ព័ត៌មានថ្មីបំផុត

ចំណុច​ដែល​ប្រាប់​ថា​តើ​បុគ្គល​ម្នាក់​នេះ​ឆ្លាត​ឬ​អត់​

Loading...

ជាធម្មតា​មនុស្ស​ចូល​ចិត្ត​សង្កេត​មើល​ថា​តើ​អ្នក​ដែល​យើង​បាន​ជួប​ជា​មនុស្ស​ឆ្លាត​ឬអត់។​ យើង​តែង​សង្កេត​មើល​គេ​ ចង់​ដឹង​លឺពីគេ តែវា​ជា​រឿង​ពិបាកមួយ​ ព្រោះថា​យើង​គ្មាន​ពេល​ច្រើន​នឹងតាម​សង្កេត​អោយ​ជិត​ដិត ដូច្នេះ​ចំណុច​មួយ​នេះ​អាច​ជា​គោល​នៃ​ដំណោះ ស្រាយ​ក្នុង​រឿង​នេះ​៖
photo credit: entrepreneur 
ចម្លើយ៖ មនុស្ស​ឆ្លាត​គឺ​មនុស្ស​ដែល​ចូល​ចិត្ត​សួរ​ចំនួន​

មនុស្ស​យើង​គ្មាន​នរណា​អាច​ចេះ​អ្វី​ៗគ្រប់​យ៉ាង​បាន​ទេអ្វី​ដែល​អាច​ជួយ​អោយ​យើង​លេច​ធ្លោជាង​គេនោះ​គឺ​បង្កើត​ទំលាប់​នៃការ​សួរ ប៉ុន្តែ​ការ​សួរ​នេះ​មិន​មែន​សំដៅទៅ លើ​សំនួរ​ដែល​អត់​ប្រយោជន៍នោះ​ទេ។ យ៉ាង​ណា​មិញ សំរាប់​យើង​ជា​អ្នក​ស្តាប់​យើង​អាច​ដឹង​បាន​ថា​តើ​ប្រភេទសំណួរ​បែប​ម៉េច​ទើប​ត្រូវ​នឹង​ស្ថាន​ភាព ហើ​យ​ជា​សំណួរ​ដែល​យើង​ខ្លួន​ឯង​គិត​មិន​ដល់​ក្នុង​ពេល​ភ្លាម​ៗផងដែរ។

ការ​ដែល​ក្លាហាន​សួរ​សំនួរ​មួយ​ចំនួន អាចបង្ហាញ​នូវ​ភាព​យក​ចិត្ត​ទុក​ដាក់​នៃ​បុគ្គល​ម្នាក់​ទៅ​លើ​រឿង​អ្វីមួយ​ ហើយ​អ្នក​មាន​ប្រាជ្ញា​ឆ្លាត​វៃ​មិន​សួរ​សំនួរ​តែ​ក្នុង​ពេល​សិក្សា​នោះ​ទេ វា​អាច​ជា​ពិធីជួប​ជំុ​ ឬជំនួប​ផ្សេង​ជាមួយអ្នក​ដទៃ​។
មនុស្ស​បែប​នេះ​មិន​អាច​រក្សា​ទុក​ចម្ងល់​អោយ​យូរ​ទេ គេ​តែង​ដោះ​ស្រាយ​ភ្លាម​ដោយ​ចោទជា​សំណួរ​ផ្សេងៗទៅ កាន់​អ្នក​ជំនាញ​មួយ​ចំនួន​។

ត្រូ​វ​ចាំ​ថា​អ្នក​ដែល​មាន​កំរិត​វៃឆ្លាតល្មមៗ មិន​អាច​ចោទ ចេញ​ជា​សំណួរ​ដែល​ខ្លឹម​មួយ​ចំនួន​ក្នុង​រយៈពេល​ដ៏ខ្លីទេ ។

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack

No comments