អ្នកនឹងមិនបោះចោលសំបកចេកទៀតទេក្រោយអានអត្ថបទនេះ!
Loading...
ចេកគឺជាផ្លែឈើត្រូពិកមួយប្រភេទដែលពេញនិយមក្នុងការទទួលទានសម្រាប់ប្រជាជនទូទៅទូទាំងពិភពលោក ព្រោះថាវាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់មនុស្សយើងជាពិសេសអ្នកកីឡាព្រោះថាវាបានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន និង ជាតិសសៃហ្វាយប៊ីរជាដើម។ លើសពីនេះទៅទៀតចេកក៏បានផ្ទុកនូវជាតិស្ករ៣ប្រភេទផងដែរដូចជា Frustose, Sucrose, និង Glucose។ យោងទៅតាមការពិសោធន៍បានបង្ហាញថាផ្លែចេក២ផ្លែអាចផ្តល់ថាមពលអោយយើងធ្វើការដោយប្រើកំលាំងបានរហូតទៅដល់៩០នាទី។ តែអ្នកប្រហែលជាមិនដឹងទេថាសម្បកចេកក៏អាចផ្តល់ផលប្រយោជន៍ដល់យើងយ៉ាងច្រើនដូចគ្នានេះផងដែរ។

១. កំចាត់មុននិងស្នាមជ្រួញ
អ្នកអាចប្រើប្រាស់សម្បកចេកសម្រាប់ស្បែកទូទៅ ហើយវាពិតជាទទួលបានផលខ្លាំងណាស់សម្រាប់ការកម្ចាត់មុន ឬ ស្នាមជ្រួញ ដោយអ្នកគ្រាន់តែយកសម្បកចេកផ្នែកខាងក្នុងមកដុសថ្នមៗនៅលើមុខអោយសព្វជាពិសេសកន្លែងដែលមានស្នាមជ្រួញនិងមុនរួចទុកប្រហែល៣០នាទីសឹមលាងចេញជាការស្រេច។
២. ប្រតិកម្មស្បែក
សម្បកចេក គឺរឹតតែមានប្រសិទ្ធភាពខ្លាំងជាមួយបញ្ហាប្រតិកម្មដែលអាចធ្វើអោយកើតកន្ទួលរមាស់ឬក្រហមដោយគ្រាន់តែយកសម្បកចេកមកដុសត្រង់កន្លែងដែលមានបញ្ហាប្រហែល១៥នាទីជារៀងរាល់ថ្ងៃអ្នកនិងដឹងប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។
៣. ការលាងសម្អាត
សម្បកចេកបានផ្ទុកនូវសារធាតុផ្តល់សំណើមនិងជាតិប្រេង ដែលសារធាតុទាំងនេះនិងជួយដល់ការសម្អាតបានយ៉ាងច្រើនមិនថាគ្រឿងអលង្ការប្រាក់ ស្បែកជើង ឬ គ្រឿងសង្ហារឹមក៏ដោយ។
៤. កម្ចាត់ប្រជ្រុយ
ពីពេលនេះទៅបើចង់កម្ចាត់ប្រជ្រុយមិនមានអ្វីពិបាកទៀតនោះទេ ព្រោះថាសម្បកចេកអាចជួយអ្នកបានដោយគ្រាន់តែយកសម្បកចេកមកបិតពីលើប្រជ្រុយដែលអ្នកមិនចង់បានរួចយកបង់បិតឬស្កុតមករុំវាអោយជាប់ និងទុកវាពេញមួយយប់ ហើយបន្តធ្វើបែបនេះជារៀងរាល់ថ្ងៃ ធានាថាប្រជ្រុយអ្នកនឹងបាត់ម្តងបន្តិចៗរហូតបាត់ទាំងស្រុងជាក់ជាមិនខាន។
៥. ធ្វើអោយធ្មេញស
ធ្វេញលឿងមែនទេ? សម្បកចេកក៏អាចជួយបញ្ហានេះបានដែរដោយគ្រាន់តែអ្នកយកសម្បកចេកមកត្រដុសជាមួយធ្មេញរបស់អ្នកមួយថ្ងៃ២ដង ត្រឹមរយៈពេល២សប្ដាហ៍ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
៦. សត្វល្អិតទិចឬខាំ
នៅពេលដែលសត្វល្អិតទិចឬខាំវាពិតជាធ្វើអោយយើងឈឺនិងរមាស់ខ្លាំងណាស់ ប៉ុន្តែជំនួសពីការអេះវា អ្នកអាចសាកល្បងយកសម្បកចេកមកត្រដុសត្រង់កន្លែងនោះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាល់យ៉ាងឆាប់រហ័ស។

អត្ថបទដោយ៖ ជុំ រស្មី

No comments