រៀនអង់គ្លេសដោយខ្លួនឯងតាមវិធីងាយៗទាំងនេះ
Loading...
ភាសាអង់គ្លេសពិតជាមានសារៈសំខាន់ណាស់ក្នុងសម័យកាលនេះ។ ការសិក្សាស្រាវជ្រាវនានាទាមទារឲ្យយើងចេះភាសាអង់គ្លេស ព្រោះឯកសារភាគច្រើនត្រូវបានចងក្រងជាភាសាអង់គ្លេស ព័ត៌មាននានានៅក្នុងប្រព័ន្ធអ៊ីនធើណេតក៏ជាភាសាអង់គ្លេស។ ដូច្នេះក្រៅពីរៀននៅសាលា យើងក៏អាចរៀនអង់គ្លេសដោយខ្លួនឯងយ៉ាងងាយនិងមានប្រសិទ្ធភាពតាមវិធីខាងក្រោម៖

១. មើលវីឌីអូអង់គ្លេស
ការមើលវីឌីអូជាភាសាអង់គ្លេសដែលអ្នកចូលចិត្តអាចឲ្យអ្នកយល់បានច្រើននូវការប្រើប្រាស់អង់គ្លេសក្នុងទំរង់និយាយឬទំរង់សន្ទនា។ វាក៏អាចជួយពង្រឹងសម្ថភាពនិយាយរបស់់អ្នកផងដែរ។
២. មើលភាពយន្ត
ភាពយន្តដែលនិយាយភាសាអង់គ្លេសជួយអ្នករៀនពាក្យក្រៀមភាសា និងភាសាសាមញ្ញជាច្រើនទៀត។ ពេលអ្នកចាប់ផ្តើមដំបូងគួរមើលជាមួយ Subtitles សិន ក្រោយពេលអ្នកអាចស្តាប់បានច្រើនជាងមុនហើយចាំមើលដោយគ្មាន Subtitles។
៣. ធ្វើតេស្តភាសាអង់គ្លេសលើអ៊ីនធើណេត
នៅលើអ៊ីនធើណេតមានWebsites ច្រើនណាស់ដែលអ្នកអាចចូលទៅធ្វើលំហាត់វេយ្យាករណ៍អង់គ្លេសបានបើសិនជាអ្នកគ្មានសៀវភៅ។ អ្នកគ្រាន់តែចូលទៅ Google ហើយវាយបញ្ចូលចំណុចវេយ្យាករណ៍ដែលអ្នកចង់រៀនដោយភា្ជប់ជាមួយពាក្យ Exercise នោះជាការស្រេច។
៤. អានសៀវភៅអេឡិចត្រូនិចនិងអត្ថបទនានាលើអ៊ីនធើណេត
ក្នុងសម័យនេះ ព័ត៌មាននានាត្រូវបានដាក់នៅលើអ៊ីនធើណេត ដូចច្នេះអ្នកគ្រាន់តែស្វែងរកអត្ថបទឬសៀវភៅអង់គ្លេសណាដែលត្រូវនិងចំណូលចិត្តរបស់អ្នកហើយអានវាជាប្រចាំនោះអ្នកនឹងអាចពង្រឹងសមត្ថភាពបន្តិចម្តងៗ។
៥. សរសេរពីគំនិតរបស់អ្នក
ការមើលនិងអានមួយមុខមិនគ្រប់នោះទេ អ្នកត្រូវអនុវត្តអ្វីដែលអ្នកបានឃើញនិងលឺតាមរយៈការសរសេរផងដែរ។ អ្នកគួរសរសេរឃ្លាសាមញ្ញៗដែលអ្នកអាចគិតឃើញជារាងរាល់ថ្ងៃហើយបន្តសរសេរពិបាកទៅៗ។
៦. និយាយភាសាអង់គ្លេសឲ្យច្រើនតាមដែលអាចធ្វើបាន
បើអ្នកចង់និយាយភាសាអង់គ្លេសបានល្អ អ្នកត្រូវកាត់បន្ថយឬបញ្ឈប់ភាពអៀនខ្មាស់ ហើយព្យាយាមនិយាយភាសាអង់គ្លេសឲ្យបានច្រើនជាពិសេសជាមួយអ្នកដែលអាចសន្ទនាជាមួយអ្នកបាន៕

អត្ថបទដោយ៖ ជី បូណ៌មី
ប្រភព៖ FluentU
ប្រភព៖ FluentU

No comments