ព័ត៌មានថ្មីបំផុត

ចរិត​សង​សឹក​របស់​តារា​និករ​នីមួយៗ​

Loading...
នៅពេលដែលអ្នកខឹងនរណាម្នាក់អ្នកប្រាកដជាមិនសប្បាយចិត្ដជាខ្លាំង ហើយមានពេលខ្លះអ្នកនឹងរកនឹកវិធីសងសឹកមនុស្សដែលអ្នកស្អប់ជាមិនខាន។ ខាងក្រោមនេះអាចបញ្ចាក់បានថាតារានិកររបស់អ្នកនាំឲ្យអ្នកសងសឹកមនុស្សបានតាមរបៀបណា។



Aries (March 21st to April 19th)
អ្នកគឺល្អជាងអ្នកទាំងនោះគ្រប់ដប់។ ពេលដែលអ្នកបានឈ្លោះប្រកែកជាមនុស្សទាំង​នោះនៅ​ទី​សាធារណៈ អ្នកប្រាកដជាមិនឈប់ទេដរាបណាអ្នកមិនទទួលបានជ័យជម្នះ។

Taurus (April 20th to May 21st)
អ្នកព្យាយាមធ្វើយ៉ាងណាឲ្យសត្រូវរបស់អ្នកចុះចាញ់ឬក៏អាចឲ្យពួកគេបាត់បង់ការងាររបស់គេជាដើម។

Gemini (May 22nd to June 21st)
របៀបសងសឹករបស់អ្នកគឺអ្នកលួចដាក់ត្រីដែលងាប់ស្អុយនៅកំរាលជូតជើងរបស់គេ។ អ្នកច្រើនតែធ្វើឲ្យមនុស្សដែលអ្នកស្អប់ខឹងតែមួយភ្លែតទេ។

Cancer​​ (June 22nd to July 22nd)
អ្នកនឹងដើរប្រាប់គេពីរឿងចចាមអារ៉ាមរបស់មនុស្សដែលអ្នកស្អប់ទៅកាន់មនុស្សដទៃទៀត។ អ្នកនឹងបន្តធ្វើដរាបណាឲ្យមនុស្សនោះខ្មាស់គេទាល់តែបាន។

Leo (July 23rd to August 22nd)
អ្នកនឹងស្វែងរកវិធីសាស្រ្ដគ្រប់បែបយ៉ាងធ្វើឲ្យមនុស្សដែលអ្នកស្អប់រ ងភាពអាម៉ាស់នៅនឹងមុខមនុស្សជាច្រើន។

Virgo (August 23rd to September 22nd)
អ្នកព្យាយាមធ្វើជាមិត្ដល្អរបស់គេបន្ទាប់មកអ្នកនឹងសងសឹកគេវិញ។

Libra (September 23rd to October 22nd)
របៀបសងសឹករបស់អ្នកគឺអ្នកនឹងបង្កើតសម្ព័ន្ធភាពជាមួយអតីតសង្សារបស់គេបន្ទាប់មកអ្នកនឹងបណ្ដើរឲ្យមនុស្សម្នាក់នោះឃើញ។

Scorpio (October 23rd to November 22nd)
អ្នកប្រាកដជាព្យាយាមគេចមុខចេញពីមនុស្សដែលអ្នកស្អប់ គឺអ្នកមិនចង់ជួបមុខពួកគេជា​រៀងរហូត។

Sagittarius (November 23rd to December 21st)
អ្នកនឹងបង្ហើបរឿងសម្ងាត់របស់មនុស្សដែលអ្នកស្អប់នៅទីសាធារណៈ ជាពិសេសនៅពេល​ដែល​មានមនុស្សនៅជុំគ្នាច្រើន។

Capricorn (December 22nd to January 20th)
ពិតជាគួរឲ្យខ្លាចណាស់ អ្នកនឹងយកទឹកនៅក្នុងកែវរបស់អ្នកមិនថាត្រជាក់ឬក្ដៅជះទៅលើមនុស្សដែលអ្នកស្អប់។

Aquarius (January 21st to February 18th)
អ្នកប្រាកដជាធ្វើរឿងអ្វីម្យ៉ាងទៅលើមនុស្សដែលអ្នកស្អប់ ជាពិសេសអ្នកធ្វើយ៉ាងណាឲ្យគេ​ម្នាក់នោះចូលក្នុងបញ្ចីខ្មៅ។

Pisces (February 19th to March 20th)
អ្នកនឹងreport រូបភាពរបស់ពួកគេនៅលើបណ្ដាញសង្គម( Facebook) រហូតទាល់តែក្រុមហ៊ុនបិទគណន័យរបស់គេចោល៕

ប្រែសម្រួលដោយ ធានី
ប្រភព Thoughtcatalong

No comments