(លិខិតមិត្តអ្នកអាន) ភាពចម្រុះសម្បូរបែបនៃវប្បធម៌ក្នុងមហោស្រពអាស៊ានបូកបី
Loading...
វប្បធម៌សម្បូរបែបប្លែកៗជាច្រើនរបស់ប្រទេសទាំង១៣ បានដាក់តាំងបង្ហាញជូនសិស្សនិស្សិត ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនានៅក្នុងមហោស្រពអាស៊ានបូកបី ដែលប្រព្រឹត្តទៅថ្ងៃទី ១១ កន្លងទៅថ្មីៗនេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្រលេកមកសាលវត្ថុអនុស្សារីយ៍វិញ មនុស្សម្នាក៏មិនចាញ់សាលផ្សេងៗដែរ គឺមានសាធារណជនមកទស្សនា ក៏ដូចជាជាវវត្ថុអនុស្សារីយ៍ពីស្ដង់ប្រទេសនីមួយៗក្នុងប្រទេសអាស៊ានបូកបី។ ជាក់ស្ដែង ស្ដង់ប្រទេសកម្ពុជា មានការដាក់តាំងរូបអប្សរាតូចៗដែលមានក្បូរក្បាច់រចនាយ៉ាងប្រណិត ដែលទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវលោកអ្នកទស្សនាបានយ៉ាងច្រើន។
ជាងនេះទៅទៀត នៅក្នុងមហោស្រពអាស៊ានបូកបីនេះផងដែរ ក៏មានសាលម្ហូបអាហាររបស់បណ្ដាប្រទេសក្នុងអាស៊ានបូកបីផងដែរ។ នៅក្នុងសាលនេះ គឺមានមនុស្សម្នាដើរជាហូរហែរ មកភ្លក្សចំនីអាហារប្លែកៗរបស់ប្រទេសអាស៊ាន ក៏ដូចជារបស់ប្រទេសជាដៃគូពិភាក្សាទាំងបី (ចិន កូរ៉េខាងត្បូង និងជប៉ុន)។
អ្វីដែលពិសេសជាងគេក្នុងមហោស្រពនេះគឺ ការសម្ដែងរបាំប្រពៃណីរបស់បណ្ដាប្រទេសអាស៊ានបូកបីនេះតែម្ដង។ គឺគេឃើញថា មានការគាំទ្រខ្លាំងមែនទែន។ ខាងក្រោមនេះ គឺជារូបខ្លះនៃការសម្ដែងរបាំនៅក្នុងសាល៖
នៅក្នុងស្ដង់ប្រទេសចិន គេឃើញមានដាក់បង្ហាញនូវផ្ទាំងគំនូសជក់អក្សរចិន ក៏ដូចជាគំនូរផ្សេងៗ និងវត្ថុបុរាណផងដែរ មានដូចជាពិនបុរាណZhengជាដើម។ នេះមិនទាន់អស់ពីស្ដង់ប្រទេសយក្សមួយនេះទេ មានយុវជនជាច្រើនចោមរោម ចង់ស្គាល់នូវការស្លៀកពាក់បែបប្រពៃណីប្រទេសចិនទៀតផង។
ក្រលេកមកសាលវត្ថុអនុស្សារីយ៍វិញ មនុស្សម្នាក៏មិនចាញ់សាលផ្សេងៗដែរ គឺមានសាធារណជនមកទស្សនា ក៏ដូចជាជាវវត្ថុអនុស្សារីយ៍ពីស្ដង់ប្រទេសនីមួយៗក្នុងប្រទេសអាស៊ានបូកបី។ ជាក់ស្ដែង ស្ដង់ប្រទេសកម្ពុជា មានការដាក់តាំងរូបអប្សរាតូចៗដែលមានក្បូរក្បាច់រចនាយ៉ាងប្រណិត ដែលទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវលោកអ្នកទស្សនាបានយ៉ាងច្រើន។
ជាងនេះទៅទៀត នៅក្នុងមហោស្រពអាស៊ានបូកបីនេះផងដែរ ក៏មានសាលម្ហូបអាហាររបស់បណ្ដាប្រទេសក្នុងអាស៊ានបូកបីផងដែរ។ នៅក្នុងសាលនេះ គឺមានមនុស្សម្នាដើរជាហូរហែរ មកភ្លក្សចំនីអាហារប្លែកៗរបស់ប្រទេសអាស៊ាន ក៏ដូចជារបស់ប្រទេសជាដៃគូពិភាក្សាទាំងបី (ចិន កូរ៉េខាងត្បូង និងជប៉ុន)។
អ្វីដែលពិសេសជាងគេក្នុងមហោស្រពនេះគឺ ការសម្ដែងរបាំប្រពៃណីរបស់បណ្ដាប្រទេសអាស៊ានបូកបីនេះតែម្ដង។ គឺគេឃើញថា មានការគាំទ្រខ្លាំងមែនទែន។ ខាងក្រោមនេះ គឺជារូបខ្លះនៃការសម្ដែងរបាំនៅក្នុងសាល៖
បើនិយាយជារួមទៅ នៅក្នុងសាលមហោស្រពអាស៊ានបូកបីនេះ គឺពោរពេញទៅដោយភាពចម្រុះសម្បូរបែបនៃវប្បធម៌របស់បណ្ដាប្រទេសទាំង១៣ មាននៅក្នុងការសម្ដែងរបាំប្រពៃណី ម្ហូបអាហារ វត្ថុអនុស្សារីយ៍ជាដើម។ មហោស្រពបែបនេះ ពិតជាមានការគាំទ្រយ៉ាងច្រើនពីសាធារណជនដែលបានមកទស្សនាកុះករ។
*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់យើងឡើយ ហើយការចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។
*Disclaimer: We don’t own the content. Our purpose is purely to help spread the information.












No comments