ធ្វើម៉េចទើបអាចជិតស្និទ្ធជាមួយមិត្តរួមថ្នាក់?
Loading...
ក្នុងចំណោមមនុស្សជាច្រើនដែលអ្នកបានស្គាល់ មិត្តរួមថ្នាក់គឺជាបុគ្គលដែលអ្នកតែងតែឃើញច្រើនជាងគេ និយាយជាមួយច្រើនជាងគេ ខឹងច្រើនជាងគេ ហើយយក៏អាចឈ្លោះគ្នាច្រើនជាងគេដែរ។ អ្នកខ្លះរៀនជាមួយគ្នារាល់ថ្ងៃ ឃើញគ្នារាល់ថ្ងៃ និយាយជាមួយគ្នារាល់ថ្ងៃក៏មិនប្រាកដមានទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទជាមួយគ្នានោះឡើយ។
ដូចនេះ សូមចំនាយពេលតាមដាននូវវិធីសាស្រ្តមួយចំនួនដែលជួយអ្នកឲ្យជិតស្និទ្ធជាមួយមិត្តរួមថ្នាក់របស់អ្នក :
១. ចងចាំថ្ងៃខួបកំណើតរបស់គេ
ការចងចាំថ្ងៃសំខាន់នេះ ដើរតួយ៉ាងសំខាន់នៅក្នុងការលើកទឹកចិត្តមិត្តរបស់អ្នក។ ពេលខ្លះអ្នកគិតថា យើងធំហើយ មិនចាំបាច់ធ្វើខួបកំណើតអ្វីនោះទេ ប៉ុន្តែការពិតទៅមិត្តរបស់អ្នកនឹងមានអារម្មណ៏រំភើប និងពិសេសជាទីបំផុត ដែលអ្នកតែងតែចងចាំរឿងផ្សេងៗដែលទាក់ទងនឹងពួកគេ។
២. ព្យាយាមចែករំលែករឿងផ្សេងៗជាមួយគ្នា
នៅពេលដែលយើងព្យាយាមបើកចំហររឿងផ្ទាល់ខ្លូន និង អារម្មណ៍នៅក្នុងចិត្តបានច្រើន មិត្តរបស់អ្នកនឹងមានអារម្មណ៏ថាគេជាម្នាក់ដែលមានចំនែកសំខាន់ក្នុងជីវិតអ្នក ទើបបានជាអ្នកហ៊ាន និងក្លាហានក្នុងការបើកចិត្ត និងគំនិតជាមួយគេ។
៣. តែងតែយកចិត្តដាក់បើទោះបីជាបញ្ហាតូចក៏ដោយ
មិនប្រាកដថាចាំតែមានរឿងធំដុំ ទើបយើងចាំបាច់យកអាសារគ្នាទៅវិញទៅមកទេ ពីព្រោះថាមិត្តដែលពិតប្រាកដ គឺជាម្នាក់ដែលតែងតែនៅជាមួយគ្នា មិនថាពេលខ្លះអ្នកគិតថាវាបញ្ហាតូចតាចក៏ដោយ។ ការយកចិត្តទុកដាក់ចាប់ពីបញ្ហាតូចៗនេះទៅ ធ្វើអោយមិត្តរបស់អ្នកដែលជាភាគីម្ខាងទៀតមានអារម្មណ៏ថាពិសេសនិង កក់ក្តៅ។
អត្ថបទដោយ៖ ព្រឿន បញ្ញារី





No comments