ទទួលយកចំណុចទាំង១០ ដើម្បីក្លាយជាមនុស្សឆ្លាត
Loading...
![]() |
| Photo credit: siowfa15 |
មានការស្រាវជ្រាវមួយចំនួនដែលបញ្ចាក់ថាការលេងភ្លេង ឬ ស្តាប់ចំរៀង ធ្វើអោយខួរក្បាលរបស់មនុស្សអាចបង្កើនសមត្ថភាពការគិត ធ្វើអោយសុខភាពផ្លូវចិត្តល្អ រំងាប់អារម្មណ៍អោយស្ងប់ និងអ្វី ដែលសំខាន់នោះគឺបង្កើនការយកចិត្តទុកដាក់របស់បុគ្កលទៅលើអ្វីមួយ។
២. បង្កើនចំណូលចិត្តខាងអាន
មិនថាអ្នកប្រាជ្ញ ឬ បណ្ឌិតណាទេ សុទ្ធតែកើតចេញពីការអាន ការឆ្ងល់ ដូចនេះ ការអានសៀវភៅជាមធ្យោបាយដ៏ខ្លាំងមួយក្នុងការសម្រួចការគិតរបស់អ្នក។ មិនតែប៉ុណ្ណោះការអាននឹងអាចអោយអ្នកស្គាល់អារម្មណ៍ផ្សេងៗ ដែលបានចារនៅ ក្នុងសៀវភៅនោះ ដែលជាលំហាត់ខួរក្បាលយ៉ាងល្អមួយព្រោះអ្នកមិនត្រឹមតែអានទេ តែក៏កំពុងស្រមៃរូបភាពនៅពេលជាមួួយគ្នានោះ ។
៣. អនុវត្តសមាធិជាមួយកាយ និងចិត្ត
សំរាប់អ្នកដែលចាប់ផ្តើមដំបូង វាមិនមែនជាការងាយស្រួលនោះ ទេ ព្រោះវាត្រូវការការចូលរួមពី កាយនិងចិត្តក្នុងពេលតែមួយដើម្បីទៅជួយសំរួលដំណើរការរបស់ខួរក្បាល។ ការអនុវត្តសមាធិ មិនទាមទារអ្នកបង្វឹកក្រៅពីខ្លួនអ្នកទេ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែតាំងចិត្តអោយស្ងប់និងបន្ធូរការតានតឹងក្នុងចិត្ត នេះហើយជាវិធីមួយក្នុងការកំចាត់បញ្ហាដែលធ្វើអោយអ្នកផ្តោតអារម្មណ៍លើការងារផ្សេង ។
៤. ធ្វើលំហាត់ខួរក្បាល
ខួរក្បាលក៏ត្រូវការមានលំហាត់ដែរ ដើម្បីបង្កើនសន្ទុះចលនារបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងល្អក្នុងខួរក្បាល។ ការលេងរៀបលេខ ( Sudoku) ការដោះប្រស្នា និងល្បែងមួយចំនួនទៀតជាប្រភេទល្បែងដែលធ្វើអោយអ្នកមានការគិតជ្រៅ និងឆ្លាតជាងមុន ។
៥. ហាត់ប្រាណអោយបានច្រើន
សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត មានទំនាក់ទំនងនឹងគ្ នាដូច្នេះកំរិតនៃអង្គចងចាំ គឹស្ថិតនៅលើការដែលអ្នកថែរក្សាសុខភាពទាំងពីរនេះ ។ ការហាត់មិនត្រឹមតែអាចអោយបែកញើសទេ តែវាជួយអោយអារម្មណ៍ស្រស់ថ្លាផងដែរ ហើយអាចអោយអ្នករហ័សជាងមុន។
៦. រៀនភាសាថ្មី
ការចាប់ផ្តើមរៀនភាសាថ្មី តម្រូវអោយមានការគិតច្រើនលើផ្នែកផ្សេងៗ ដូចជាគិតពីវេយ្យាករណ៍ ពាក្យពិបាក ការសរសេរជាដើមដែលអ្វី ទាំងនេះហើយធ្វើអោយការគិតរហ័សរហួន និងឆាប់ចាប់យកអ្វីដែលថ្មី។
៧. កត់ត្រាអារម្មណ៍របស់អ្នកទុក
វិធីនេះត្រូវបានគេជឿថាជាវិធី មួយក្នុងការកាត់ស្ត្រេស បង្កើនភាពអត់ធ្មត់ក្នុងចិត្ត ជួបក្នុងការផ្តោតអារម្មណ៍ ការស្រមើស្រមៃខ្ពស់ និងបង្កើនគំនិតច្នៃប្រឌិតទៀតផង ។
៨. ធ្វើដំណើរកំសាន្តទៅកន្លែងថ្មីៗ
ទៅកាន់កន្លែងថ្មី ជួយដល់ការចាប់អារម្មណ៍និងសង្កេតការណ៍ ធ្វើអោយអ្នកភ្លេចនូវទុកកង្វល់និងចាប់យកអារម្មណ៍ថ្មី ដែលកំពុងទទួលយក ហើយបន្ទាប់ពីនេះនឹងធ្វើអោយអ្នករៀបចំខ្លួនជាស្រេចសំរាប់ការទទួលយកចំណេះដឹងថ្មីៗ។
៩. ចម្អិនមុខម្ហូបថ្មីៗ
មនុស្សរីករាយនៅពេលបានញាំុម្ហូបរសជាតិថ្មីហើយឆ្ងាញ់ ដូច្នេះអ្នកគួរស្វែងរកមុខម្ហូបដែលអ្នកនឹងចូលចិត្តហើយធ្វើវាដោយចាប់ផ្តើមពីជំហានដំបូង។ ពេលជាមួយគ្នានោះអ្នកនឹងហ្វឹកហាត់ការផ្តោតទៅលើចំណុចមួយៗ ល្អិតល្អន់ដើម្បីបានម្ហូបដែលឆ្ងាញ់ ធ្វើដូចនេះយូរទៅអ្នកនឹងអាចប្រើប្រាស់ការផ្តោតអារម្មណ៍បែបនេះទៅលើអ្វីផ្សេងបាន។
១០. លេងកីឡា
អ្នកគិតថាការលេងកីឡាតម្រូវកំលាំងពលកម្មច្រើនជាងគេ តែតាមពិតទៅវាត្រូវការកំលាំងនៃការគិតផងដែរថាតើគួរធ្វើយ៉ាងណាទើបឈ្នះ។ ចលនាខួរក្បាលនឹងកើនឡើងហើយរហ័សជាងមុន នៅពេលអ្នកគិតស្របពេលដែលអ្នកកំពុងបញ្ចេញសកម្មភាពរបស់អ្នកដើម្បីយកឈ្នះលើដៃគូប្រកួត។ លើសពីនេះវាជួយអោយមានការកើនឡើងនៃទំនុកចិត្តលើខ្លួនឯងទៀតផង ។
អត្ថបទដោយ ៖ ហ៊ុន កែវលីដែត