ព័ត៌មានថ្មីបំផុត

ធ្វើ​ម៉េច​បណ្តុះ​ទម្លាប់​អាន​កាសែត​បាន?​

Loading...
ការអានកាតសែតជាទៀងទាត់ជួយយើងក្នុងការយល់ដឹងពីអ្វីៗដែលកើតឡើងជុំវិញខ្លួន និងដំណឹងនានាដែលមានសារៈប្រយោជន៍ដល់ជីវភាពរស់នៅរបស់យើង។ ប៉ុន្តែក្នុងសម័យកាលនេះមនុស្សភាគច្រើនបោះបង់ការអានការសែតដោយមួលហេតុផ្សេងៗ ដូច្នេះ Library Khmer សូមពាំនាំមកនូវចំនុចមួយចំនួនដែលអាចអោយយើងងាកមកចូលចិត្តការអានការសែតវិញ។



១. ចាប់ផ្តើមជាមួយនឹងកាសែតល្អ
កាសែតល្អបានន័យថាជាការសែតដែលផ្សព្វផ្សាយព័ត៌មានពិតនិងព័ត៌មានដែលមានសារៈសំខាន់ចំពោះអ្នក។ ការចាប់ផ្តើមពីការសែតល្អជាចំនុចមួយដ៏ចាំបាច់ដើម្បីបន្តចំណូលចិត្តក្នុងការអានទៅថ្ងៃមុខ។

២. អានការសែតដែលជាក្រដាស
ការសិក្សាបានបង្ហាញថាការអានការសែតជាក្រដាសអាចឲ្យអ្នកផ្ចង់ស្មារតីក្នុងការអានបានល្អ។ ដូច្នេះអ្នកអាចអានអត្ថបទសំខាន់ក្នុងការសែតក្រដាស ហើយអានអត្ថបទតូចតាចរឺខ្លីៗក្នុងទំព័រអ៊ីនធើណេត។

៣. អានជាប្រចាំ
បើសិនអ្នកចង់មានទម្លាប់អានកាសែត អ្នកគួរកំណត់ពេលវេលានិងរយៈពេលក្នុងការអានជារៀងរាល់ថ្ងៃ។ ឧទាហរណ៍ អ្នកអាចកំណត់ថា អ្នកត្រូវអានកាសែតនៅម៉ោង៨ព្រឹកជារៀងរាល់ថ្ងៃ ហើយអានម្តង២០នាទី។

៤. អានជាក្រុម
បើសិនជាអ្នកយល់ថាការអានម្នាក់ឯងគួរឲ្យធុញទ្រាន់ អ្នកគួររកដៃគូឬមិត្តភក្តិណាដែលមានចំណូលចិត្តដូចគ្នាមកអាននិងធ្វើការពិភាក្សាជាមួយគ្នា។

៥. ចាប់ផ្តើមពីទំព័រដែលអ្នកចូលចិត្ត
កាសែតមានទំព័រនិងផ្នែកខុសៗគ្នាដូចនេះអ្នកគួរចាប់ផ្តើមអាននូវផ្នែកណាដែលអ្នកចូលចិត្ត។ បើសិនអ្នកចូលចិត្តព័ត៌មានកីឡា នយោបាយ ឬព័ត៌មានសង្គមអ្នកគួរចាប់ផ្តើមពីចំណុចទាំងនោះ។

៦. សរសេរសង្ខេប
វិធីមួយដែលធ្វើឲ្យអ្នកចូលចិត្តការអាននោះគឺការសរសេរ។ អ្នកគួរចាប់ផ្តើមធ្វើការសរសេរសង្ខេបអត្ថបទនានាដែលអ្នកបានអានដើម្បីរក្សាទម្លាប់៕

អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Quora

No comments