មនុស្សស្រី៥ប្រភេទដែលបុរសគួររត់គេច
Loading...
មនុស្សស្រីក៏ដោយ មនុស្សប្រុសក៏ដោយ ចរិតលក្ខណៈតែងតែខុសប្លែកគ្នាជានិច្ច។ ក៏ប៉ុន្តែពេលខ្លះចរិតដែលខុសប្លែកខ្លាំងពេក អាចនឹងជារឿងមួយដែលធ្វើឲ្យបុរសចាប់ផ្តើមមានអារម្មណ៍ថា ពិបាកចុះសម្រុងជាមួយ។ ចង់ដឹងអត់ថា តើមនុស្សស្រីប្រភេទដូចម្តេចខ្លះដែលប្រុសៗគួររត់គេចនោះ?
១-ប្រភេទស្ត្រីម្ញិកម្ញ៉ក់
ភាពម្ញិកម្ញ៉ក់របស់ស្រីៗគឺគួរឲ្យស្រលាញ់ណាស់
តែបើសិនជាធ្វើម្ញិកម៉្ញក់ជ្រុលពេកមិនមើលកាលៈទេសៈនោះក៏មិនសូវល្អណាស់ដែរ។
២-ប្រភេទស្ត្រីចូលចិត្តឈ្លោះគ្នា
រាល់ថ្ងៃគិតតែរករឿងឈ្លោះទោះបីជាអ្នកមិនបានធ្វើអ្វីខុសក៏ដោយ
ពោលគឺមិនបានឈ្លោះគ្នាមួយថ្ងៃមិនអស់ចិត្ត។
៣-មានជំងឺផ្លូវចិត្ត
មនុស្សស្រីខ្លះគេធ្វើអ្វីក៏មិនត្រូវចិត្ត
ធ្វើអ្វីបន្តិចក៏ខឹង សូម្បីនិយាយជាមួយមិត្តភិក្តក៏ប្រច័ណ្ឌ
នោះធ្វើឲ្យការរស់នៅពិបាកចុះសម្រុងគ្នាណាស់។
៤-ស្ត្រីប្រភេទសន្យាថានឹងធ្វើអ្វីមួយរួចហើយតែមិនធ្វើ
មនុស្សមួយចំនួនទៀតបានតែនិយាយសន្យានេះសន្យានោះតែធាតុពិតមិនដែលធ្វើដូចអ្វីដែលខ្លួនសន្យានោះឡើយ។
មនុស្សជំពូកនេះពិបាកនឹងទទួលការជឿទុកចិត្តពីអ្នកដទៃណាស់។
៥-ស្ត្រីប្រភេទដែលយល់ថាខ្លួនឯងត្រូវរហូត
ពេលមានរឿងអ្វីបន្ទោសតែខាងប្រុស
និយាយឲ្យខ្លីគឺមិនដែលមើលឃើញពីចំនុចអាក្រក់ឬកំហុសរបស់ខ្លួនឯងឡើយ៕
អត្ថបទដោយ៖ ជី បូណ៌មី





No comments