ព័ត៌មានថ្មីបំផុត

ងាយៗ ​​​រៀប​​ចំ​​បន្ទ​ប់​គេង​ឲ្យអស្ចារ្យដូច​ក្នុង​រឿង​និទាន

Loading...
ការរៀបចំបន្ទប់គេងអោយមើលទៅមានភាពស្អាតបាត ស៊ីវិល័យគួរអោយចង់រស់នៅនោះ មិនមែនជារឿងលំបាកទេ អ្វីដែលពិបាកគឺមិនដឹងថាគួរតែថាត្រូវចាប់ផ្តើមពីកន្លែងណា ហើយត្រូវចំណាយពេលវេលា និងថវិកាច្រើនកម្រិតណា។ កុំបារម្ភអី ថ្ងៃនេះលោកអ្នកអាចសាកល្បងអានពីគន្លឺះបែបសិល្ប:ងាយៗក្នុងការរៀបចំបន្ទប់អោយស្រស់ស្អាតដូចក្នុងរឿងកូរ៉េអញ្ចឹង។





១. ស៊ីឌីដែលឈប់ប្រើប្រាស់
កុំទាន់អាលបោះចោលថាសកាសែតចម្រៀងដែលលោកអ្នកឈប់ស្តាប់អី ព្រោះយើងអាចយកវាមកប្រើប្រាស់បានក្នុងការតុបតែងជាសម្ភារ:ទំនើបតាំងក្នុងបន្ទប់គេង។ អ្នកអាចកែច្នៃវាដូចរូបខាងក្រោមនេះយ៉ាងងាយស្រួល។




២. ធម្មជាតិក្នុងផ្ទាំងគំនូរ
មែកស្លឹកឈើ ឫរុក្ខជាតិនានាដែលមាននៅក្នុងសួនច្បារក៏អាចយកមកកែច្នៃជាផ្ទាំងគំនូរដែលនឹកស្មានមិនដល់ផងដែរ។




៣. លេវអាវចម្រុះពណ៌
មិនមានអីលំបាកទេ អ្នកអាចកែច្នៃផ្ទាំងរូបភាពដ៏ស្រស់ស្អាតដោយគ្រាន់តែតម្រៀបលេវអាវដែលមានពណ៌ចម្រុះគ្នា ហើយគូសបន្ថែមពណ៌បន្តិចជាការស្រេច។




៤.​ ផ្ទាំងគំនូរស្កុត
ផ្ទាំងគំនូរស្កុត មិនមែនផ្ទាំងគំនូររបស់លោកស្កុតទេ គឺផ្ទាំងគំនូរដែលធ្វើឡើងដោយការបិទស្កុត។ លោកអ្នកក៏អាចតុបតែងបន្ទប់គេងដោយមិនចំណាយពេលវេលា និងថវិកាច្រើនទៀតផង។




៥. ផែនទីពិភពលោក
គំនិតសិល្ប:មួយនេះត្រូវបានគេយកទៅប្រើប្រាស់ច្រើនមកហើយក្នុងការដេគ័របន្ទប់គេង។ លោកអ្នកអាចព្រីនចេញនូវរូបផែនទីពិភពលោកមួយ ហើយយកវាបិទនឹងបន្ទះឈើរាបស្អាត ហើយកាត់ផ្នែកមួយចំនួនចេញដូចក្នុងរូបខាងក្រោម។




៦. កាសែត​ និងសិល្ប:
តម្រៀបកាសែតចាស់ៗជាច្រើននៅលើផ្ទាំង ឫក្នុងស៊ុមរូបថតដើម្បីតុបតែងបន្ទប់គេងអោយទំនើប និងថ្លៃថ្នូរ។





៧​. រូបថតគ្រួសារ
លោកអ្នកអាចជ្រើសរើសយកការបិទរូបថតគ្រួសារលើផ្ទាំងក្រដាសសធំមួយ ហើយធ្វើការផាត់ពណ៌តាមចំណង់ចំណូលចិត្តសម្រាប់តុបតែងជាផ្ទាំងបិទជញ្ជាំងដ៏សាកសមមួយ។




សរសេរ និងរៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

No comments