ងាយៗជួយឲ្យការអានរបស់អ្នកបានលឿន
Loading...
សិស្សមិនតិចនោះទេដែលតែងតែនិយាយថាពួកគេអានយឺត ហើយកំពុងតែរកវិធីដើម្បីពន្លឿនការអានឲ្យបានរហ័ស និងយល់ពីអ្វីដែលអត្ថបទនិយាយអំពី។
អត្ថបទមួយនេះ នឹងជួយប្រាប់អ្នកពីវិធីងាយៗ៧យ៉ាង ដែលអ្នកអាចអនុវត្តខ្លួនឯងបានយ៉ាងងាយស្រួល៖
មនុស្សជាច្រើនអាចបង្កើនល្បឿននៃការអានរបស់ខ្លួនទ្វេដង
និងបង្កើនការផ្ដោតអារម្មណ៍បានកាន់តែល្អដោយពួកគេជ្រើសរើសការអាននាពេលថ្ងៃ។
២. កំណត់អាទិភាពនៃការអាន
ក្នុងចំណុចនេះ អ្នកគួរតែកំណត់របស់ត្រូវអានជា៣ផ្នែកផ្សេងគ្នា ទី១គឺអ្វីដែលសំខាន់ខ្លាំង ទី២គឺអ្វីដែលសំខាន់គួរសម និងទី៣គឺអ្វីដែលមិនសូវសំខាន់។
បន្ទាប់អ្វីដែលអ្នកត្រូវធ្វើគឺអានវាទាំងអស់ជាលំដាប់ ដោយផ្ដើមពីអ្វីដែលសំខាន់ជាងគេ។
ការធ្វើបែបនេះនឹងជួយឲ្យការអានរបស់អ្នកបានកាន់តែលឿន និងជួយឲ្យការផ្ដោតអារម្មណ៍បានកាន់តែពិសេសទៀតផង
ដោយអ្នកអានអ្វីដែលសំខាន់មុនគេនៅពេលដែលអ្នកមានអារម្មណ៍ស្រស់ថ្លា។
៣. Skim រកចំណុចសំខាន់
អ្នកអាចពន្លឿនការអានរបស់អ្នកបានយ៉ាងងាយដោយចាប់ផ្ដើមអានរកចំណុចសំខាន់ៗនៃកថាខណ្ឌនីមួយ។
អ្នកអាចធ្វើវាបាន ដោយគ្រាន់តែព្យាយាមអានត្រង់ចំណុចផ្ដើមនិងចំណុចចុងក្រោយនៃ
កថាខណ្ឌតែប៉ុណ្ណោះ។ ការធ្វើបែបនេះនឹងឲ្យការអានរបស់អ្នកបានលឿន
និងជួយឲ្យអ្នកដឹងថាចំណុចណាត្រូវ Skimនិងចំណុចណាត្រូវអានលម្អិតទៀតផង។
៤. ការបង្កើតសំណួរ
អ្នកអាចបង្កើនល្បឿននៃការអាន ការយល់ដឹង
និងការផ្ដោតអារម្មណ៍បានថែមទៀតផងដោយអ្នកគ្រាន់តែព្យាយាមបង្កើតសំណួរចេញពីចំណងជើងធំ
និងចំណងជើងតូចៗនៃអត្ថបទ។ បន្ទាប់ពីបង្កើតសំណួរចេញពីចំណងជើងបែបនេះហើយ
អ្នកត្រូវតែព្យាយាមអានដើម្បីរកចម្លើយទាំងនោះ។
៥. ជ្រើសរើសបរិយាកាសអានឲ្យបានត្រឹមត្រូវ
ការជ្រើសរើសបរិយាកាសអានមានសារៈសំខាន់ណាស់សម្រាប់ពន្លឿនការអានរបស់អ្នក។
អ្នកគួរតែព្យាយាមចៀសវាងអានអ្វីៗដែលសំខាន់រឺពិបាកនៅលើគ្រែ
ព្រោះថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ងងុយដេកចង់សម្រាក។ អ្នកនឹងអាចអានបានលឿន
និងផ្ដោតអារម្មណ៍បានកាន់តែល្អដោយការអង្គុយអាន។
៦. ព្យាយាមកុំប្រើប្រាស់ Highlighter
ខណៈពេលដែលអ្នកកំពុងអាន អ្នកគួរមិនប្រើប្រាស់ Highlighterនោះទេ បើសិនជាអ្នកចង់ពន្លឿនការអាន។
ព្រោះថាការប្រើប្រាស់ Highlighterនឹងធ្វើឲ្យអ្នកចំណាយពេលកាន់តែច្រើដើម្បីបញ្ចប់អត្ថបទនីមួយៗ។
៧. ព្យាយាម
Preview មុនពេលចាប់ផ្ដើមអាន
ការអានរបស់អ្នកនឹងបានកាន់តែលឿននៅពេលដែលអ្នក Previewមុនពេលអាន។
ការធ្វើបែបនេះនឹងជួយឲ្យអ្នកដឹងច្បាស់នូវអ្វីដែលចាប់អារម្មណ៍
អ្វីដែលសំខាន់សម្រាប់អ្នក និងដឹងពីអ្វីដែលអ្នកអាចរម្លងចោលបានផងដែរ។
បន្ទាប់មកអ្នកអាចចាប់ផ្ដើមអាន ដោយផ្ដោតទៅលើតែអ្វីចង់ដឹង
និងអ្វីដែលអ្នកចង់ចងចាំទៅបានហើយ។
ប្រភព៖ Learningtechniques
អត្ថបទដោយ៖ ប៉ោ គឹមហុក





No comments