ដឹងអត់ហេតុអ្វីបានជាគេមិនដាក់រូបមាន់លើខ្លោងទ្វារអង្គរសង្ក្រាន្ត?
Loading...
បើនិយាយអំពីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះអ្នកប្រាកដជានឹកឃើញដល់ "អង្គរសង្ក្រាន្ត" ជាក់ជាមិនខានព្រោះថា អង្គរសង្ក្រាន្ត គឺជាកម្មវិធីពិសេសប្រចាំឆ្នាំមួយដែលអាចបង្ហាញអំពីអរិយភាពនិងវប្បធម៍របស់ខ្មែរទៅកាន់ពិភពលោកទាំងមូល។
បើយោងទៅតាមតាមការផ្សាយនៃទំព័រផ្លូវការរបស់ព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ប្រាប់ថា "ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រុមការងារព្រឹត្តិការណ៏អង្គរសង្ក្រាន្ត រួមជាមួយនឹងសាស្រ្តាចារ្យ ប្រវត្តិវិទូ និងសិល្ប:ករជំនាញៗ តែងបានសហការគ្នាសិក្សាពីប្រវត្តិ ក្បូក្បាច់ស្ថាបត្យកម្ម បង្កើតចេញជាស្នាដៃថ្មីៗគួរជាទីមោទន:។ ស្នាដៃទាំងអស់ត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានជាខ្មែរ និងត្រូវរក្សាបាននូវតុល្យភាពនៃការអភិរក្ស និងការអភិវឌ្ឍ។ ក៏ដូចគ្នានេះដែរ ការពិចាណាលើតុល្យភាពនៃភាពប្រត្យក្សនៃទម្រង់ និងរូបភាពសិល្ប: និងភាពទាក់ទាញ ក៏រឹងរឹតតែជាចំនុចពិសេសដែលញុាំងឲ្យព្រឹត្តិការណ៏អង្គរសង្រ្កាន្តទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ដើម្បីឆ្ពោះទៅកាន់ប្រណិតភាពនៃការបង្កើតថ្មីជាបន្តបន្ទាប់ ក្រុមការងារតែងទទួលយកនូវមតិចូលរួមកែលម្អនានាពីគ្រប់មជ្ឈដ្ឋាន"។
ក្នុងនោះផងដែរក្លោងទ្វារសម្រាប់អង្គរសង្ក្រាន្ត គឺតែងតែមានភាពទាក់ទាញប្លែកភ្នែកជាមួយនឹងក្បាច់រចនាបទបែបខ្មែរពិតៗជាក់ស្តែងសម្រាប់ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំនេះ បានបង្កើតឡើងដោយការរួមបញ្ចូលក្បាច់ចំលាក់ខ្មែរ៩ផ្សេងៗពីគ្នាដែលក្នុងនោះមានដូចជា ក្បាច់ត្របកឈូក, ក្បាច់ចកអង្គរ, ក្បាច់ចង្វាយអង្គរ, ក្បាច់ពងត្រី, ក្បាច់អង្គរសន្លឹងទម្រង់ហៀនបំបែក, សត្វហង្ស, ព្ធរ៉ា, កូនក្រឡឹងកំពូលពេជ្យ ឬ កំពូលមិត និង ក្បាច់ហោជាង។
ក្នុងនោះផងដែរមានមតិជាច្រើនបានសួរថាឆ្នាំនេះជាឆ្នាំរកា តែហេតុអ្វីបានជាមិនដាក់រូបសត្វមាន់ជាតំណាងនៅលើក្លោងទ្វារ? ជាការពិតណាស់ បើយោងទៅតាមការបកស្រាយរបស់ក្រុមការងារអង្គរសង្ក្រាន្តនៅក្នុងកម្មវិធីប្រកាសលទ្ធផល "ការនិពន្ធពាក្យស្លោក និង គំនូររូបនិមិត្ត" បានបញ្ជាក់ថា ជាធម្មតានៅក្នុងក្បាច់ចំលាក់នានារបស់ខ្មែរយើងពុំមានយករូបសត្វមាន់មករចនានោះទេ ហើយជាទូទៅខ្មែរយើងក៏ពុំសូវប្រើប្រាស់សត្វមាន់ជារូបតំណាងផងដែរ ដូច្នេះទើបក្រុមការងារសម្រេចប្រើប្រាស់សត្វហង្សមកជំនួស ដើម្បីបង្ហាញអំពីភាពល្អឥតខ្ចោះរបស់ខ្មែរ។
ម្យ៉ាងវិញទៀតទេវតាឆ្នាំនេះទ្រង់កាន់ផ្កា "ចង្កុលណី" ដែលជាផ្កាមួយស្រដៀងនឹងផ្កាព្រលិតដែលដុះវែងនៅក្នុងទឺកនោះ ទើបក្រុមការងារប្រើប្រាស់សត្វនាគជារូបតំណាងដូចគ្នាហើយក៏បានសម្រេចថាឆ្នាំនេះគឺប្រើប្រាស់សត្វ "ហង្ស និង នាគ" ជារូបតំណាង។
អត្ថបទដោយ៖ ជុំ រស្មី

No comments