ព័ត៌មានថ្មីបំផុត

រាប់​អាន​មិត្ដ​តាម​​រ​​យៈ​​តារា​​និករ​​

Loading...
ការរាប់អានមិត្ដភក្ដិមិនមែនចេះតែរាប់នោះទេ តារានិកររបស់អ្នកក៏អាចបញ្ជាក់បានដែរថា​មនុស្សបែប​ណា​គួរតែរាប់អាន ហើយមនុស្សបែបណាមានអត្ដចរិកបែបណា។


Aries (ថ្ងៃទី 21 ខែមីនាដល់ 19 ខែមេសា)
ការមានមិត្ដភក្ដិស្លាប់រស់ជាតារានិករ Aries មានន័យថាអ្នកនឹងមានការ​សប្បាយច្រើន​ ពីព្រោះ​ពួក​គេ​ចូ​ល​ចិត្តលេងសើចនិងចូលចិត្ដការផ្សងព្រេង។​ តារានិករ Ariesមិន​ចូលចិត្ដ​ការកុហក​នោះ​ទេ បើអ្នកចង់ក្លាយជាមិត្ដល្អរបស់ពួកគេអ្នកមិនត្រូវកុហកគេឡើយ។ ជាតារានិករ Aries​ជា​ប្រភេទ​មនុស្សដែលគោរពនិងស្ញប់ស្ញែងអ្នក ហើយគេតារានិករដែលស្មោះត្រង់បំផុត។

Taurus (ទី 20 ខែមេសាដល់ថ្ងៃទី 21 ឧសភា)
នៅពេលដែលអ្នកមាន តារានិករTaurus ជាមិត្តល្អ គឺមានន័យថាអ្នកមានមិត្ត​ភក្ដិដែល​អាច​ធ្វើ​ដំណើរគ្រប់ទិសទីជាមួយអ្នក។ ពួកគេមិនបដិសេធរាល់ការស្នើរសុំរបស់អ្នកក្នុងការធ្វើដំណើរកម្សាន្ដជាមួយអ្នកនោះទេ។ តារានិករ Taurus តែងតែផ្ដល់ដំបូន្មានល្អៗដល់អ្នកគ្រប់ពេល ហើយគេតែងតែគោរពអ្នកនិងទទួលយកភាពខុសរបស់អ្នកជានិច្ចនិងជួយកែលំអរអ្នក។

Gemini (ថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 មិថុនា)

តារានិករGemini ត្រូវបានចាត់ទុកថាជាអ្នកដែលងាយចុះ​ចូលក្នុងសង្គម​ជា​​ពិសេស​​លក្ខណៈ​​ជាក្រុម។ ពួក​គេ​តែងតែមានមិត្ដភក្ដិជាច្រើនប្រភេទ ​មិនថានៅទីណាទេឲ្យតែមានតារានិករ Gemini នៅទី​នោះ​ប្រាកដជាពោរពេញទៅដោយសំណើចនិងការសប្បាយ។ ចំណុចពិសេសមួយទៀតគឺថានៅពេលដែលតារានិករ Geminiចាត់ទុកអ្នកមិត្ដល្អហើយនោះ មានន័យថាអ្នកជាមនុស្សដែលមានសំណាងពីព្រោះថាតារានិករនេះមិនសូវមានមិត្ដភក្ដិល្អច្រើននោះទេ គឺអ្នកជាមនុស្សដែលគេទុកចិត្ដបំផុត។

Cancer (ទី 22 ខែមិថុនាដល់ថ្ងៃទី 22 ខែកក្កដា)
អ្នកប្រាកដជាមានសំណាងណាស់ ប្រសិនបើអ្នកមានតារានិករ Cancer ជាមិត្ដល្អ ព្រោះ​តារា​និករ​នេះនឹងដើរតួរជាការពារអ្នកគ្រប់ពេល។ ហើយគេបាន​ចាត់ទុកអ្នកជាសមាជិក​គ្រួសារ​ម្នាក់ផងដែរ តារានិករ Cancer តែងតែចង់ចាំរាល់អតីត​កាលដែលគេ​ធ្លាប់​បានឆ្លងកាត់​ជាមួយ​អ្នក​និងធ្វើយ៉ាងណាដើម្បីឲ្យមិត្ដភាពអ្នកបានយូរអង្វែង។

Leo (ថ្ងៃទី 23 ខែកក្កដាដល់ថ្ងៃទី 22 ខែសីហា)
មានតារានិករ Leo ជាមិត្តល្អគឺមានន័យថាអ្នកសំបូរតែភាពសប្បាយរីករាយ ហើយ​ពួកគេ​គឺជា​មានចិត្ដសប្បុរសនិងគោរពស្រឡាញ់មនុស្សទាំងឡាយ។ ប៉ុន្ដែមានពេលខ្លះ​តារានិករនេះ​មាន​ចរិតជាថៅកែបន្ដិច ប៉ុន្ដែមនុស្សនៅជុំវិញខ្លួនគេ តែងតែបំភ្លេចចោលចរិត​បែបនោះរបស់គេ​ព្រោះថាគេជាមនុស្សដែលកំប្លែង។ 
 
Virgo (ថ្ងៃទី 23 ខែសីហាដល់ថ្ងៃទី 22 កញ្ញា)
តារានិករVirgo គឺជាមិត្តភក្តិម្នាក់ដែលទន់ភ្លន់និងសប្បុរស។ ពួកគេមាន​ភាពការខ្មាស់អៀន​បន្ដិច​នៅពេលដែលគេបានជួបមនុស្សចំណូលថ្មី។ ពួកគេមិនចូលចិត្ត​ការដឹកនាំនិង​ចូលចិត្ត​ធ្វើអ្វីតាមមិត្តភក្តិរបស់ពួកគេនោះទេ។ ជំនាញរបស់តារានិករ Virgoនេះគឺការដោះស្រាយ​បញ្ហា​និងផ្ដល់ដំបូន្មានដល់មិត្ដភក្ដិ។ 

Libra (ថ្ងៃទី 23 ខែកញ្ញាដល់ទី 22 ខែតុលា)
តារានិករនេះជាមនុស្សពូកែក្នុងទំនាក់ទំនងជាមួយមនុស្ស ហើយគេនិងក្លាយជាល្បីម្នាក់។ មានមិត្ដជាតារានិករនេះមានន័យថាអ្នកនឹងទទួលបានដំបូន្មានល្អៗពីគេ។ ប៉ុន្ដែមានរឿងមួយដែលតារានិករនេះពិបាកក្នុងការធ្វើ គឺគេពិបាកនឹងលាក់រឿងអាថ៌កំបាំងអ្វីមួយ។

Scorpio (ថ្ងៃទី 23 ខែតុលាដល់ថ្ងៃទី 22 ខែវិច្ឆិកា)
ចំពោះតារានិករនេះវិញគឺគេជាមនុស្សដែលស្មោះត្រង់បំផុត ហើយគេចូលចិត្ដ​អ្វីដែលជាភាព​ឯក​ជននិងចំណាយពេលសំរាប់ខ្លួនឯងជាជាងជាមួយអ្នកដទៃ ប៉ុន្ដែនៅពេលដែលគេកើត​​ទុក្ខ គេ​ត្រូវការមិត្ដភក្ដិមកជួយរំលែកទុក្ខគេ។ តារានិករនេះចូលចិត្ដមនុស្សដែលស្មោះត្រង់​ចំពោះគេនិងយល់ពីអារម្មណ៍​គេ និងនៅក្បែរគេពេលដែលគេមានទុក្ខ។ 

Sagittarius (ថ្ងៃទី 23 ខែវិច្ឆិកាដល់ថ្ងៃទី 21 ធ្នូ)
ប្រសិនបើអ្នកមានមិត្ដភក្ដិជាតារានិករ Sagittariusនោះមានន័យថាអ្នក​ស្ថិតនៅក្នុង​ភាព​សប្បាយរីករាយ ហើយពួកគេចូលចិត្ដសេរីភាពនិងការផ្សងព្រេង។ តារានិករនេះពូកែ​ស្គាល់​នូវកន្លែងកម្សាន្ដថ្មីៗជាច្រើនម្យ៉ាងវិញទៀតគេជាមនុស្សដែលងាយចូលចុះជាមួយអ្នកដទៃ។

Capricorn (ទី 22 ខែធ្នូដល់ថ្ងៃទី 20 ខែមករា)

តារានិកររូបនេះគឺមានពេលទំនេរច្រើនគួរសម គឺអាចនិយាយបានថាគេតែង​តែទំនេ​រ​រាល់ពេលដែលអ្នកត្រូវការគេ។ តារានិករនេះចូលចិត្ដមិត្ដទាំងឡាយណាដែលមានចំណេះដឹង​គួរសម ហើយនៅពេលដែលចង់ធ្វើជាមិត្ដល្អជាមួយអ្នកមានន័យថាតារានិករនេះជឿទុកចិត្ដ​មកលើរូបអ្នកជាខ្លាំង។ 

Aquarius (ថ្ងៃទី 21 ខែមករាដល់ថ្ងៃទី 18 កុម្ភៈ)
ជាតារានិករមួយដែលមានមិត្ដភក្ដិច្រើនជាងគេ ពីព្រោះពួកគេចូលចិត្ដរាប់អានមិត្ដ។ តារានិករ​នេះតែងមានគេចូលចិត្ដ ពីព្រោះថាគេមានលក្ខណៈពិសេសផ្ទាល់ខ្លួនមួយ។ គេជាមនុស្ស​ដែលស្មោះត្រង់និងមានចិត្ដមេត្ដាធម៌។ តារានិករនេះតែងតែ​សង្លេតមើលមនុស្ស​ទាំងឡាយ​នៅពេលដែលគេមានទុក្ខនិងព្យាយាមជួយ។

Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមិនា)
ធ្វើជាមិត្ដជាមួយតារានិករនេះគឺមានន័យថាអ្នកមានមិត្ដជាមនុស្សដែលមានភាពមេត្ដាធម៌នៅក្នុងខ្លួននិងតែងជួយគេរាល់ពេលដែលគេត្រូវការ។ តារានិករនេះមុននឹងជ្រើសរើសនរណាម្នាក់ជាមិត្ដស្លាប់រស់ គឺនៅពិចារណាវែងឆ្ងាយបន្ដិច ព្រោះថាគេធ្លាប់រងភាពឈឺចាប់ដោយសារការចាញ់​បោក​ពី​មិត្ដ​ភក្ដិ​ ទើបធ្វើឲ្យគេមិនងាយទុកចិត្ដអ្នកណា៕

ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Thoughtcatalong

No comments