ព័ត៌មានថ្មីបំផុត

តារា​និករ​​អាច​បញ្ជាក់​ថា​ហេតុ​អ្វី​អ្នក​មិន​សប្បាយ​ចិត្ដ​

Loading...
អ្នកធ្លាប់មានចាប់អារម្មណ៍ទេថាហេតុអ្វីអ្នកមិនសប្បាយចិត្ដ ខ្វល់ខ្វាយច្រើនមានពេលខ្លះក៏​អាចមកពីតារានិកររបស់អ្នកដែរ។ ខាងក្រោមនេះគឺអាចបញ្ចាក់បានថា តារានិកររបស់អ្នកគឺជា​មូលហេតុថ្មីមួយទៀតដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ដ។


1. Aries (ថ្ងៃទី២១មិនា​​ ដល់ថ្ងៃទី១៩ មេសា)
អ្នកមានអារម្មណ៍មិនសប្បាយចិត្ដពីព្រោះអ្នកកំពុងស្វែងរកដំណោះស្រាយសំរាប់ជីវិតដែលអ្នកមិនចង់បាន។ អ្នកគ្រាន់តែធ្វើអ្វីមួយដែលអ្នកគិតថាអ្នកគួរតែធ្វើតែប៉ុណ្ណោះ។ ទាំងនេះមិនអាច​នាំអ្នកទៅរកសេចក្ដីសុខឬអ្វីដែលអ្នកចង់បាននោះទេ។ អ្នកគួរតែធ្វើអ្វីដែលអ្នកចង់បានសំរាប់​ជីវិតរបស់អ្នកទៅ។ 

2. Taurus (ថ្ងៃ20 ខែមេសាដល់ថ្ងៃទី 21 ឧសភា)
អ្នកមិនសប្បាយចិត្ដពីព្រោះអ្នកបានបណ្ដោយឲ្យរឿងមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងបានមកគ្របដណ្ដប់លើអ្នក។ វាអាចជាការល្អប្រសិនបើអ្នកធ្វើរឿងអ្វីមួយ​តាមការ​គិតនិងការជឿជាក់​របស់អ្នក។ សុភមង្គលនឹងរត់មករកអ្នកលុះត្រាតែអ្នកធ្វើអ្វីដែលល្អ​សំរាប់ខ្លួនឯង។

3. Gemini (ថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 មិថុនា)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកខ្វល់ច្រើនទៅលើអ្វីដែលអ្នកដទៃគិតមកលើអ្នកហើយអ្នកភ្លេចគិតពីខ្លួនឯងនិងជិវិតរបស់អ្នក។ វាគ្មានហេតុអ្វីដែលអ្នកត្រូវឲ្យខ្វល់ខ្វាយទៅលើអ្វីដែលអ្នក​ដទៃគិតមកលើអ្នកនោះទេ អ្នកគួរតែបញ្ចប់រាល់បញ្ហាទាំងនេះហើយចាប់ផ្ដើមអ្វីដែលល្អវិញ។

4. Cancer​ (ទី 21 ខែមិថុនាដល់ថ្ងៃទី 22 ខែកក្កដា)
អ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ដ ព្រោះថាអ្នកព្យាយាមធ្វើខ្លួនឲ្យតាមតម្រូវការ ការចង់បាន​របស់​អ្នក​ដទៃ និងជួយដោះស្រាយបញ្ហាអ្នកដទៃ ខណៈពេលដែលខ្លួនឯងក៏មានបញ្ហាដែរ។​ ការជួយអ្នកដទៃជាការល្អ ប៉ុន្ដែអ្នកក៏គួរតែគិតជាពីខ្លួនឯងខ្លះដែរ អ្នកត្រូវចង់ចាំ​ថាបើអ្នក​មិន​ជួយខ្លួនអែងជាមុនទេអ្នកក៏មិនអាចជួយអ្នកដទៃបានដែរ។

5. Leo (ថ្ងៃទី 23 ខែកក្កដាដល់ថ្ងៃទី 22 ខែសីហា)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកមិនអាចចាកចេញពីអតីតកាលរបស់អ្នក អ្នកនៅតែគិតថាអ្នក​ដទៃមិនអាចរស់នៅបានប្រសិនបើគ្មានរូបអ្នក។ វាពិតជាពិបាកណាស់ក្នុងការបំភ្លេចចោល​នូវ​អតីតកាល ប៉ុន្ដែដើម្បីទទួលបានសុភមង្គលអ្នកត្រូវតែដើរចេញពីរឿងកន្លង។ មនុស្សតែងតែ​មាន​ការផ្លាស់ប្ដូរអ្នកគួរតែចាប់បោះចោលរឿងរ៉ាវកន្លងហួសហើយចាប់ផ្ដើមសារជាថ្មី។

6. Virgo​ (ថ្ងៃទី 23 ខែសីហាដល់ថ្ងៃទី 22 កញ្ញា)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកតែងធ្វើខ្លួនទោរទន់ទៅតាមអារម្មណ៍របស់អ្នកពេក។ វាជារឿងធម្មតាទេដែលជីវិតកើតមកតែងមិនល្អគ្រប់ដប់ អ្នកណាក៏ធ្លាប់ជួបបញ្ហាដែរ។ អ្នកមិនគួរបណ្ដោយខ្លួនទៅតាមអារម្មណ៍ពេកទេ គួរតែដាក់រាល់បញ្ហាដែលនៅស្មារចុះ ទើប​ជិវិតអ្នកអាចប្រសើរឡើង។

7. Libra (ថ្ងៃទី 23 ខែកញ្ញាដល់ទី 22 ខែតុលា)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកទទួលយកគំនិតគេមកគិតទាំងដែលគំនិតនោះមិនសមស្របក៏ដោយ។ អ្នកគួរឈប់ខ្វល់ទៀតទៅ គំនិតណាបានការចាំអ្នក​ប្រើ​ខួរ​ក្បាល​អ្នកគិត។ 

8. Scorpio (ថ្ងៃទី 23 ខែតុលាដល់ថ្ងៃទី 22 ខែវិច្ឆិកា)
អ្នកមិនសប្បាយចិត្ដព្រោះអ្នកព្រួយបារម្ភច្រើនពីការគិតនិងការវិនិច្ឆ័យរបស់អ្នកដទៃច្រើនពេក។ អ្នកគួរឈប់គិតឈប់ខ្វល់នៅបញ្ហាទាំងនោះទើបធ្វើឲ្យអ្នកសប្បាយចិត្ដបាន។

9. Sagittarius (ថ្ងៃទី 23 ខែវិច្ឆិកាដល់ថ្ងៃទី 21 ធ្នូ)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកបានរស់នៅជាមួយនឹងការកុហកខ្លួនឯង។ អ្នកបាន​ព្យាយាមធ្វើខ្លួនតាមតម្រូវការរបស់គ្រួសារអ្នក មិត្ដភក្ដិឬអ្នកដទៃទៀត ទាំងដែលនេះមិនមែនជាអ្វីដែលអ្នកត្រូវការ។ អ្នកបានកុហកខ្លួនឯងថានេះជាជិវិតដែលអ្នក​ចង់បាន ប៉ុន្ដែនេះមិនមែនជាការពិតនោះទេ។ អ្នកមិនគួរធ្វើអ្វីតាមតែតម្រូវការរបស់អ្នកដទៃ​ពេកទេ គួរចាប់ផ្ដើមធ្វើអ្វីតាមចិត្ដខ្លួនឯងទើបអ្នកអាចសប្បាយចិត្ដបាន។

10. Capricorn (ទី 22 ខែធ្នូដល់ថ្ងៃទី 20 ខែមករា)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកតែងមានគំនិតធំៗជាច្រើននៅក្នុងខួរក្បាល ប៉ុន្ដែអ្នកមិនបានធ្វើរឿងទំាងនោះនៅឡើយទេ។ ព្រោះអ្នកតែគិតថាតើគួរចាប់ផ្ដើមនិងបញ្ចប់នៅចំណុច​ណាទើបល្អ តែអ្នកត្រូវចង់ចាំថាគ្មានអ្នកណាល្អគ្រប់ដប់នោះទេ ។ អ្នកគួរតែទុកចិត្ដលើខ្លួន​ឯងហើយចាប់ផ្ដើមធ្វើអ្វីដែលបានគិតទុក។ បើអ្នកមិនចាប់ផ្ដើមពីចំនុចសូន្យអ្នកក៏មិនទទួល​បានជោគជ័យដែរ។

11. Aquarius (ថ្ងៃទី 21 ខែមករាដល់ថ្ងៃទី 18 កុម្ភៈ)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកមិនចង់ឆ្លើយនូវសំណួររបស់អ្នកដទៃ អ្នកកំពុងធ្វើរឿងម្យ៉ាង​ដែលមិនអាចបំពេញចិត្ដរបស់អ្នក។ អ្នកជាមនុស្សដែលស្រលាញ់សេរីភាព អ្នកធ្វើអ្វីគ្រប់​យ៉ាងដើម្បីបានសេរីភាពមកវិញ។ អ្នកគួរតែចាប់គិតពីបញ្ហានេះម្ដងទៀតដើម្បីឲ្យជីវិតមាន​ភាពប្រសើរឡើង។

12. Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមិនា)
អ្នកមិនសប្បាយចិត្ដព្រោះថាអ្នកតែងតែចង់បានអ្វីគ្រប់យ៉ាងដែលមិនចេះគ្រប់គ្រាន់សំរាប់អ្នក។ អ្នកតែងតែភ្លេចគិតទៅដល់អ្វីដែលអ្នកមាន ហើយតែងផ្ដោតសំខាន់នូវអ្វីដែលអ្នកខ្វះខាត។ អ្នកគួរតែគិតនូវរឿងល្អៗដែលអ្នកមានប្រសើរជាងព្យាយាមរកអ្វីដែលខ្លួនខ្វះខាតមកបំពេញ​ចិត្ដខ្លួនឯង៕

ប្រែសម្រួលដោយ ធានី
ប្រភព Thoughcatalong







No comments