លេសល្អៗសម្រាប់ការមករៀនយឺត
Loading...
ការមករៀនយឺតគឺជាបញ្ហាពិសេសមួយសម្រាប់គ្រូបង្រៀនដែលមានវិន័យតឹងរឹង។
ដោយហេតុនេះហើយ សិស្សមួយចំនួនតែងតែរកលេសនេះលេសនោះជាហេតុផលដើម្បីសុំការលើកលែងពីសំណាក់លោកគ្រូអ្នកគ្រូ។
តើអ្នកដឹងថាលេសអ្វីដែលមានប្រសិទ្ធភាពដែររឺទេ? អត្ថបទនេះនឹងបញ្ជាក់ពីលេស ៧ ដែលអាចជួយឲ្យគ្រូអ្នកអភ័យទោស៖
អ្នកអាចប្រាប់គ្រូអ្នកថា
ការមកយឺតនេះគឺដោយសារតែអ្នកជួយយកអាសារអ្នកដទៃដូចជាជួយដឹកដៃមនុស្សចាស់ជរា
រឺជនពិការឆ្លងផ្លូវជាដើម។
២. បន្ទោសនាឡិការោទិ៍
អ្នកក៏អាចស្ដីបន្ទោសនិងទម្លាក់កំហុសទាំងអស់ទៅលើម៉ោងរោទិ៍បានផងដែរ ដោយអ្នកត្រូវតែបញ្ជាក់ប្រាប់គ្រូថា ម៉ោងរោទិ៍វាមិនដំណើរការ រឺក៏រោទិ៍ខុសម៉ោងជាដើម។
៣. បាត់វ៉ែនតា
វាជាលេសដែលល្អសម្រាប់សិស្សដែលមានបញ្ហាភ្នែកមីញ៉ូបដោយអ្នកអាចបញ្ជាក់ប្រាប់ថា
អ្នកងើបពីគេងមករកវ៉ែនតាមិនឃើញ ដែលវាធ្វើឲ្យអ្នកត្រូវចំណាយពេលស្វែងរកវាទើបអាចមករៀនកើត។
៤. បន្ទោសអាកាសធាតុ
វាជាលេសដែលល្អមួយជាពិសេសសម្រាប់រដូវវស្សា។
អ្នកអាចប្រាប់គ្រូថា មកយឺតដោយសារតែមេឃភ្លៀងខ្លាំង លិចផ្លូវជាដើម។
៥. ធ្វើពុតជាឈឺ
ជាហេតុផលសមស្របសម្រាប់ការមកយឺត
អ្នកអាចធ្វើពុតជាឈឺដើម្បីកុហកគ្រូបាន។ ងាយៗអ្នកអាចយកកៅអៀកមកបិទថ្ងាសជាដើម
ដើម្បីបង្ហាញថាអ្នកពិតជាឈឺមែន។
៦. បន្ទោសមកពីចរាចរណ៍
លេសមួយនេះពិតជាពេញនិយមខ្លាំងណាស់ដែលសិស្សគ្រប់គ្នាសុទ្ធតែធ្លាប់យកវាមកកុហកគ្រូ។
ប៉ុន្តែអ្នកមិនត្រូវកុហកបែបនេះញឹកញាប់ពេកទេ។ តែវាមានប្រសិទ្ធភាពខ្លាំងណាស់
បើសិនជាប៉ះចំថ្ងៃដែលបិទផ្លូវជាដើម។
៧. បន្ទោសយានយន្ត
លេសមួយនេះក៏ល្អនិងមានប្រសិទ្ធភាពផងដែរ។
អ្នកអាចកុហកគ្រូ ដោយលើកហេតុផលថាម៉ូតូបែកកង់ រឺខូចជាដើមដែលជាហេតុធ្វើឲ្យអ្នកមកយឺត។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ docsity






No comments