ព័ត៌មានថ្មីបំផុត

ជីវប្រវត្តិរបស់ខ្លះៗ របស់សម្ដេចវិបុលបញ្ញា សុខ​ អាន

Loading...
ក្រោយពីសម្ដេចវិបុលបញ្ញា សុខ អាន ទើបទទួលបានគោរមងារពីព្រះមហាក្សត្រ កាលពីរសៀលថ្ងៃទី១៣។ មិនទាន់បានប៉ុន្មានផង នៅល្ងាចថ្ងៃទី ១៥ ខែមិនានេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ឱ្យចូលរួម រំលែកទុក្ខនូវមរណភាពរបស់ សម្ដេច​វិបុល​បញ្ញា សុខ អានទៅវិញ។ ព័ត៌មានដ៏ក្រៀមក្រំមួយនេះ បាន​ឱ្យដឹងផងដែលថា​ឧបនាយករដ្ឋមន្ត្រីដែលមានជន្មាយុ ៦៦ឆ្នាំរូបនេះ បានទទួលមរណភាព នៅម៉ោង ១៨ៈ៣២នាទី​ នៅទីក្រុងប៉េកាំង។ សពរបស់សម្ដេចវិបុលបញ្ញា នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅម៉ោង ១១យប់នេះ។ តែយ៉ាងណាមិញ យើងខ្ញុំសូមលើកយកជីវប្រវត្តិខ្លះៗ របស់សម្ដេចវិបុលបញ្ញា សុខ អាន មកចែកជូនប្រិយមិត្តទាំងអស់ឱ្យបានជ្រាបដូចតទៅ:


សម្ដេចវិបុលបញ្ញា សុខ អាន សព្វថ្ងៃឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ សម្ដេចកើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អាយ អាន្នី សុខ អាន មានកូនស្រីមួយនាក់ និងកូនប្រុសបួននាក់។
ទី១.សុខ សុម៉ា(ស្រី) 
២.សុខ ពុទ្ធីវុធ (ប្រុស) 
៣. សុខ សូកាន (ប្រុស) 
៤. សុខ សូកេន (ប្រុស) 
៥.សុខ សង្វា(ប្រុស)

 ទាក់ទងនឹងបទពិសោធន៍របស់សម្ដេចវិញ 
  • ២០០៤-បច្ចុប្បន្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី 
  • ១៩៩៣-បច្ចុប្បន្ន សមាជិករដ្ឋសភាមណ្ឌលខេត្ដតាកែវ 
  • ១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី 
  • ១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី 
  • ១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងនៃគណបក្សប្រជាជនកម្ពុជា 
  • ប្រធានខុទ្ទកាល័យកណ្ដាលនៃគណៈកម្មាធិការមជ្ឈឹមបក្ស គណៈបក្សប្រជាជន អនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ 
  • ១៩៨៨ អនុរដ្ឋមន្ដ្រីក្រសួងការបរទេស 
  • ១៩៨៥ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពប្រចាំនៅប្រទេសឥណ្ឌា 
  • ១៩៨៣ អគ្គលេខាធិការ នៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា 
  • ១៩៨១ អគ្គលេខាធិការ នៃក្រសួងការបរទេស ប្រធានខុទ្ទកាល័យផ្ទាល់របស់ សម្ដេច ហ៊ុន សែន ក្រសួងការបរទេស។ 
 សព្វថ្ងៃនេះដែរ សម្ដេចស្នាក់នៅផ្ទះលេខ ៧០ ផ្លូវ ២១៤ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះបើយោងតាមឯកសារជីវប្រត្តិដែលបានចុះផ្សាយនៅក្នុងគេហទំព័រទីស្ដីការគណៈរដ្ឋមន្រ្តី៕

No comments