ព័ត៌មានថ្មីបំផុត

ថត​រូប​ស៊ែល​ហ្វី​ជាមួយ​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ដើម្បី​ឈ្នះ​រង្វាន់

Loading...
ក្រសួងទេសចរណ៍កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតថតរូប Selfie ជាមួយព្រឹត្តិការណ៍ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​នៅ​ថ្ងៃទី២០ និង ថ្ងៃទី២១ខែមីនា នៅចន្លោះម៉ោង៥និង៧ព្រឹក ដោយមាន​ប្រាក់​រង្វាន់និងលិខិតចេញដោយក្រសួងទេសចរណ៍សម្រាប់អ្នកឈ្នះផងដែរ។




លក្ខខណ្ឌនៃការប្រកួត៖
១. ថតរូបស៊ែលហ្វីរបស់អ្នកជាមួយព្រឹត្តិការណ៍ Equinox (ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត)។
២. ផ្ញើរូបស៊ែលហ្វីរបស់អ្នកមកកាន់ Facebook page របស់ក្រសួងទេសចរណ៍( www.facebook.com/cambodiamot) ដោយភ្ជាប់ជាមួយឈ្មោះ និងលេខទូរស័ព្ទ។
៣. ក្រុមការងារនឹងធ្វើការជ្រើសរើសរូបដែលស្អាតបំផុតចំនួន៥ បង្ហោះលើ Facebook page របស់ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញចំនួន Like.
៤. បេក្ខជន៣ រូបដែលទទួលបានការ Like ច្រើនជាងគេ ជាម្ចាស់ជ័យលាភី។

ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១លានរៀល និងលិខិតសរសើរ
ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨០ម៉ឺនរៀល និង​លិខិតសរសើរ
ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥០ម៉ឺនរៀល និងលិខិតសរសើរ

អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Facebook page ក្រសួងទេសចរណ៍

No comments