ព័ត៌មានថ្មីបំផុត

គន្លឹះ​ថែ​​រក្សា​​សុខ​​ភាព​​កំឡុង​​ថ្នាក់​​មហា​វិ​ទ្យា​​ល័យ​​

Loading...
ក្នុង​កំឡុង​ពេល​សិក្សា​នៅ​មហា​វិទ្យាល័យ​ ជា​កំឡុង​ពេល​ដែលនិស្សិត​មិន​សូវ​គិតរឿង​សុខភាព​ខ្លួន​​បាន​ដិត​ដល់​ទេ​ ដោយ​សារតែ​ទទួល​គំហិត​ពីការ​សិក្សា​ និង​បញ្ហា​នៅ​ជំុវិញ ខ្លួន​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ខ្លួន​គិត​ថា​សុខភាព​មិន​មែន​ជា​បញ្ហា​ចាំបាច់​ទៀត​ទេទាល់​តែ​ មាន​ជំងឺ​បៀតបៀន​​ធ្ងន់​ធ្ងរ​ទើប​រក​ដំណោះ ស្រាយ ប៉ុន្តែ​វិធី ទាំង​នេះ​អាច​ជួយ​សំរួល​ដល់​សិស្សបាន​មួយ​ភាគ​ធំ៖
Photo Credit: Love science 
១.​ ជ្រើស​រើស​របប​អាហារ​ដែល​ត្រឹម​ត្រវ
ចំណីដែល​និស្សិត​ទទួល​ទាន​មួយ​ចំនួន​សំរាប់​តែ​ចំអែត​ក្រពះ​ អ្នក​ខ្លះ​ញាំុ​តែ​ពេល​ឃ្លានដោយ​ពុំទៀង​ទាត់​ដែល​អាច​ចោទ​ជា​បញ្ហា​ពេល​ក្រោយ។ ដូច្នេះ​គួរ​តាម​ដាន​របប​អាហារដូចជា អាហារ​ពេល​ព្រឹក​គួរ​បរិភោគបែបណា ពេល​ថ្ងៃ និង​ល្ងាចដោយ​កំណត់​ពេល​វេលា​អោយ​បាន​ត្រឹ​ម​ត្រូវ​។​

២. ជៀស​វាង​ការ​ចូល​ដេក​យប់​ពេក​
និស្សិត​មួយ​ចំនួន​តែង​និយាយ​ថាទាល់​តែ​ពេល​យប់​ទើប​អាច​ធ្វើ​ការសាលា​បាន ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​បញ្ហា​ដែល​ខ្លួន​មក​រៀនយឺត​ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ថ្ងៃ​នោះ​ទេ ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ពីសមត្ថភាព​ខ្លួន​ប្រាណគេ​ ដោយ​ចំណាំ​មើល​អាការៈខ្លួន​ពេល​ចូល​ដេក​ម៉ោង​ត្រឹម​ត្រូវ​ និង​ចូល​ដេក​យូរ។

៣. ទទួល​យក​វាក់សាំងដែល​គិត​ថា​នឹង​ជួយ​ទប់​ស្កាត់​ជំងឺមួយ​ចំនួន​
ដោយ​ហេតុ​និស្សិត​មួយ​ចំនួន​រវល់​នឹង​ការងារ​សាលា​ដោយ​ភ្លេច​គិត​ពី​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ខ្លួន​ឈឺ ដូច្នេះ​ទទួល​យក​បំរាប់​ពីពេទ្យ​នូវ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ជួយ​ជៀស​វាង​ពី​ជំងឺទាំង​នោះ​ជា​វិធីល្អ​មួយ​។

៤. បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​

ពង្រឹង​របប​អាហារ​ជារឿង​សំខាន់​មួយ​ ប៉ុន្តែ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ជា​រឿងដែល​មិន​អាច​មើលរំលង​។ ទោះបីស្រេក​ទឺក​ក្តី មិន​ស្រេក​ក្តីត្រូវ​កំណត់​ចំនួន​ទឹក​ដែល​ត្រូវ​បំពេញក្នុង​ខ្លួន​រាល់​ថ្ងៃដើម្បី ជំរះ​ជាតិ​ពុល​មួយ​ចំនួន​ ហើយ​គួរ​ជៀស​វាង​ជាតិ​ទឹក​ផ្អែមៗមួយចំនួន​ដែល​អាច​ធ្វើ​បាន។

៥. ធ្វើ​សកម្មភាព​អោយ​បាន​ច្រើន
អ្នក​ខ្លះ​ទុក​កំលាំង​ដើរ​លេង ជប់​លៀង តែមិន​គិត​ដល់​ការ​រក្សា​តុល្យភាព​ក្នុង​ខ្លួន​ទេ ។ ក្រោយពីការ​សិក្សា គួរ​ចំណាយ​ពេល​បន្តិច​បន្តួច​បញ្ចេញ​ញើស​ និង​អារម្មណ៍តប់​ប្រមលផ្សេងៗ វា​ធ្វើ​អោយ​សុខភាព​ល្អទាំង​ចិត្ត​ ទាំង​កាយ។​

៦. ទុក​ពេល​សំរាប់​ខ្លួន​ខ្លះ
មិន​ថា​រវល់​យ៉ាង​ណា​ទេ ត្រូវ​មាន​ពេល​សំរាប់​ខ្លួន​ ធ្វើ​អ្វីដែល​​ខ្លួន​សប្យាយ​ព្រោះបើ​ស្រ្តេស​ពេក ​ហើយ​មិន​រក​វិធីបញ្ចេញ​នោះ​ទេយូរ​ៗអាច​នឹង​ធ្វើ​អោយ​ប៉ះ​ពាល់​សុខភាព​ផ្លូវ​កាយមិន​ខាន​។​​

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត
ប្រភព៖ life Hack

No comments