ព័ត៌មានថ្មីបំផុត

ចំណី​ដែល​អាច​ធ្វើឲ្យ​អ្នក​ងងុយ​គេង​បាន​ភ្លាមៗ​

Loading...
មនុស្សមួយចំនួនធំតែងតែរអ៊ូថាពួកគេមានអាការ:គេងមិនលក់ស្ទើរតែរៀងរាល់យប់ ដែលជាហេតុធ្វើអោយទទួលទានដំណេកមិនគ្រប់គ្រាន់ ហើយអាចប៉ះពាល់ពេលវេលាធ្វើការនៅថ្ងៃបន្ទាប់ទៀតផង។ ប៉ុន្តែពេលនេះអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនទៀតទេ ហើយក៏មិនចាំបាច់ធ្វើការលេបថ្នាំអោយគេងលក់ទៀតដែរ ព្រោះវាអាចបង្កផលអាក្រក់ដល់សុខភាពនៅថ្ងៃខាងមុខយ៉ាងច្រើន អ្នកអាចទទួលទានចំនីអាហារ និងផ្លែឈើមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងជម្រុញភាពងងុយគេង។


១. ចំនីអាហារដែលផលិតពីទឹកដោះគោ
ចំនីអាហារទាំងឡាយដែលធ្វើចេញពីទឹកដោះគោផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ ហើយអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាលពេលដែលទទួលទានវា ជាក់ស្តែងរួមមាន ឈីស ស្ករគ្រាប់ទឹកដោះគោជាដើម។


២. គ្រាប់អាល់ម៉ុន



វាមានផ្ទុកអាស៊ីដអាមីណូល្អដែលជួយផលិតអរម៉ូនគេងរបស់មនុស្សអោយបានគ្រប់គ្រាន់។ គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកនូវជាតិម៉ាញ៉េស្យូមដែលជួយសម្រួលដល់ភាពតានតឹងនៃសាច់ដុំ និងធ្វើអោយមានអារម្មណ៍ធូរស្រាល។

៣. ចេក



ជាតិស្ករ ប៉ូតាស្យ៉ូម និងជាតិម៉ាញ៉េស្យូមដែលមានក្នុងផ្លែចេកអាចធ្វើអោយខួរក្បាលអ្នកសម្រាកធូរស្បើយ និងធ្វើអោយមានភាពងងុយគេង។


៤. ផ្លែឆែរី



វាសម្បូរទៅដោយជាតិមេឡាតូនីនច្រើន នៅពេលដែលអ្នកទទួលទានផ្លែឆែរីស្រស់ ឫទឹកឆែរី នោះអ្នកនឹងទទួលភាពងងុយគេងមិនយូរទេ។


៥. បាយស



ភាគច្រើនយើងប្រើពាក្យថា ពុលបាយ នៅពេលដែលយើងតែងតែងងុយគេង នៅពេលទទួលវារួច។ តាមពិតទៅ បាយមានផ្ទុកនូវជាតិគ្លីសេមិចខ្ពស់ ដែលធ្វើអោយយើងងងុយក្នុងអំឡុងពេល ៣ ទៅ៤ បន្ទាប់ពីបរិភោគ។


៦. ត្រីសម្បូរជាតិខ្លាញ់




ដូចជាត្រីសាលម៉ុន ត្រីធូណា ឫត្រីផ្សេងទៀតដែលសម្បូរទៅដោយជាតិខ្លាញ់សុទ្ធតែអាចបង្កើតជាតិងងុយបាន។

សរសេរ និងរៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

No comments