ព័ត៌មានថ្មីបំផុត

កុ​ឡាប​​សម្រាប់​​​ម្តាយ​ខ្ញុំ​ ( រឿងខ្លី )

Loading...



បុរសម្នាក់ចូលទៅក្នុងហាងលក់ផ្កាមួយដើម្បីទិញផ្កា ហើយអោយគេដឹកទៅឲ្យម្តាយដែលនៅឆ្ងាយពីលោករាប់រយគីឡូម៉ែត្រ។

នៅពេលដែលបុរសម្នាក់នោះដើរចូលទៅក្នុងហាងលក់ផ្កា គាត់ឃើញក្មេងស្រីម្នាក់អង្គុយយំម្នាក់ឯងនៅមុខហាងផ្កានោះ។
គាត់ដើរទៅជិតនាងហើយសួរថា៖‌« អូនមានរឿងអ្វីដែរបានជាអង្គុយយំដូច្នេះ?»

ក្មេងស្រីតប៖ «ខ្ញុំចង់ទិញកុឡាបមួយទងឲ្យម្តាយខ្ញុំប៉ុន្តែខ្ញុំមានតែលុយ២០០០រៀល ហើយកូឡាបមួយទងមានតម្លៃទៅ៤០០០រៀលឯនោះ។»

បុរសម្នាក់នោះញញឹមដាក់ក្មេងស្រីនោះ ៖ មិនអីទេ ចាំពូចេញលុយអោយ។

គាត់ក៏នាំនាងទៅទិញផ្កានោះ រួចក៏សុំជូននាងទៅកន្លែងដែលម្តាយនាងរស់នៅ។ នាងក៏យល់ព្រមទៅជាមួយគាត់។

នាងបាននាំបុរស់ម្នាក់នោះទៅកន្លែងស្ងាត់មួយដែលមិនមានផ្ទះណាមួយសាងសង់នៅទីនោះទេ មានតែផ្នូរខ្មោចជាច្រើនតម្រៀបជួរគ្នា។ នាងបានយកកុឡាបមួយទងនោះទៅដាក់នៅមុខផ្នូរម្តាយរបស់នាង។

នៅពេលនោះបុរស់ម្នាក់នោះចាប់ផ្តើមដឹងខ្លួន ក៏បានជិះឡានទៅហាងផ្កានោះវិញទាំងស្រក់ទឹកភ្នែក ហើយលោកក៏យកផ្កាដែលឲ្យគេដឹកទៅឲ្យម្តាយខ្លួន យកមកដឹកដោយខ្លួនឯង។

លោកក៏យកកុឡាបមួយបាច់នោះទៅជូនម្តាយលោកដែលនៅឆ្ងាយពីលោករាប់រយគីឡូម៉ែត្រ ដោយផ្ទាល់ដៃរបស់លោក។

គំនិតអប់រំនៅក្នុងរឿងនេះ៖ ជីវិតគឺខ្លី។ យើងគួរតែចំណាយពេលជាមួយមនុស្សដែលយើងស្រឡាញ់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ស្រឡាញ់ប៉ានិងម៉ាក់ ហើយផ្តល់ពេលវេលាឲ្យគាត់ឲ្យបានច្រើនព្រោះថាគ្មាអ្វីសំខាន់ជាងគ្រូសារយើងទេ។

ប្រភព៖ moralstories26
អត្ថបទដោយ៖ សាម សុជាទិញ

No comments