ព័ត៌មានថ្មីបំផុត

វិធី​​សាស្ត្រ​​ធ្វើ​​ឲ្យ​​ខ្លួន​លេច​​ធ្លោ​​ក្នុង​​ចំណោម​​មនុស្ស​​ជា​​ច្រើន​ ​

Loading...
អ្នកណាមិនចង់ក្លាយជាមនុស្សដែលមានភាពទាក់ទាញ និង លេចធ្លោក្នុងសង្គមបច្ចុប្បន្ននេះ? ប្រាកដណាស់ថាមិត្តៗយុវវ័យមិនថាជាសិស្ស ឬ និស្សិត អ្នកធ្វើការនោះទេ សុទ្ធសឹងតែជាមនុស្សដែលត្រូវប្រាស្រ័យជាមួយអ្នកដទៃច្រើន និង ពេលខ្លះត្រូវធ្វើខ្លួនយ៉ាងណាដើម្បីក្លាយជាមនុស្សម្នាក់ដែលគេគ្រប់គ្នាចងចាំតាំងពីជួបលើកដំបូង ម្លោះហើយអ្នកដែលប្រាថ្នាចង់ធ្វើខ្លួនឲ្យមានភាពលេចធ្លោ គួរតែអានអត្ថបទនេះ



1. ធ្វើជាខ្លួនឯង
លោកអ្នកត្រូវតែធ្វើជាខ្លួនឯង ធ្វើជាមនុស្សដែលវិជ្ជមាន សាទរចំពោះភាពជោគជ័យរបស់អ្នកដទៃ និង ចូលរួមធ្វើការងារជាមួួយអ្នកដទៃឲ្យបានច្រើន។ លោកអ្នកត្រូវខ្លួនឲ្យក្លាយជាមនុស្សមានទំនុកច្រើនលើខ្លួនឯងឲ្យបានច្រើនបំផុត។

2. ទំនាក់ទំនង
លោកអ្នកត្រូវយកចិត្តទុកដាក់លើការណែនាំខ្លួ​នអ្នកទៅកាន់អ្នកដទៃឲ្យបានច្រើន មិនថាការនិយាយទល់មុខ ឬតាមអេឡិចត្រូនិចឡើយ។ ព្យាយាមធ្វើខ្លួមឲ្យមានទំនុកចិត្ត គោរពអ្នកដទៃ និងមានគោលដៅច្បាស់លាស់ក្នុងការសន្ទនាជាមួយអ្នកដទៃ។

3. ការផ្តល់ឲ្យ
ការផ្តល់ឲ្យក្នុងន័យនេះមានន័យថា លោកអ្នកគួរតែចំណាយពេលធ្វើការងារក្រុមឲ្យបានល្អ រៀបចំចាត់ចែងឲ្យបានរៀបរយ ដែលនេះជាការបង្ហាញនូវទំនួលខុសត្រូវដែលអ្នកផ្តល់ដល់សមាជិកក្រុមដទៃទៀត ហើយទង្វើនេះនឹងត្រូវបានកត់សំគាល់ពីពួកគេ។

4. សម្បូរដោយគំនិតច្នៃប្រឌិត
វាប្រហែលជាមិនងាយស្រួលប៉ុន្មានទេដែលត្រូវធ្វើឲ្យខ្លួ​នឯងជាមនុស្សច្នៃប្រឌិត។ យ៉ាងណាលោកអ្នកមិនគួរខ្លាចក្នុងការបង្ហាញពីគំនិតខ្លូនឡើយ និង ត្រូវស្វែងរកដំណោះស្រាយថ្មីៗ​ប្លែកៗដែលគ្រប់អាចមិននឹកស្មានដល់។

5. លទ្ធផល
លោកអ្នកគួរក្លាហាននិយាយឲ្យលឺៗ ព្រោះមនុស្សម្នាគេចាប់អារម្មណ៍លើទង្វើរបស់អ្នកជាជាងអត្ថន័យនៃសម្តីរបស់អ្នក។

6. ស្គាល់ចំនុចខ្លាំងរបស់ខ្លួនឯង
លោកអ្នកគួរចាប់អារម្មណ៍នូវចំនុចខ្លាំងរបស់អ្នកនិងព្យាយាមបង្ហាញវាចេញមក ព្យាយាមរកចំនុចដែលអ្នកលេចធ្លោរជាងអ្នកដទៃ ឬ ខុសពីអ្នកដទៃ ហើយពេញចិត្តបង្ហាញវាចេញមកឲ្យបានច្រើន។


រៀបរៀង ជិន ស្រីលាភ
ប្រភព lifehack.org

No comments