៣វិធីបញ្ឈប់ទម្លាប់យឺតយ៉ាវ
Loading...
ពេលទៅណាម្តងៗមនុស្សចំនួនតែងតែមានទម្លាប់ល្អនៅក្នុងការរៀបចំខ្លួនអោយបានរួចជាស្រេច ហើយទៀងទាត់មុនពេលវេលាកំណត់។ យ៉ាងណាមិញ មនុស្សមួយចំនួនហាក់ដូចជាមានការធ្វេសប្រហែសច្រើននៅក្នុងការចេញដំណើរ ឬទៅណាមកណាអោយបានទាន់វេលា។ គួរបញ្ជាក់ថា នេះគឺទម្លាប់មិនល្អមួយដែលគ្រប់គ្នាគួរតែផ្លាស់ប្តូរជាបន្ទាន់ ពីព្រោះថាវានឹងផ្តល់់ផលមិនល្អជាច្រើនដល់កិច្ចការងាររបស់អ្នកនាពេលអនាគត។
នេះគឺជាវិធីមួយចំនួននៅក្នុងការបញ្ឈប់មួយចំនួននៅក្នុងការបញ្ឈប់ទម្លាប់យឺតរបស់អ្នក :
១. ត្រូវមានគម្រោងអោយបានច្បាស់លាស់មុនពេលទៅណាម្តងៗ
ជំនួសអោយការដែលទាល់តែដល់ម៉ោងភ្លាម ចេញភ្លាម អ្នកចាំបាច់ត្រូវតែដាក់ផែនការអោយបានច្បាស់លាស់ ជាពិសេសនោះគឺការរៀបចំពេលវេលា និងលៃលកពីរយៈពេលដែលអ្នកត្រួវធ្វើដំណើរ រហូតដល់ពេលដែលអ្នកដល់គោលដៅ។ ធ្វើដូចនេះអាចធ្វើអោយអ្នកមានទម្លាប់ល្អ ដែលថាទៅណាមកណាគឺតែងតែដាក់ផែនការច្បាស់លាស់។
២. ដាក់ម៉ោងរោទិ៍អោយបានទៀងទាត់
ដើម្បីជៀសវាងការយឺតយ៉ាវ ឬអាក់ខានក្នុងការទៅណាម្តងៗអ្នកគួរតែដាក់ម៉ោងរោទិ៍ដើម្បីដាស់ ឬក៏រំលឹកអ្នកជារឿយៗ។ ក្នុងការដែលមានទូរស័ព្ទផងនោះ គឺវាកាន់តែផ្តល់ភាពងាយស្រួលដល់អ្នក ដោយព្រោះថាអ្នកអាចដាក់ម៉ោងរោទិ៍មុនពី ១០ទៅ ៣០នាទី នៅមុនពេលដែលអ្នកត្រួវមានកាតព្វកិច្ចទៅណាម្តងៗ។
៣. កត់ត្រាសកម្មភាពប្រចាំថ្ងៃអោយបានច្បាស់
ជារៀងរាល់ថ្ងៃអ្នកគួរតែមានកូនសៀវភៅតូចមួយសម្រាប់កត់ត្រាសកម្មភាពឬ កិច្ចការប្រចាំរបស់អ្នក ពីព្រោះថាវាជួយអោយអ្នកប្រើប្រាស់ពេលវេលាអោយបានមានប្រយោជន៍ពីរយៈពេលមួយម៉ោងទៅមួយម៉ោង។ មួយវិញទៀតអ្នកអាចដឹងពីអ្វីដែលខ្លូនឯងត្រូវធ្វើនៅក្នុងរយៈពេលពេញមួយថ្ងៃ ព្រមទាំងអាចប្រើប្រាស់ពេលវេលាអោយមានប្រសិទ្ធភាពផងដែរ។
អត្ថបទដោយ៖ ព្រឿន បញ្ញារី

No comments