វិធីសាស្រ្តស្តាប់តន្ត្រីជួយឲ្យរៀនសូត្រចូលមួយរំពេច
Loading...
សិស្សនិសិ្សតមួយចំនួនប្រហែលជាមានការពិបាកផ្តោតអារម្មណ៍ពេលពួកគេរៀនដោយខ្លួនឯងនៅផ្ទះ ដូច្នេះពួកគេជ្រើសរើសការសា្តប់ចម្រៀងឬតន្ត្រីដើម្បីជួយការធ្វើស្វ័យសិក្សារបស់ខ្លួន។ ខាងក្រោមជារបៀបនៃការស្តាប់តន្រី្តដែលអ្នកគួរធ្វើដើម្បីឲ្យការសិក្សាឬធ្វើការកាន់តែមានភាពរលូននិងមិនធុញទ្រាន់។
១. តន្រី្តបុរាណ
តន្រ្តីបុរាណជាតន្ត្រីដែលមានភាពស្ងប់ស្ងាត់ សុភាពនិងយឺត ដែលជាជម្រើសដ៏ប្រសើរសម្រាប់ការសិក្សា។
២. សា្តប់សម្លេងនៃធម្មជាតិ
២. សា្តប់សម្លេងនៃធម្មជាតិ
ដូចជាសម្លេងភ្លៀង ទឹករលក សត្វឬព្រៃព្រឹក្សានានា។ វានឹងជួយអ្នកឲ្យមានអារម្មណ៍ដូចនៅក្នុងពិភពមួយផ្សេងអញ្ចឹង។
៣. ស្តាប់ក្នុងសម្លេងតិចៗ
៣. ស្តាប់ក្នុងសម្លេងតិចៗ
អ្នកគួរស្តាប់តន្រី្តក្នុងសម្លេងលឺតិចៗ ព្រោះបើមិនដូច្ចោះទេការសិក្សារបស់អ្នកនឹងត្រូវរំខាន ហើយអ្នកនឹងមិនទទួលផលអ្វីឡើយ។
៤. រកចម្រៀងដែលចង់ស្តាប់ទុក
៤. រកចម្រៀងដែលចង់ស្តាប់ទុក
រកចម្រៀងនិងតន្រី្តដែលអ្នកចង់ស្តាប់ឲ្យហើយ។ អ្នកក៏អាចបង្កើត Playlist ផ្ទាល់ខ្លួន ដើម្បីកុំឲ្យខាតពេលរកចម្រៀងពេលអ្នកកំពុងសិក្សា។
៥. កុំស្តាប់ចម្រៀងតាមវិទ្យុ
៥. កុំស្តាប់ចម្រៀងតាមវិទ្យុ
សម្លេងឆ្លើយឆ្លងរបស់ពិធីករក្នុងវិទ្យុ អាចនឹងធ្វើឲ្យអ្នកបាត់បង់ការផ្តោតស្មារតីបានយ៉ាងងាយ ដូច្នេះគួរចៀសវាងស្តាប់ចម្រៀងតាមវិទ្យុ។
អត្ថបទ៖ ជី បូណ៌មី
អត្ថបទ៖ ជី បូណ៌មី





No comments