វិធី៥យ៉ាងអាចប្តូរពីមនុស្សធម្មតាទៅជោគជ័យ
Loading...
![]() |
| Photo credit : Nathanmagnuson |
ការអាននេះជាអ្វី ដែលមិនអាចចៀសបានព្រោះវាជាប្រភពនៃចំណេះដឹង ដូច្នេះបើចង់រៀន ចង់ទទួលជោគជ័យ ទាល់តែប្តេជ្ញាខំប្រឹង សូម្បីអ្នកជោគជ័យខាងជំនួញមួយចំនួនដែលមិនបានបញ្ចប់ការសិក្សាក៏គាត់ទទួលបានចំណេះច្រើនពីការអាន ដែលបញ្ហាមួយចំនួនមិនត្រូវការគ្រូមកបង្រៀន។
២. រៀនបង្កើតគំនិតឆ្លុះបញ្ចាំង
ក្រៅពីការបន្ថែមចំណេះផ្សេងៗ យើងត្រូវសួរខ្លួនឯងថាបន្ទាប់ពីសិក្សាពីនេះពីនោះហើយ តើទទួលបានអ្វីខ្លះឬ យល់បានប៉ុណ្ណា។ ការធ្វើបែបនេះមិនត្រឹមតែធ្វើអោយងាយសិក្សាពីជំនាញថ្មីទេ ថែមទាំងចាំបានយូរទៀត។
៣. ធ្វើការពិសោធន៍
បើមិនសាកធ្វើវាទេ ធ្វើម៉េចនឹងដឹងថាលទ្ធផលនឹងទៅយ៉ាងណា។ អ្នកទទួលជោគជ័យមួយចំនួនតែងសាកល្បងគំនិតឬទ្រឹស្តីថ្មីៗ ដែលអាចនឹងជាគន្លឹះជោគជ័យក្នុងជីវិតរបស់ពួកគេ ដោយពំុមានភាពភ័យខ្លាច។
៤. កំុច្រឡំការសិក្សាជាមួយការធ្វើការ
កំុគិតថាការធ្វើការ៨ម៉ោងអាចនឹងផ្តល់ការរីកចំរើនដល់អ្នក ព្រោះថាការធ្វើការលើជំនាញអ្វីមួយអាចអោយអ្នកដោះស្រាយបញ្ហាតែនៅក្នុងរង្វង់នោះទេ ដែលធ្វើអោយអ្នកពីបាកនឹងរៀនអ្វីថ្មី។ ហេតុដូចនេះ ខ្លួនអ្នកផ្ទាល់ត្រូវសង្កេតខ្លួនឯង ត្រូវស្វែងរកអ្វីសំរាប់សិក្សាក្រៅពីការងារដែលខ្លួនធ្វើច្រំដែលៗ។
៥. ផ្តោតលើការរីកចំរើន មិនមែនគ្រាន់តែផលិតភាព
កំុគិតថាខ្លួនមានអារម្មណ៍ធ្វើការ ធ្វើការបានច្រើនអាចអោយជីវិតរបស់អ្នកទទួលបានការរីកចំរើនខ្ពស់។ ត្រូវសួរថាទទួលបានអ្វីខ្លះសំរាប់ការរីកចំរើនរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីចំណាយកម្លាំងទៅលើការងារទាំងនោះ។ តើបានទទួលអ្វីដែលខ្លួនរំពឹងទុកទេ។ ការធ្វើដូច្នេះអាចជួយកំុអោយខ្លួនភ្លេចពីគោលដៅដែលរំពឹងទុក។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖lifehack





No comments