ព័ត៌មានថ្មីបំផុត

ធ្វើ​យ៉ាង​ណា​ទើប​អាច​សប្បាយ​ចិត្ត​នៅ​ចំ​ពេល​កំពុង​កើត​ទុក្ខ?​

Loading...
មនុស្សគ្រប់គ្នានៅលើផែនដី កើតមកមានជីវិត មានរូបមានរាង មានការគិត គឺមិនដែលគេចផុតទេពីទុក្ខសោកផ្សេងៗនៅក្នុងជីវិត គឺវាគ្រាន់តែខុសគ្នាត្រង់ថា ទុក្ខសោកបែបផែនផ្សេងៗគ្នាតែប៉ុណ្ណោះ។ យ៉ាងណាមិញ អ្វីដែលល្អនោះគឺថា អ្នកក៏អាចដកខ្លួនចេញពីទុក្ខសោកទំាងនោះបានដោយងាយស្រួលនោះដែរ។ វិធីសាស្ត្រមួយចំនួនខាងក្រោមអាចកែប្រែស្ថានភាពមិនល្អរបស់អ្នកបានៈ
១​. សរសេរនូវអារម្មណ៍របស់អ្នកទំាងអស់
នៅពេលដែលអ្នកកំពុងពិបាកចិត្តភ្លាមៗ អ្នកអាចយកសៀវភៅកំណត់ត្រារបស់អ្នកចេញមក ហើយសរសេរចុះគ្រប់អារម្មណ៍ដែលអ្នកមាននៅពេលនោះ។ ការសរសេរចុះទាំងជាមួយផ្នែកដែលអាចធ្វើអោយអ្នកអាចបន្ធូរភាពតានតឹងក្នុងចិត្តបានមួយកម្រិតធំផងដែរ។

២. ស្រែក ឬ យំ អោយបានខ្លាំងជាទីបំផុត
អ្នកអាចជិះទៅរកកន្លែងស្ងាត់ហើយមានទេសភាព និងខ្យល់បរិសុទ្ធល្អ បន្ទាប់មកអ្នកអាចដកបន្លាចេញពីទ្រូងរបស់អ្នកតាមរយៈការស្រែក ឬ យំ អោយបានខ្លំាងៗនឹងអស់ពីចិត្ត ពីព្រោះថាថានឹងអាចផ្តល់ភាពស្រស់ស្រាយដល់អ្នកឡើងវិញផងដែរ។

៣.ប្រឆាំងនឹងអារម្មណ៍ពិបាកចិត្ត តាមរយៈការធ្វើអ្វីដែលជាចំណូលចិត្ត
នៅពេលដែលពិបាកចិត្តហើយ​ មនុស្សគ្រប់គ្នាគឺតែងតែចូលចិត្ត និងតម្រង់ចិត្តគិតតែរឿងពិបាកចិត្តនោះឯង តែវាគ្រាន់តែការដែលឥតប្រយោជន៍ប៉ុណ្ណោះ។ អ្នកគួរតែងាកទៅធ្វើអ្វីដែលជាចំណូលចិត្តរបស់អ្នក បន្ទាប់ពីអ្នកធូរស្រាលហើយអ្នកអាចចាប់ផ្តើមដោះស្រាយបញ្ហាបានងាយស្រួលជាងមុន។

អត្ថបទដោយ៖ ព្រឿន បញ្ញារី
ប្រភពៈ​wikihow

No comments