ព័ត៌មានថ្មីបំផុត

សារ​ប្រយោជន៍​ដែល​មិន​គួរ​ឲ្យ​ជឿ​​របស់​ Coca​-Cola​

Loading...
អ្នកណាៗក៏ទទួលស្គាល់អំពីរសជាតិដ៏គួរអោយពិសាររបស់ភេសជ្ជ:កូកាកូឡា ដែលជាភេសជ្ជ:កំប៉ុងដ៏ពេញ​និយម​តាំងពីយូរយារណាស់មកហើយ រហូតដល់ពេលបច្ចុប្បន្ន។ វាមិនត្រឹមតែផ្តល់រសជាតិឆ្ងាញ់ទេ វាថែមទាំងមានសារប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់ទៀតផង។

១. ជម្រះជាតិស្អិតរបស់ស្ករកៅស៊ូ
ចាប់ពីពេលនេះទៅ អ្នកមិនចាំបាច់ព្រួយបារម្ភទៀតទេ នៅពេលដែលអ្នកមិនប្រយ័ត្នធ្វើអោយស្ករកៅស៊ូជាប់សក់។ អ្នកអាចចាក់ទឹកក្រូចកូកាលើផ្ទៃស្អិតនោះ ហើយទុកចោល ១០ទៅ២០នាទី នៅ​ពេល​នោះ​អាស៊ីដក្នុងទឺកក្រូចនឹងកាត់ជ័រកៅស៊ូ ហើយអ្នកអាចលាងសក់បាន ដោយមិនចាំបាច់កាត់សក់ដែលស្អិតជំពាក់ចេញ។



២. ការពារសត្វចង្រៃបំផ្លាញដំណាំ
កូកាកូឡាមិនមែនជាអាស៊ីដសម្លាប់សត្វនោះទេ ប៉ុន្តែវាមានជាតិស្ករមានអានុភាពទាក់ទាញស្រមោចក្រហម ដែលជាសត្រូវរបស់សត្វល្អិតបំផ្លាញដំណាំ។ បើសិនជាមានសត្វល្អិតនៅក្នុងសួនច្បាររបស់អ្នក អ្នកអាចកំចាត់វាដោយគ្រាន់តែចាក់ទឹកក្រូចចូលក្នុងចានទ្រនាប់ផើងរុក្ខជាតិ ឫផើងផ្កាជាការស្រេច។



៣. ជាសថបំបាត់កន្ទួលរមាស់
នៅពេលដែលសត្វល្អិតទិចឫខាំ អ្នកតែងតែអេះរហូតដល់មានឡើងកន្ទួលក្រហម។ អ្នកអាចព្យាបាលដោយគ្រាន់តែចាក់ទឹកកូកាកូឡាលើដុំសំឡី រួចជួតត្រង់ចំនុចរមាស់ នោះវានឹងអាចកាត់បន្ថយភាពឈឺចាប់បាន។



៤. ជួយសម្អាតកំណកខ្លាញ់ក្នុងផ្ទះបាយ
ដោយសារតែជាតិអាស៊ីដ និងជាតិកាហ្វអ៊ីនមាននៅក្នុងភេសជ្ជ: កូកាកូឡាមានប្រសិទ្ធិភាពខ្ពស់ក្នុងការ​កាត់ជម្រះជាតិខ្លាញ់ដែលជាប់នៅលើឆ្នាំង ខ្ទះ និងចង្រ្កាន ដោយអ្នកគ្រាន់តែជូតរួចទុកចោលប៉ុន្មានម៉ោងទៅរួចជាការស្រេច។


*This article contains indirect ads.
*អត្ថបទនេះមិនមានគោលបំណងផ្សព្វផ្សាយអោយផលិតផលនៃក្រុមហ៊ុនទេ


សរសេរ និងរៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: brightside.me

No comments