ព័ត៌មានថ្មីបំផុត

លេស​​​ល្អៗ​​ស​ម្រាប់​​ការ​​មិន​​បាន​​ធ្វើ Homework​

Loading...
ជា​ធម្មតា​ទៅ​ហើយ​ដែល​សិស្ស​មួយ​ចំនួន​តែង​តែ​ប្រគ​ល់​ Homework យឺត​យ៉ាវ​ដោយ​លើក​ហេតុ​ផល​នេះ​ហេតុ​ផល​នោះ​ដើម្បី​សុំ​ក្ដី​អនុគ្រោះ​។ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​ពី​លេស​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ប្រគល់​ Homework​​យឺត​៖


១. ឆ្កែស៊ី Homework អស់ហើយ
ស្ដាប់មើលទៅវាហាក់បីដូចជាគួរឲ្យចង់សើច ប៉ុន្តែវាអាចមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានចិញ្ចឹមសត្វឆ្កែនៅផ្ទះ។

២. មិនចាំថាមាន​ Homework
លេសមួយនេះក៏ល្អផងដែរ ដោយអ្នកអាចនិយាយសុំទោសលោកគ្រូឬអ្នកគ្រូរបស់អ្នកថា អ្នកមិនបានដឹង ឬចាំថាមាន Homeworkនោះទេ។

៣. ភ្លេច Homework នៅផ្ទះ
អ្នកគួរតែប្រាប់គ្រូបង្រៀនថាអ្នកបានធ្វើ Homeworkរួចរាល់ហើយ ន្តែអ្នកបានភ្លេច វាដោយចៃដន្យនៅផ្ទះដោយអ្នកនឹកស្មានថាបានទុកវាក្នុងកាតាបរួចរាល់ទៅហើយ។

៤. ប្រាប់ថាអ្នកមិនសូវយល់ពី Homework
ពេលមកដល់ថ្នាក់រៀនភ្លាម អ្នកគួរតែទៅជួបគ្រូបង្រៀនរបស់អ្នកភ្លែតដោយបញ្ជាក់ប្រាប់គាត់ថាអ្នកមិនយល់ច្បាស់ពី Homeworkនោះទេ។ ការធ្វើបែបនេះអាចជួយឲ្យមានការពន្យារពេលប្រមូល Homeworkហើយថែមទាំងអាចឲ្យគ្រូពន្យល់អ្នកបន្ថែមទៀតផង។

៥. កំព្យូទ័រខូច
ក្នុងចំណុចមួយនេះអ្នកអាចទម្លាក់កំហុសទាំងអស់លើគ្រឿងអេឡិចត្រូនិច។ អ្នកអាចប្រាប់គ្រូថា កំព្យូទ័រខូច រលត់ពេលកំពុងធ្វើ Homeworkជាដើម។ លើសពីនេះអ្នកក៏អាចកុហកថា អគ្គីសនីបានដាច់ពេញមួយថ្ងៃដែលជាកត្តាធ្វើឲ្យអ្នកមិនបានធ្វើ Homework

៦. កិច្ចការសាលាច្រើនពេក
លេសមួយនេះក៏ល្អផងដែរដោយអ្នកអាចបញ្ជាក់ប្រាប់ថា អ្នកមានកិច្ចការរបស់គ្រូផ្សេងទៀតដើម្បីធ្វើផងដែរ។ បែបនេះហើយបានជាអ្នកមិនបញ្ចប់កិច្ចការរបស់គាត់ទាន់ពេលវេលា។

៧. អ្នកអវត្តមានពេលគ្រូដាក់Homework
ពេលគ្រូសួររកកិច្ចការដែលគាត់បានដាក់ឲ្យនោះ អ្នកគួរតែនិយាយថាអ្នកមិនដឹងថាមានកិច្ចការសាលាត្រូវធ្វើនោះទេ។ អ្នកអាចលើកហេតុផលថា អ្នកអវត្តមានចំថ្ងៃដែលគាត់ដាក់កិច្ចការឲ្យធ្វើជាដើម។

៨. ឈឺ
វាក៏ជាជម្រើសមួយដែលល្អសម្រាប់កុហកគ្រូរបស់អ្នកផងដែរ។ អ្នកអាចប្រាប់គាត់ថា អ្នកឈឺក្នុងរយៈពេល ២ទៅ៣ថ្ងៃជាប់គ្នាដែលធ្វើឲ្យអ្នកមិនអាចធ្វើ Homeworkបានទាន់ពេលវេលា។

៩. ប្រាប់ការពិត
ជម្រើសចុងក្រោយមួយនេះ អាចជាជម្រើសមួយដែលល្អបំផុតដើម្បីទាញការទុកចិត្តពីគ្រូរបស់អ្នក។ អ្នកគួរតែប្រាប់គាត់តាមត្រង់ពីមូលហេតុដែលអ្នកមិនបានបំពេញកិច្ចការរបស់គាត់ទាន់ពេលវេលា។

ប្រភព៖ Tutorhub
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments