ព័ត៌មានថ្មីបំផុត

តោះ​ទៅ​មើលកុន​Free ពី Prime Cineplex នៅ​ថ្ងៃ​ស្អែក!

Loading...


រោងភាពយន្តថ្មី Prime Cineplex នឹងបើកសម្ភោធដំណើរការជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី០៨ ខែមិនាឆ្នាំ២០១៧នេះ ដោយរួមជាមួយនឹងការចាក់បញ្ជាំងខ្សែភាពយន្តល្បីៗជាច្រើន ដើម្បីឱ្យ អ្នកទស្សនាទាំងអស់ទស្សនាដោយឥតគិតថ្លៃ។ សំបុត្រកុន ឥតគិតថ្លៃនឹងចែកជូនដល់​ទស្សនិកជនទាំងអស់មកទស្សនាបាន ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី០៩ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ១០យប់ នៅ​ផ្សារ​ទំនើប​សុវណ្ណា​ជាន់ទី៤។ ។




អ្វីដែលធ្វើអោយរោងភាពយន្ត​ Prime Cineplex ខុសពីគេ​ និង​ ពិសេសជាងគេនោះគឺ​ ​រោងភាពយន្ត​ Prime Cineplex បំពាក់បានបំពាក់ដោយ​ DOLBY ATMOS ដែលជា​ 3D stereo sound system ជាមួយនិង​ 7.1 stereo channel system ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា​។
បច្ទេកវិទ្យាថ្មី​មួយនេះ​ នឹង នាំមកនូវបទពិសោធន៍ថ្មី​ និង​ អស្ចារ្យ ជូនដល់ទស្សនិកជនទាំងអស់​ ជាមួយនិងរោងភាពយន្ត​បែបទំនើប​ ដែលមានប្រភពមកពីប្រទេសកូរ៉េនេះ​។​

ដូច្នេះកុំភ្លេចមករោងភាពយន្ត​ Prime Cineplex ទស្សនាទាំងអស់គ្នាណា!  ខាងក្រោមនេះគឺជាតារាងចាក់បញ្ជាំងភាពយន្តល្បីៗ 

--ភាពយន្តល្បីៗដែលចាក់ផ្សាយថ្ងៃទី 0៨ ខែមិនា ឆ្នាំ២០១៧
  •  Jason Bourne
  • The Great wall
  • Jurassic World
  • xXx: Return of Xander Cage
  • Mechanic: Resurrection
  • Shut In
  • Ring
  • Senior
  • Kubo and The two strings

--ភាពយន្តល្បីៗដែលចាក់ផ្សាយថ្ងៃទី 0៩ ខែមិនា ឆ្នាំ២០១៧
  •  Jailbreak
  • The Great Wall
  • Ring
  • Jason Bourne
  • The Monkey King 2
  • Senior
  • xXx: Return of Xander Cage
  • Kubo and The two strings



ព័ត៌មានបន្ថែមសូមតាមដាន ទំព័រផ្លូវការរបស់ រោងភាពយន្ត Prime Cineplex (សូមចុចទីនេះ)




អត្ថបទដោយ៖ អ៊ឹង ឈួន

No comments