ព័ត៌មានថ្មីបំផុត

"If" មិន​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ "Third​​ Conditional"​ នោះ​ទេ ​

Loading...
Third Conditional គឺ​ជា​ប្រភេទ​ប្រយោគ​មួយ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​និយាយ​ពី​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​ រឺ​អ្វី​ដែល​មិន​កើត​ឡើង​ក្នុង​អតីតកាល​។ ហើយ​ជាធម្មតា​ប្រយោគ​ Third Conditional​ មាន​ទម្រង់​ដូច​ខាង​ក្រោម​៖​




If + Past Perfect Would / Wouldn’t Have + Past Participle

Ex: If we had paid our cleaner more, she wouldn’t have left us.
ក្នុងប្រយោគមួយនេះមានន័យថា៖ We didn’t pay our cleaner more, and she left us.


ក្រៅពីការប្រើប្រាស់ Would ក្នុងប្រយោគឯករាជ្យ ( Independent Clause) យើងក៏អាចប្រើប្រាស់ Modal Verb ជំនួសឲ្យ Would បានផងដែរ។ Model Verb ដែលត្រូវគេយកមកប្រើប្រាស់ជំនួស Would នោះគឺ Might and Could ។
Ex:I might have met you if I had been to the party.
If the spy had intercepted the message, he could have averted the crisis.




កាន់តែពិសេសជាងនេះទៅទៀតនោះគឺថា យើងក៏អាចលុប If ក្នុងប្រយោគ Third Conditional​បានផងដែរ។​ អ្វីដែលត្រូវធ្វើគឺគ្រាន់តែយក Had មកដាក់ខាងមុខជំនួស​ If វិញជាការស្រេច។
Ex: Had the film been released in the summer, it would not have been so successful.


ប្រភព៖ LONGMAN Advanced Learners’ Grammar
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments