ល្បិចងាយៗ3យ៉ាងជំរុញអោយផ្តោតអារម្មណ៍ល្អលើការងារ
Loading...
ធ្លាប់មានអារម្មណ៍ថាខ្លួនឯងងងុយគេងខុសរឿងទោះបីជាដេកបានគ្រប់គ្រាន់ហើយទេ?
ធ្លាប់មានអារម្មណ៍ថាអត់អារម្មណ៍ធ្វើការ ហើយម៉ោងដើរយឺតទៅៗ ដោយគ្មានអារម្មណ៍ចង់ធ្វើអ្វីសោះមែនទេ ? ដើម្បីដោះស្រាយបញ្ហានេះ អ្នកខ្លះផឹកកាហ្វេ ភេសជ្ជៈបង្កើនថាមពល សំរាប់ទប់នឹងអារម្មណ៍ខ្ជិលចអូសផ្សេងៗ
ប៉ុន្តែការអនុវត្តល្បិចទាំងបី នេះអាចជួយអោយមានអារម្មណ៍ធ្វើការដោយមិនផឹកកាហ្វេ៖
១. រកជំនួយពីប្រភពពន្លឺធម្មជាតិ
អាចជ្រើសរើសការអង្គុយធ្វើការងារនៅជិតបង្អួច ឬកន្លែងណាដែលមានពន្លឺថ្ងៃចូលទៅច្រើន
ឬពេលខ្លះបើចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងខ្ជិលហើយ គួរសំរាកពីការងារហើយដើរចេញទៅ
ក្រៅ ស្រូបយកខ្យល់ និងពន្លឺបរិយាកាស អោយខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយ។
តែបើខ្វះពន្លឺថ្ងៃ ពេលខ្លះអាចប្រើអំពូលភ្លើងតូច ជាជំនួយម្តងម្កាល់បាន ។
២. កំុភ្លេចធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជាប្រចាំអាចធ្វើអោយរាងកាយ មិនត្រឹមតែធ្វើអោយដេកស្រួល
នឹងគ្រប់គ្រាន់ទេ តែវាធ្វើអោយរាងកាយយើងស្រស់ស្រាយ នឹងអាចទ្រទ្រង់ការងារបានច្រើន។ ដោយហេតុវាធ្វើអោយយើងដេកគ្រប់គ្រង
វាធ្វើអោយយើងប្រមូលកំលាំងសំរាប់ពេលធ្វើការ។
៣. រៀនពីការគ្រប់គ្រងអារម្មណ៍ស្រ្តេស
អារម្មណ៍ស្រ្តេសជាអារម្មណ៍ដែលធ្វើអោយមនុស្សហត់នឿយ ទោះបីមិនធ្វើអ្វីក៏ដោយ ហើយទោះបីខំជំរុញខ្លួនយ៉ាងណាក៏ពិបាកក្នុងការផ្តោតលើការងារអ្វីមួយដែលសំខាន់ដែរ
ដូច្នេះត្រូវរកវិធីកាត់បន្ថយវាបើដឹងថាខ្លួនកំពុងមានអារម្មណ៍បែបនោះ ដូចជាជ្រើសរើសរបបអាហារសុខភាពដោយបានត្រឹមត្រូវ រៀនសមាធិ ធ្វើអារម្មណ៍អោយស្ងប់ ហើយទទួលយកនូវគំនិតវិជ្ជមានមួយចំនួនដែលធ្វើអោយខ្លួនមានការរីកចំរើន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត





No comments