ញៀនកាហ្វេមែនទេ? វិធីសាស្រ្តទាំងនេះជួយឲ្យអ្នកផ្តាច់កាហ្វេបានរហ័ស
Loading...
មនុស្សស្ទើរតែគ្រប់គ្នានៅលើពិភពលោកនេះ
ភាគច្រើនស្ទើរតែបរិភោគកាហេ្វយ៉ាងតិចណាស់មួយថ្ងៃម្តង។ ជាក់ស្តែងកាហ្វេ
គឺជាប្រភេទភេសជ្ជៈម្យ៉ាងដែលបានទទួលការគាំទ្រច្រើនពីសំណាក់មនុស្សស្ទើរតែស្រទាប់
ពីព្រោះថាវាបានផ្តល់សារៈប្រយោជន៍មួយចំនួនដល់ពួកគេ។
ទន្ទឹមនឹងផលប្រយោជន៍ដែលមាន
កាហ្វេក៏បានផ្តល់ជាគុណវិបត្តិមួយចំនួនធំដល់សុខភាពរបស់អ្នកផងដែរ។
សម្រាប់អ្នកដែលចង់បឈ្ឈប់ទម្លាប់ញៀនកាហ្វេ សូមមើលនូវិធីសាស្រ្តខាងក្រោម៖
១. រកភេសជ្ជៈមួយប្រភេទទៀតមកជំនួសកាហ្វេ
ជាក់ស្តែង ក្នុងការកាត់ផ្តាច់បរិភោគអ្វីម្យ៉ាងគឺមិនមែនជារឿងងាយស្រួលនោះ ពីព្រោះថាវាត្រូវការចំនាយពេលវេលាច្រើនគួរសមដែរ។ ដូចនេះ ប្រសិនជាអាច អ្នកគួរតែស្វែងរកភេសជ្ជៈប្រភេទផ្សេងទៀត ដែលវាអាចជា តែ ទឹកក្រូច ឬ ទឹកសុទ្ធធម្មតាដាក់ជិតខ្លួនគ្រប់ពេលវេលា ដើម្បីការពារពេលអ្នកឃ្លានកាហ្វេ អ្នកអាចផឹកភេសជ្ជៈទាំងអស់នេះជំនួសវិញ។
២. ប្រាប់ក្រុមគ្រួសារ ឬ មិត្តភក្តិថាអ្នកកំពុងផ្តាច់កាហ្វេ
វិធីដែលល្អប្រសើរបំផុតដែលអាចជួយអ្នកកាត់ផ្តាច់ការផឹកកាហ្វេបានយ៉ាងឆាប់រហ័សនោះ គឺប្រាប់អ្នកជុំវិញខ្លូនរបស់អ្នក ថាអ្នកកំពុងនៅក្នុងដំណើរការផ្តាច់កាហ្វេ ដោយចាប់ផ្តើមពី ក្រុមគ្រួសារ ឬ មិត្តភក្តិបងប្អូនដែលនៅជុំវិញអ្នកច្រើនជាងគេ។ វិធីនេះ អាចជួយអោយពួកគេដាស់តឿន ឬ រំលឹកគ្រប់ពេលដែលអ្នកចង់ផឹកកាហ្វេ។
៣. បិរភោគថ្នាំបំបាត់ការឈឺក្បាលបើចាំបាច់
ជានិច្ចជាកាល នៅពេលដែលអ្នកផ្តាច់កាហ្វេ អ្នកតែងតែប្រឈមមុខនឹងប្រតិកម្មមួយចំនួនដូចជាឈឺក្បាល វិលមុខ និងធ្វើទុក្ខផ្សេងៗនៅក្នុងខ្លូនជាដើម។ ដូចនេះហើយ ក្នុងអំឡុងពេលដែលអ្នកកំពុងផ្តាច់កាហ្វេ អ្នកគួរតែមានទុកថ្នាំបំបាត់ការឈឺចាប់ផ្សេងៗជាប់នឹងខ្លូន ដោយក្នុងនោះអ្នកអាចលេបវាបានក្នុងលក្ខខណ្ឌណាមួយដែលចាំបាច់បំផុតសម្រាប់អ្នក។
អត្ថបទដោយ៖ ព្រឿន បញ្ញារី





No comments