វិធីមួយចំនួនដើម្បីគេចផុតពីការខ្មាស់គេ
Loading...
រឿងខ្មាស់គេដែលបង្កើតដោយអចេតនា
យើងមិនអាចកំណត់បាននោះទេ ហើយក៏មិនដឹងថាវានឹងកើតមានពេលណាដែល ពេលខ្លះវាកើតឡើងក្នុងពេលវេលាមិនសាកសមទាល់តែសោះ
ដែលពិបាកនឹងមិនដឹងថាយកមុខទៅទុកឯណា។ យ៉ាងណាមិញ ទោះបីយើងមិនអាចធ្វើអោយវាមិនកើតមានក្តី ប៉ុន្តែជាមួយវិធីទាំងនេះអាចជួយសំរួលស្ថានភាពបាន៖
១. បើត្រូវសើចភ្លាមៗគួរសើចកំុប្រឹងលាក់ទុក
កំុធ្វើចិត្តរឹងខ្លាចតែខ្មាស់គេ
ព្រោះវាធ្វើអោយពិបាកក្នុងខ្លួនខ្លាំងទៅវិញទេ។ ការសើចអោយខ្លួនឯងធ្វើអោយអារម្មណ៍ភ្លេចពីអ្នកនៅជំុវិញខ្លួន
ហើយជួយសំរួលសំពាធក្នុងចិត្តផងដែរ។ ម្យ៉ាងវិញទៀតវាអាចធ្វើអោយរឿងបែរ ជាល្អវិញក៏ថាបាន
គេអាចផ្តោតទៅលើបញ្ហាជាជាងផ្តោតមកលើយើង។
២. កំុធ្វើដូចអត់ដឹងរឿង
ហើយទទួលស្គាល់ការពិត
នរណាក៏ធ្លាប់ជួបរឿងបែបនេះដែរ
ដូច្នេះកំុខ្លាចនឹងទទួលស្គាល់ពេលខ្លះវាអាចនឹងក្លាយជាការផ្តើមនៃការសន្ទនាជាមួយអ្នកដទៃផងដែរ
។ ម្យ៉ាងគេអាចនឹងយល់ពីយើង ហើយចែករំលែកបទពិសោធន៍ខ្មាស់គេ មកយើងផងក៏ថាបាន។
៣ ពន្យល់ពីហេតុនៃព្រឹត្តិការណ៍ដែលគួរអោយខ្មាស់គេនោះ
ពេលខ្លះស្ថានភាពខ្មាស់គេរបស់យើងក៏អាចប៉ះពាល់ដល់អ្នកដទៃផងដែរ
ដូច្នេះគួរសំុការអភ័យទោស និងប្រាប់ពីហេតុផលទៅគេ គេអាចយល់ថាយើងគ្មានចេតនាហើយវាបង្ហាញថាយើងជាមនុស្សមានទំនួលខុសត្រូវត្បិតថាវាជារឿងចេដន្យក្តី។
៤. បើត្រូវការសំុអោយគេជួយ
កំុនៅស្ងៀម
ឧទាហរណ៍ យើងដើរទាក់ខ្សែមួយ
ដែលធ្វើអោយដួលរបស់របរមួយចំនួនដែលនៅចិត្តនោះ ដូច្នេះ មួយរំពេចបើអាចពឹងអោយគេជួយរើសឡើង
ហើយប្រាប់គេពីបញ្ហា ដូច្នេះគេអាចនឹងបង្វែរបញ្ហាមកការរៀបចំខ្សែដែលយើងដើរទាក់នោះ
ហើយអត់អោនមកលើអ្វី ដែលយើងបានធ្វើវិញ ។





No comments