ព័ត៌មានថ្មីបំផុត

ធ្វើ​ម៉េច​​ទើប​ដឹង​ថា​ទេវ​តា​ឆ្នាំ​ណា​ព្រះ​នាម​អី​​ទៅ?​​

Loading...
ជារៀងរាល់ឆ្នាំប្រជាជនខ្មែរតែងតែធ្វើការសែនព្រេនដើម្បីទទួលទេវតាឆ្នាំថ្មីក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនដឹងទេថាទេពធីតាអង្គណានិងយាងចុះមកទៅតាមឆ្នាំនីមួយៗនោះទេទើបថ្ងៃនេះបណ្ណាល័ខ្មែរនិងបង្ហាញប្រាប់អ្នកទាំងអស់គ្នាអោយកាន់តែច្បាស់។




១. ទេព​ធីតា​​ព្រះ​នាម​ ទុង្សា​​ទេវី​
ទ្រង់ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ អាទិត្យ ដោយទ្រង់សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) អាវុធ​ស្ដាំ​ចក្រ ឆ្វេង​ស័ង្ខ និង​ពាហនៈ​គ្រុឌ ។


២.​ ទេពធីតា​ព្រះនាម គោរាគៈ​ទេវី
ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ ចន្ទ ដោយទ្រង់សៀតផ្កា​អង្គា​បុស្ស គ្រឿង​ប្រដាប់​មុត្តា ភក្សាហារ​ប្រេង អាវុធ​ស្ដាំ​ព្រះ​ខ័ន​ ឆ្វេង​កាន់​ឈើច្រត់​ និង​ពាហនៈ​ខ្លា ។


៣. ទេពធីតា​ព្រះនាម រាក្យសា​ទេវី
ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ អង្គារ ដោយទ្រង់សៀត​ផ្កា​ឈូក គ្រឿង​ប្រដាប់​មោរ៉ា ភក្សាហារ​លោហិត អាវុធ​ស្ដាំ​ត្រីសូល៍ ឆ្វេង​ធ្នូ និង​ពាហនៈ​អស្សតរ (សេះ) ។


៤. ទេពធីតា​ព្រះនាម មណ្ឌា​ទេវី
ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ ពុធ ដោយទ្រង់សៀត​ផ្កាចំប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ ភក្សាហារ​ទឹកដោះ សប្បិ​អាវុធ​ស្ដាំ​ម្ជុល ឆ្វេង​ឈើច្រត់ និង​ពាហនៈ​លា ។


៥. ទេពធីតា​ព្រះនាម កិរិណី​ទេវី
ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ ព្រហស្បតិ៍​ ដោយទ្រង់សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សាហារ​សណ្ដែក​ល្ង អាវុធ​ស្ដាំ​កង្វេរ ឆ្វេង​កាំភ្លើង និង​ពាហនៈ​ដំរី ។


៦. ទេពធីតា​ព្រះនាម កិមិរា​ទេវី
ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ សុក្រ ដោយទ្រង់សៀត​ផ្កា​ចង្កុលណី គ្រឿ​ប្រដាប់​បុស្ស​រាគ៌ម ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្ដាំ​ព្រះ​ខ័ន ឆ្វេង​ពិណ និង​ពាហនៈ​ក្របី ។


៧. ទេពធីតា​ព្រះនាម មហោទរា​ទេវី
ងយាងចុះមកបើសិនសង្ក្រាន្តនៅថ្ងៃ ​សៅរ៍ ដោយទ្រង់សៀត ​ផ្កា​ត្រកៀត គ្រឿង​ប្រដាប់​និលរ័ត្ន ភក្សាហារ​សាច់​ទ្រាយ (ម្រឹគ​ពួក​ឈ្លូស) អាវុធ​ស្ដាំ​ចក្រ ឆ្វេង​ត្រីសូល៍ និង​ពាហនៈ​ក្ងោក ។


ប្រភព៖ ដកស្រង់​ពី​សៀវភៅ បុណ្យ​ទំនៀម​ខ្មែរ ក្រាំង​បុណ្យ​ទាំង​១២​ខែ ភាគ​២ ដោយ ឆឹង ផានសុផុន
អត្ថបទដោយ៖ ជុំ រស្មី

No comments