ព័ត៌មានថ្មីបំផុត

តើ​ពិត​ជា​ត្រូវដក​ធ្មេញ​ថ្គាម​ទាល់​ចោល​មែន​ទេ?​

Loading...
ថ្គាមទាល់ភាគច្រើនចាប់ផ្ដើមដុះទៅលើមនុស្សវ័យពី១២ឆ្នាំទៅ២៥ឆ្នាំ។ មានមនុស្សមួយចំនួន​នៅ​ពេលដែលថ្គាមទាល់នេះដុះ ភាគច្រើនមានឈឺចុកចាប់ មនុស្សទៀតមិនមានផលប៉ះពាល់​អ្វីនោះទេ។ នៅពេលដែលមានបញ្ហាឈឺចុកចាប់ អ្នកទំាងនោះបានទៅពិភាក្សាជាមួយពេទ្យ​ធ្មេញ។


មានពេទ្យធ្មេញមួយចំនួនបានសុំឲ្យដកធ្មេញថ្គាមទាល់នោះចោល។ តើវាចាំបាច់ដែរ​ទេដែរត្រូវដកវាចោល។



នៅពេលដែលអ្នកមិនបានដកធ្មេញនោះចោល
ប្រសិនបើអ្នកមានមិនមានអាការៈឈឺធ្មេញឬមានជម្ងឺមាត់ធ្មេញនោះទេ អ្នកមិនចាំបាច់ដកវា​ចេញ​នោះទេ។ មួយវិញទៀតបើធ្មេញថ្គាមទាល់នេះដុះមកខាងក្រៅគឺវាជាប្រសើរ។

នៅពេលដែលត្រូវដកវាចេញ
ពេលដែលធ្មេញថ្គាមទាល់នេះមិនដុះចេញមកខាងក្រៅ នៅពេលដែលអ្នកទុកវាយូរទៅអាច​ប៉ះពាល់ទៅឬសធ្មេញដទៃទៀតដែលក្បែរធ្មេញទាល់នេះ។ មួយវិញទៀតប្រសិនបើធ្មេញ​ទាល់នោះដុះមកបានពាក់កណ្ដាលក៏អាចជាបញ្ហាបានដែរ។ ព្រោះថាបើធ្មេញនេះដុះមក​មិនពេញលេញអាចឲ្យអ្នកពិបាកក្នុងសម្អាតដែលនាំឲ្យធ្មេញនេះងាយនឹងពុក។ ចំណុចមួយ​ដែលសំខាន់មួយទៀត គឺបើសិនជាអ្នកមានអាការៈឈឺនៅចំណុចធ្មេញទាល់នេះ អ្នកគួរតែដក​វាចេញតែម្ដងទៅ។

ដើម្បីចៀសវាងបញ្ហាទាំងឡាយដែលអាចកើតមានឡើង អ្នកគួរទៅជួបពិភាក្សាជាមួយពេទ្យ​ធ្មេញនៅកំឡុងពេលដែលអ្នកដុសធ្មេញទាល់នេះ៕


ប្រែសម្រួលដោយ ធានី
ប្រភព Bright Side

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments