ព័ត៌មានថ្មីបំផុត

តោះ! បង្កើត​​ផែន​​ការ​រៀន​សូត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែ​

Loading...
ការមានគម្រាងការច្បាស់លាស់គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សនិស្សិតដើម្បីត្រួសត្រាយផ្លូវនិងប្រកាន់គោលជំហោរមួយច្បាស់លាស់ នៅពេលកំពុងសិក្សានិងក្នុងពេលអនាគត។ ដូច្នេះយើងទាំងអស់គ្នាគួរចេះវិធីងាយៗមួយចំនួន ដើម្បីបង្កើតផែនការសិក្សាដែលមានប្រសិទ្ធភាព។




១. បង្កើតតារាងពេលវេលា
បង្កើតតារាងពេលវេលាដើម្បីកត់ត្រាថា អ្នកប្រើពេលប៉ុន្មានដើម្បីសម្រេចការងារអ្វីមួយ។ នេះជាវិធីមួយជួយអ្នកគ្រប់គ្រងពេលវេលាសិក្សាបានល្អ ហើយអ្នកគួរចាប់ផ្តើមធ្វើវាមួយសប្តាហ៍ម្តង។

២. ធ្វើកាលវិភាគ

នៅពេលដែលអ្នកដឹងថាអ្នកចំណាយពេលប៉ុន្មានលើកិច្ចការប្រចាំថ្ងៃរបស់អ្នកហើយ អ្នកអាចចាប់ផ្តើមធ្វើកាលវិភាគផ្ទាល់ខ្លួនទៅតាមពេលទំនេរនិងរវល់របស់អ្នកបាន។

៣. គិតពីគោលបំណងរបស់អ្នក
អ្នកត្រូវមានគោលបំណងច្បាស់លាស់ពេលកំពុងសិក្សា។ ត្រូវដឹងថាអ្នកចង់សម្រេចអ្វីនៅថ្ងៃនេះ នៅសប្តាហ៍នេះ​ ឬនៅខែនេះ ហើយសរសេរគោលបំណងទាំងនោះទុក ហើយព្យាយាមសម្រេចវា។

៤. រក្សាផែនការ
ពេលមានផែនការច្បាស់លាស់ហើយ អ្នកត្រូវតែតាំងចិត្តឲ្យមុតមាំ ដើម្បីរក្សានិងអនុវត្តផែនការទាំងនោះឲ្យបានជោគជ័យនិងចៀសវាងភាពខ្ជិលច្រអូស។

អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Intelligent.com



(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)




No comments