រឿង៣យ៉ាងមនុស្សគ្រប់រូបរៀនតាំងពីនៅក្នុងផ្ទៃម្ដាយ
Loading...
អ្នកវិទ្យាសាស្រ្ដបានរកឃើញថាមនុស្សយើងបានរៀននូវរឿង៣យ៉ាងតាំងពីមិនទាន់បានចាប់កំណើតមកម្លេះ។ខាងក្រោមនេះនឹងបញ្ជាក់ពីរឿង៣យ៉ាងដែលមនុស្សគ្រប់បានរៀនតាំងពីក្នុងផ្ទៃម្ដាយ។

១. ភ្លក់រសជាតិអារហារគ្រប់បែបយ៉ាង
ទារកនៅក្នុងផ្ទៃដែលមានអាយុចាប់ពី ៥ខែទៅ៦ខែ អាចមានលទ្ធភាពស្គាល់នៅរសជាតិអាហារគ្រប់បែបយ៉ាងដែលអ្នកម្ដាយបានបរិភោគចូលទៅ។ ប្រសិនបើអ្នកចង់ទម្លាប់កូនឲ្យញុំាបន្លែអ្នកម្ដាយទាំងឡាយគួរបរិភោគបន្លែឲ្យបានច្រើនកំឡុងពេលដែលកូនក្នុងផ្ទៃមានអាយុពី៥ទៅ៦ខែ។

២. អាចស្ដាប់សំលេងផ្សេងៗបាន
អ្នកវិទ្យាសាស្រ្ដមួយក្រុមបានបញ្ជាក់ថាទារកនៅក្នុងផ្ទៃម្ដាយអាចស្ដាប់រាល់សំលេងទាំងឡាយណាដែលអ្នកម្ដាយរបស់ពួកគេបានស្ដាប់។ ដូច្នេះបានជាអ្នកជំនាញផ្នែកស្រ្ដីមានផ្ទៃពោះបានស្នើឲ្យអ្នកម្ដាយគ្រប់រូបគួរតែចំណាយពេលស្ដាប់នូវបទភ្លេងផ្សេងៗដែលអាចឲ្យអារម្មណ៍ធូរស្បើយនិងអាចកូនរបស់ខ្លួនមានភាពផ្សុំាទៅនឹងសំលេងភ្លេងទាំងនោះ។

៣. អាចស្គាល់អំពីសំលេងបាន
ទារកនៅក្នុងផ្ទៃអាចមានលទ្ធភាពស្គាល់សំលេងទាំងឡាយណាដែលម្ដាយរបស់ខ្លួនតែងតែស្ដាប់។ នៅពេលដែលពួកគេបានចាប់កំណើតនោះគេដឹងថាសំលេងនេះជាសំលេងអ្វីបានយ៉ាងងាយស្រួល។

ប្រែសម្រួលដោយ ធានី
ប្រភព Bright Side




No comments