ព័ត៌មានថ្មីបំផុត

គន្លឹះ​​​ដោះ​​​ស្រាយ​​​ជំលោះ​​តាម​​​សន្តិ​​វិធី​​​

Loading...

ជំលោះមាន​ច្រើន​ប្រភេទ រីឯ​មូល​ហេតុ​ដែល​បង្កើត​អោយ​មាន​ជំលោះ នោះ​ក៏រាប់​មិន​អស់​ដែរ។ ពេល​ខ្លះ​គ្រាន់​តែរឿង​យល់​ច្រឡំគ្នា​បន្តិច​បន្តួច​ក៏​ត្រូវ​ការ​មាន​ជនទី៣មក​ជួយ​ដោះ​ស្រាយ​ផងដែរ។ ពេល​ដោះ ស្រាយ​បញ្ហា​យើង​ខ្លួន​ឯង​ដែល​ជា​អ្នក​ស្វែង​រក​ដំណោះ​ស្រាយ​ត្រូវ​ប្រាកដ​ថា​វា​ជា​វិធីឈ្នះ​ ​ឈ្នះ​ ​ព្រោះ​វា​ជា​វិធីដែល​ធ្វើ​អោយ​ភាគីទាំង​សង​ខាង​ពេញចិត្ត​នឹង​បញ្ចប់ជំលោះបាន​៖
Photo Credit: Agile Advice

ជំហានទី១៖ យក​ទំនាក់​ទំនង​ជាធំ
ត្រូវ​ចាំ​ថា​រាល់​បញ្ហា​ទាំង​អស់​គឺសុទ្ធតែ​មក​ជាមួយ​ដំណោះ​ស្រាយ ​ប៉ុន្តែមិន​ប្រាកដ​ថា​វា​អាច​ផ្តល់​បាន​នូវ​ទំនាក់​ទំនង​ដែល​យើង​ចង់​បាន​ទាំង​អស់​នោះ​ទេ វា​អាស្រ័យទៅ​លើយើង​​​​ជា​អ្នក​ជ្រើស​រើស​វិធី។ ដូច្នេះត្រូវ​គិត​ថា​តើ​ភាគីទាំង​ពីរ​នឹង​ប្រឈម​គ្នា​យ៉ាង​ណា​នា​ថ្ងៃមុខ។

ជំហាន​ទី២៖ ចាំថា​​មនុស្ស​​មិន​​មែន​​គួរ​​បញ្ចូល​​អារម្មណ៍​​ផ្ទាល់​​ខ្លួន​​ពេល​​ដោះ​ស្រាយ​​ទេ
វា​អាច​ធ្វើ​អោយ​បញ្ហា​រីកកាន់​តែ​ធំ ​ព្រោះ​មនុស្ស​មាន​គំនិ​ត​ខុស​គ្នា​ វា​ក៏​អាច​បង្កើត​ជាបញ្ហា​ផ្សេង​ក៏​ថា​បាន​ ដូច្នេះ​ពេល​ដោះស្រាយ​ត្រូវ​ផ្តោត​លើ​តែ​មូល​ហេតុដើម​បាន​ហើយ ហើយ​ព្យាយាម​កំុ​យក​អារម្មណ៍ផ្ទាល់​មក​លាយ​ឡំ ។

ជំហានទី៣​៖ កំុ​​ស្តាប់​​តែ​​ម្ខាង​​
ជំលោះមួយ​មិន​មែន​បង្កើត​បាន​ដោយ​មនុស្ស​ម្នាក់​ឯង​ទេ ត្រូវ​ស្តាប់​សម្តីពីអ្នក​សង​ខាង​។ វា​ជា​រឿង​មិន​ចំលែក​ទេ ដែល​ពួក​គេ​ទាម​ទារ​ជ័យ​ជំនះ​រៀង​ខ្លួន ​ តែអ្វីដែល​សំខាន់​គឺយើង​ជាអ្នក​មិន​ពាក់​ព័ន្ធក្នុង​ជំលោះជា​អ្នក​មើល​ឃើញ ពីកំហុស​ឆ្គង​ និង​ការ​ចោទសួរ​វែក​ញែកដោយ​យុត្តិធម៌។

ជំហាន​ទី​៤៖ ស្តាប់​​សិន​​​និយាយ​​ក្រោយ​​
កំុ​ទាន់​ប្រញាប់​បញ្ចេញគំនិត​អ្វីទាំង​អស់​ ទោះបីខ្លួន​គិត​ថា​នរណា​ខុស​ នរណា​ត្រូវ គួរ​លាក់​ក្នុង​ចិត្ត​សិន ​ ចាំអោយ​គេ​និយាយ​អស់​ស្រេច​បាច់ ​ចាំ​ចាប់​ផ្តើម​លើក​ហេតុ​ផល​ផ្សេងដូច្នេះគេ​មិន​គិត​ថា​យើង​លំអៀង។

ជំហាន​ទី៥៖ សួរ​​ពី​ការ​ពិត​​មុន​ចាំ​គិត​​រឿង​​បញ្ហា​​ក្រោយ​
សំុ​អោយ​អ្នក​ដែល​ឃើញនិង​ចូល​រួម​ក្នុង​ជំលោះ ទាំង​អស់​ចូល​រួម​ជាមួយ​យើងដើម្បីជជែកទិដ្ឋភាព​ជាក់​ស្តែង។ កត់​ត្រា​ទុក​នូវ​អ្វីដែល​អ្នក​ទាំង​អស់​បាន​និយាយពីអ្វីដែល​គេ​ដឹង​និង​ឃើញ ដើម្បីកំុ​អោយ​អ្នក​មាន​ជំលោះចេះ​តែ​ប្រឌិត​រឿងទុក​ការពារ​​ខ្លួន។

ជំហាន​ទី​៦៖ ដោះ​ស្រាយ​​បញ្ហា​​ទាំង​​អស់​​គ្នា​
បន្ទាប់​ពី​អោយ​អ្នក​ទាំង​​អស់​និយាយ​​រឿង​​រ៉ាវ​​ហើយ​​នោះ វា​អាច​ធ្វើ​អោយ​ពួក​គេ​មាន​ការ​យល់​ដឹង​លើ​បញ្ហា​នោះច្រើន​បន្តិច ​ហើយ​ទទួល​ស្គាល់​នូវ​អ្វីដែល​បាន​កើត​ឡើង​ពិត​មែន។ យើង​គួរធ្វើ​ខ្លួន​ជា​អាជ្ញាកណ្តាល ​ហើយ​បើក​សិទិ្ធអោយ​អ្នក​ដទៃលើក​យក​ដំណោះស្រាយ​មក​កំុ​ច្រើន​ពេក ​កំុ​តិច​ពេក ហើយ​ពេល​នោះ យើង​នឹង​អាច​រើស​យក​ថា​តើ​មួយ​ថា​ផ្តល់​ផល​ច្រើន​ជាង ។ 
ត្រូវ​ចាំ​ថាកំុ​អាង​ខ្លួន​ជា​នរណា​ម្នាក់​ដែល​គិត​ថាតែង​តែ​មាន​សិទ្ធិ​ដោះស្រាយ​បញ្ហា​អ្នក​ដទៃ។

អត្ថបទដោយ៖ ហ៊ុន កែវលីដែត

No comments