ធ្វើយ៉ាងណារកកន្លែងអានសៀវភៅឲ្យឆាប់ចូល?
Loading...
ដើម្បីមើលមេរៀនឆាប់ចេះឆាប់ចាំ វាទាមទារជាចាំបាច់ក្នុងការជ្រើសរើសទីកន្លែងមើលមេរៀនមួយអំណោយផល។ ប៉ុន្តែវាមានការពិបាក ព្រោះថាគ្មានទីកន្លែងពិតប្រាកដណាមួយដែលមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នានោះទេ។ អ្នកខ្លះចូលចិត្តអានសៀវភៅនៅកន្លែងដែលស្ងប់ស្ងាត់បំផុត ចំណែកអ្នកខ្លះវិញចូលចិត្តអាននៅកន្លែងណាដែលមានសម្លេងរំខានតិចៗ។ តើធ្វើយ៉ាងណាទើបរកកន្លែងមើលមេរៀនដែលល្អមួយបាន?

១. បង្កើតទម្លាប់អាននៅកន្លែងដដែលៗ
វាជារឿងចាំបាច់ដែលអ្នកត្រូវតែបង្កើតទម្លាប់មួយសម្រាប់ការអានរបស់អ្នក។ អ្នកត្រូវតែអានសៀវភៅនៅកន្លែងមួយ និងពេលវេលាមួយដដែលៗជារៀងរាលថ្ងៃដើម្បីឲ្យវាក្លាយជាទម្លាប់។ ប៉ុន្តែអ្នកត្រូវតែចៀសវាងកន្លែងណាដែលមានរបស់រំខានដល់ការអាន។ បើសិនជាអ្នកចូលចិត្តមើលទូរទស្សន៍ អ្នកមិនត្រូវមើលសៀវភៅនៅកន្លែងមានទូរទស្សន៍នោះទេ។
២. ស្វែងរកកន្លែងមួយដែលអ្នកមានអារម្មណ៍ផាសុខភាព
កន្លែងអានសៀវភៅដែលល្អត្រូវតែជាកន្លែងដែលផាសុខភាព។ អ្នកត្រូវតែប្រាកដថាកន្លែងអានសៀវភៅរបស់អ្នកមិនបង្ករឲ្យ ឈឺខ្នង ឈឺដៃឈឺជើងនោះទេ។ លើសពីនេះអ្នកត្រូវតែប្រាកដថា ពេលដែលអានសៀវភៅនោះអ្នកមានប្រដាប់ប្រដាចាំបាច់ ដូចជា ប៊ិច ខ្មៅដៃនៅជាប់ខ្លួនជានិច្ច។
៣. វាយតម្លៃទៅលើរបៀបសិក្សារបស់អ្នក
ច្បាស់ណាស់គ្មានកន្លែងជាក់លាក់ណាមួយមានប្រសិទ្ធភាពសម្រាប់អានសៀវភៅ ចំពោះមនុស្សគ្រប់គ្នានោះទេ។ ដោយហេតុនេះអ្នកត្រូវតែដឹងច្បាស់ថាអ្នកមើលសៀវភៅចូលក្នុងស្ថានភាពដូចម្ដេច បើសិនជាអ្នកអានសៀវភៅឆាប់យល់ក្នុងស្ថានភាពមានសម្លេងរំខានតិចៗនោះ អ្នកត្រូវតែរកកន្លែងដែលមានស្ថានភាពបែបនេះ។
ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments