វិធីសាស្រ្តប្រឈមមុខនឹងសមាជិកក្រុមដែលគ្មានទំនួលខុសត្រូវ
Loading...
សម្រាប់ការសិក្សានៅក្នុងសាកលវិទ្យាល័យ
ភាគច្រើនគឺនិស្សិតតែងតែងចៀសមិនផុតនោះទេ ពីការដាក់កិច្ចការសាលា ដោយក្នុងនោះ
ពេលខ្លះអ្នកអាចធ្វើកិច្ចការម្នាក់ឯង
ហើយពេលខ្លះទៀតនោះគឺការធ្វើការងារជាក្រុម។
យ៉ាងណាមិញការងារជាក្រុមភាគច្រើន គឺតែងតែប្រឈមមុខនឹងសមាជិកដែលមិនបានចូលរួមចំនែកធ្វើការងារ
ក៏ប៉ុន្តែទទួលបានអត្ថប្រយោជន៍ពីការងារក្រុមនោះដែលភាសាអង់គ្លេសហៅថា (
free rider)។
ដូចនេះវិធីសាស្រ្តខាងក្រោមមួយចំនួន អាចជួយអោយអ្នកមានភាពងាយស្រួលក្នុងការដោះស្រាយសមាជិកបែបនេះ ៖
ដូចនេះវិធីសាស្រ្តខាងក្រោមមួយចំនួន អាចជួយអោយអ្នកមានភាពងាយស្រួលក្នុងការដោះស្រាយសមាជិកបែបនេះ ៖

១. បង្ហាញពីសារៈសំខាន់នៃសមាជិកនីមួយៗក្នុងក្រុម
សមាជិកក្រុមមួយចំនួនពុំសូវមើលឃើញពីគុណតម្លៃរបស់ពួកគេ ក្នុងការរួមចំនែកធ្វើការងារក្រុមប៉ុន្មាននោះទេ ដោយសារតែពួកគេគិតថា ប្រសិនបើអត់ធ្វើម្នាក់ ក៏អ្នកផ្សេងក្នុងក្រុមអាចធ្វើបានដែរ។ ដូចនេះហើយ មុននឹងចាប់ផ្តើមធ្វើការងារនោះ សមាជិកទាំងក្នុងក្រុមគួរតែចំនាយពេលបន្តិចដើម្បីជូបគ្នា ហើយបង្ហាញពីភាពមិនអាចខ្វះបានពីការចូលរួមកចំនែកនៃសមាជិកក្រុមទាំងអស់។
២. បង្កើតបរិយាកាសក្នុងក្រុមដែលមានភាពសប្បាយរីករាយ
ក្នុងក្រុមនីមួយៗ បរិយាកាសដែលមានក្នុងពេលធ្វើការដើរតួ យ៉ាងសំខាន់ធ្វើយ៉ាងណាការងារក្រុមដំណើរការ ដោយជោគជ័យ ឬមិនជោគជ័យ។ ហេតុនេះហើយ សមាជិកក្រុមទាំងអស់គួរតែមាន ភាពលេងសើចខ្លះ ដើម្បីអោយចៀសវាងបរិយាកាសដែលមានភាពធុញទ្រាន់ក្នុងការធ្វើការ ព្រមទាំងបង្កើតផលិតភាពក្នុងការធ្វើការផងដែរ។
៣. ប្រាប់ពួកគេអំពីសារៈសំខាន់នៃសមិទ្ធផលការងារ
វាមានសារៈសំខាន់ជាខ្លាំង ក្នុងការបង្ហាញសមាជិកជាមុនអំពីការងារដែលពួកគេត្រូវធ្វើ មិនថាវាជាការងារតូច ឬ ការងារច្រើននោះទេ ពីព្រោះថាវានឹងចូលរួមចំណែកធ្វើអោយការងារក្រុមទទួលបានភាពជោគជ័យ និងសមិទ្ធផលជាច្រើននាពេលខាងមុខ។
ប្រភព ៖ huffingtonpost
អត្ថបទដោយ៖ ព្រឿន បញ្ញារី




No comments