ជីវិតជោគជ័យ បើអ្នកចេះប្រើប្រាស់អ៊ិនធើណេតតាមវិធីសាស្រ្តទាំងនេះ
Loading...
សម័យកាលនេះនណាក៏ប្រើអ៊ិនធើណេតដែរ។ ស្របពេលដែលមនុស្សមួយចំនួនថា អ៊ិនធើណេតកំពុងបំផ្លាញជីវិតនិងធើ្វឲ្យខ្ជះខ្ជាយពេលវេលា ការពិតវាមានប្រយោជន៏ដ៏ប្រសើរបើសិនអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ បើចង់បានប្រយោជន៍ពីអ៊ិនធើណេត អ្នកគួរប្រើប្រាស់វាដើម្បីគោលបំណងខាងក្រោម៖

១. ស្វែងរកព័ត៌មាន
អ្នកគួរប្រើអ៊ិនធើណេតដើម្បីស្វែងរកព័ត៌មានបន្ថែមពីប្រធានបទឬហេតុការណ៍ដែលអ្នកចូលចិត្ត។ អ្នកក៏អាចប្រើវាដើម្បីដឹងពីដំណឹងថ្មីៗពីសាលាឬកន្លែងធ្វើការរបស់អ្នក។
២. រៀន Online
នៅលើអ៊ិនធើណេតមានវ៉េបសាយមួយចំនួនដែលអ្នកអាចចួលទៅរៀនមុខវិជ្ជាផ្សេងៗ ដោយឥតគិតថ្លៃ។ លើសពីនេះអ្នកអាចរៀនភាសា និងរបៀបធ្វើអ្វីផ្សេងៗដែលអ្នកចង់ចេះចង់ដឹងតាមអ៊ិនធើណេតបានដែរ។
៣. ចូលរួមសកម្មភាពមានប្រយោជន៍
នៅលើអ៊ិនធើណេតជាពិសេសបណ្តាញសង្គម មានក្រុមមនុស្សជាច្រើនកំពុងធ្វើការទាក់ទងនិងការអប់រំ ការជួយសង្គម និងសកម្មភាពផ្សេងៗដែលមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិ ដូច្នេះអ្នកអាចឆ្លៀតឱកាសចូលរួមនឹងពួកគេ។
៤. រៀបចំគំនិត
ពេលខ្លះអ្នកមានការគិត និងគំនិតថ្មីៗនិងមានប្រយោជន៍សម្រាប់ខ្លួន។ អ្នកគួររៀបចំ កត់ត្រា ឬចែករំលែកគំនិតទាំងនោះនៅលើអ៊ិនធើណេត ឧទាហរណ៍ Blog។
៥. ចែករំលែក
អ្នកមិនត្រឹមតែអាចទាញយកផលប្រយោជន៍ពីអ៊ិនធើណេតនោះទេ តែអ្នកក៏អាចផ្តល់ប្រយោជន៍ទៅដល់អ្នកផ្សេងផងដែរតាមរយៈការចែករំលែកចំណេះដឹងនិងពត៌មានផ្សេងៗ។
អត្ថបទ៖ ជី បូណ៌មី

No comments