ព័ត៌មានថ្មីបំផុត

​គួរ​ឆ្លើយ​បែប​ណា ​ពេល​មានគេ​សរសើរ​យើង​?

Loading...
មិន​ថា​ពេល​ណា​ណា​ទេ ជា​ពិសេស​នៅ​ពេល​ទៅ​ជប់​លៀង​ក្តី មិន​ថា​ប្រុស​ឬស្រីទេ តែង​តាំង​ចិត្ត​រៀប​ចំ​ខ្លួន​អោយ​ស្អាតដោយ​ការ​ពេញចិត្ត ប៉ុន្តែ​នៅ​ពេល​ដែល​មាន​អ្នក​មក​សរសើរ​ម្តង​ៗ​បែរ​ជា​មាន​អារម្មណ៍​ថា​អៀន​ មិន​ហ៊ាន​និយាយ​រក​គេ ហើយ​ខ្មាស​ទៅវិញ​ ដូច្នេះគួរ​ចោល​ចរិក​បែប​នោះ​ទៅ ព្រោះនៅ ពេល​ដែល​យើង​ខំ​តែង​ខ្លួន​ស្អាច​ដើម្បីទទួល​យក​ការ​សរសើរ​នោះ ជា​រឿង​គួរ​តែ​រី​ករាយ​ទៅវិញទេ ៖​
Photo Credit : Daily Mail

១. កំុ​ធ្វើ​អោយ​អ្នក​សរសើរ​យើង​អន់​ចិត្ត​ទៅវិញ
កំុ​សរសើរ​គេ ដោយ​សារ​តែ​គេ​សរសើរ​យើង​អោយ​សោះធ្វើ​អោយ​គេ​គិត​ថា​យើង​និយយា​មិន​ស្មោះ ត្រង់​​។

២. កំុ​បង្អន់​កិត្តិយសខ្លួន​
កំុ​តប​ដោយ​និយាយ​ វា​មិន​មែន​ជា​រឿង​ធំដំុ​ទេ និយាយ​ថា​ស្អាត​ នរណា​ក៏​ធ្វើ​បាន

៣. កំុ​ធ្វើ​ដូចមិន​លឺ 
គេអាច​យល់​ច្រឡំ​ថា​យើង​ឬក​ធំ​វិញទេ ហើយ​វា​ជា​ការ​បញ្ចេញអាកប្បកិរិយា​មិន​សម​រម្យ​ផង​ដែរ។

៤. កំុ​ប្រមាថ​ខ្លួន​ឯង
ពេលលឺ​គេ​ថាអ្នកពាក់អាវ​ម៉ូត​ស្អាត កំុ​រក​លេស​ថា ខ្លួន​ត្រូ​វ​បង្ខំ​ចិត្ត​ធ្វើ​បែប​នោះ ឬ អត់​មាន​ជំរើស​ ឬ ថាវា​ធម្មតា​ៗគ្មាន​អ្វីអស្ចារ្យ​ដាក់​គេ​វិញអោយ​សោះ។

៥. ត្រូវ​ទទួល​យក​វា​ហើយបង្ហាញ​ការ​អរគុណ​
និយាយ​ថា​ អរគុណ​មួយ​ម៉ាត់​ទៅ​ចប់​ហើយ វា​មិន​ធ្ងន់​ធ្ងរ​នោះទេ ហើយ​គេ​ក៏គិត​ថា​យើង​សមរម្យ​ដែរ។

៦. ចៀស​វាង​ការ​ប្រើ​ទឹក​មុខ​ខុស​សម្តី  
វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​មើល​ឃើញ របស់​គេ​មក​លើ​យើង។ ការ​និយាយ​តបទៅ​អ្វីដែល​គេសរសើរ​ ក៏​អាច​បង្ហាញ​នូវ​ជំនាញនៃការ​សន្ទនា​របស់​យើង​បាន​ដែរ ។ ការ​បង្ហាញ​ខ្លួន​នៅក្នុង​សង្គម​គឺជា​ឱកាស​ដែល​យើង​ប្រាប់​ពីជំនាញរបស់​យើង​ផង​ដែរ។


អត្ថបទដោយ​៖ ហ៊ុន កែវលីដែត​​

No comments