ព័ត៌មានថ្មីបំផុត

ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​ចាំទុក ​ពេល​​សំុ​​ឲ្យ​អ្នក​ដទៃ​ជួយ

Loading...

​នៅក្នុង​សង្គម​មិន​មែន​ពោរ​ពេញ​ទៅដោយ​មនុស្សដែល​គ្មាន​ចិត្ត​ទាំង​អស់​នោះទេ គ្រាន់​តែ​ពេលខ្លះយើង​ទៅ​រក​គេខុស​ពេល​វេលា​ ខុស​ទីកន្លែង និង​ខុស​របៀប ដូច្នេះ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្នជាមួយ​ចំណុច​ទាំង​អស់​នេះ​ដើម្បីភាព​ងាយ​ស្រួល​ពេល​ក្រោយ៖​
photo credit: Delaware today
១. កំុ​​ទម្លាក់​​តំលៃ​​ទំនាក់​ទំនង​របស់​​ខ្លួន
ទំនាក់​ទំនង​របស់​មនុស្ស​ម្នាក់​ៗ អាចរីកចំរើន​បាន​ដោយ​ការ​ជួយ​គ្នា​ទៅវិញទៅមក​ដែល​ធ្វើ​អោយ​យើង​ដឹង​គុណគ្នា​ទៅវិញ​ទៅមក និងដែលធ្វើ​អោយ​បង្កើន​ភាពជិតស្និទ្ធ​រវាង​គ្នា។ ត្រូវ​ចៀស​វាង​ការ​ផ្តល់​អ្វីទៅគេ ពេល​គេ​ជួយ​ព្រោះវា​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ថា គេ​ជាមនុស្ស​មាន​ចិត្ត​ធម៌ដើម្បីការ​តបស្នងប៉ុណ្ណោះ។

២. ពង្រឹង​​កេរ្តិ៍​​ឈ្មោះ​ខ្លួន
មនុស្ស​ភាគ ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ជា​មនុស្ស​ដែលចង់​បាន​តែផលប្រយោជន៍អ្នក​ដទៃ ប៉ុន្តែយើង​ខ្លួន​ឯង​អាច​ធ្វើ​អោយ​គេ​ឃើញ​ពី​ចំណុច​ល្អ របស់​ខ្លួន​ដោយ​បញ្ចេញ​យ៉ាង​ជាក់​ស្តែងថា​យើង​ធ្វើ​អ្វី​ដោយ​ចិត្ត​ស្មោះ កាយ​វិការ​ទាំង​នោះ នឹង​បញ្ចេញ​ដោយ​ឯកឯង​ទេ។

៣.​ អំពើ​​នៃ​​សេចក្តី​ស្រលាញ់​និង​​សប្បុរស​​ មិន​​ត្រូវ​​ការ​​សំណង​
 ជាធម្មតា​អ្នក​ដែល​យើង​ចង់​សំុ​អោយ​ជួយ​​នោះគឺសុទ្ធតែ​ជាមនុស្ស​ដែលយើង​គិត​ថាជិតស្និទ្ធ​ ឬធ្វើ​ល្អ​ដាក់​យើង ​ដូច្នេះ​បើចង់​សំុ​អោយ​គេ​ជួយ​ គ្រាន់​តែបង្ហាញអោយ​គេ​ដឹង​ពីទុក្ខលំបាក​របស់​យើង​ក្នុង​គ្រា​នោះ​ទៅ  គេ​មិន​ឈរ​អោប​ដៃ​មើល​យើង​លំបាក​ទាំង​អស់​នោះ​ទេ​។​  ត្រូវ​ចាំថា​បំណង​ល្អ​ដែល​កសាង​ឡើង​ដោយ​ក្តីស្រលាញ់គឺ​កំុ​លើក​ឡើង​ពីសំណង​ទៅ​កាន់​ពូក​គេ​អោយ​សោះ ព្រោះគេ​អាច​នឹង​ស្ទាក់​ស្ទើរ​នឹង​ជួយ​វិញបាន។​

អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត

No comments