វិធីកម្ចាត់ភាពខ្ជិលច្រអូសយ៉ាងមានប្រសិទ្ធភាពរបស់ជប៉ុន
Loading...
នៅពេលចង់ធ្វើឬសម្រេចកិច្ចការអ្វីមួយ យើងតែងប្រាប់ខ្លួនឯងថាចាំធ្វើវាថ្ងៃស្អែក ធ្វើថ្ងៃក្រោយ អាទិត្យក្រោយឬខែក្រោយ បន្ទាប់មកការងារក៏កាន់តែគរទៅៗហើយ ធ្វើឲ្យយើងមិនមានចិត្តចង់ធ្វើទៀតឡើយ។ តើយើងចាំបាច់ត្រូវធ្វើឲ្យខ្លួនពិបាកបែបនេះឬ? តាមការពិត យើងមានភាពខ្ជិលនិងមិនអាចបញ្ចប់ការងារអ្វីបានតាមការរំពឹងនោះ ដោយសារយើងព្យាយាមធ្វើកិច្ចការច្រើនពេកក្នុងពេលខ្លី។

ជនជាតិជប៉ុនមានគន្លឹះមួយដើម្បីកម្ចាត់រាល់ភាពខ្ជិលនិងការដំអក់របស់អ្នក គន្លឹះនោះត្រូវបានហៅថា គោលការណ៍មួយនាទី។ គំនិតនៃ គោលការមួយនាទី នេះគឺអ្នកត្រូវអនុវត្តជំនាញមួយឬធ្វើកិច្ចការអ្វីមួយឲ្យបានមួយនាទីជារៀងរាល់ថ្ងៃ ហើយធ្វើក្នុងពេលដូចគ្នា។ ឧទាហរណ៍៖ អ្នកចង់ចេះកាត់តរូបភាព ដូច្នេះក្នុងមួយថ្ងៃអ្នកត្រូវអនុវត្តជំនាញកាត់តរូបភាពនេះឲ្យបានមូយនាទីនៅម៉ោង២រសៀល។
គន្លឹះនេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ព្រោះគ្មាននរណារវល់ខ្លាំងឬខ្ជិលខ្លាំងដល់ថ្នាក់ពេលមួយនាទីក៏គ្មាននោះទេ។ ម៉្យាងទៀត វាក៏ជួយអ្នកឲ្យបានអនុវត្តកិច្ចការដែលអ្នកស្រលាញ់និងចូលចិត្តធ្វើបានរាល់ថ្ងៃផងដែរ។
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Bright Side

No comments