ងាយៗជួយឲ្យអ្នកផ្ដោតអារម្មណ៍បានល្អក្នុងថ្នាក់រៀន
Loading...
ភាពធុញថប់ ស្ដាប់គ្រូមិនយល់តែងតែកើតឡើងក្នុងថ្នាក់រៀនចៀសមិនផុតនោះទេ ជាពិសេសនៅម៉ោងសិក្សាដែលអ្នកមិនចូលចិត្ត។
បែបនេះអ្នកត្រូវដឹងពីដំណោះស្រាយមួយចំនួនដែលអាចជួយបញ្ជៀសបញ្ហាមួយនេះ។ មធ្យោបាយមួយចំនួនមានដូចជា៖
១. ត្រូវតែគេងឲ្យបានគ្រប់គ្រាន់
វាជារឿងដែលចាំបាច់ណាស់ដែលទាមទារឲ្យអ្នកគេងបានគ្រប់គ្រាន់។
បើមិនដូច្នេះទេ អ្នកប្រាកដជាអង្គុយងក់ក្នុងថ្នាក់រៀនជាមិនខាន។
ការគេងបានគ្រប់គ្រាន់
នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយងាយស្រួលផ្ដោតអារម្មណ៍លើអ្វីមួយ។
២. ព្យាយាមកត់ត្រាដោយយកចិត្តទុកដាក់
ការកត់ត្រាក៏ជាជម្រើសមួយដែលល្អជួយឲ្យអ្នកប្រមូលអារម្មណ៍បានមូលក្នុងថ្នាក់ផងដែរ។
ពេលអ្នកព្យាយាមកត់ត្រា អ្នកប្រាកដជាជាតាមទាន់នូវអ្វីដែលគ្រូពន្យល់មួយភាគធំ
ហើយវានឹងធ្វើឲ្យអ្នកឆាប់ចងចាំថែមទៀតផងនៅពេលដែលអ្នកកត់ត្រាដោយប្រើប្រាស់ពាក្យខ្លួនឯង។
៣ ព្រីនចេញនូវបទបង្ហាញដែលគ្រូនឹងបង្រៀន
មុននឹងចាប់ផ្ដើមចូលថ្នាក់រៀន
អ្នកគួរតែព្រីនចេញនូវអ្វីដែលគ្រូនឹងពន្យល់ ក្នុងបទបង្ហាញរបស់គាត់ឲ្យអស់។
ប៉ុន្តែអ្នកត្រូវតែ ទុកចន្លោះខ្លះ ដើម្បីកត់ត្រាលើក្រដាសទាំងនោះផងដែរ។ ការធ្វើបែបនេះ
វាកាន់តែងាយស្រួលសម្រាប់ការកត់ត្រា។
៤ អង្គុយតុមុខ
វាជាកន្លែងដែលពិសេសបំផុតដែលអាចជួយឲ្យអ្នកផ្ដោតអារម្មណ៍បានមូលលើអ្វីដែលគ្រូពន្យល់។
អ្នកត្រូវតែចៀសវាង ការអង្គុយនៅខាងក្រោយ
រឺកន្លែងដែលងងឹតៗព្រោះវានឹងធ្វើឲ្យអ្នកងាយស្រួលងងុយដេក នឹងរំខានពីអ្នកដទៃ។
ការអង្គុយនៅខាងមុខ ជួយឲ្យអ្នកស្ដាប់គ្រូបានច្បាស់ មើលបានច្បាស់ផងដែរ។
៥. សួរសំនួរនៅពេលដែលអ្នកមិនយល់
ខណៈពេលដែលអ្នកព្យាយាមស្ដាប់នោះ
អ្នកប្រាកដជាមានសំនួរខ្លះ។ នៅពេលណាដែលមិនយល់ អ្នកត្រូវតែសួរសំនួរ ព្រោះការធ្វើបែបនេះនឹងជួយឲ្យអ្នកមិនងាយបាត់បង់ការផ្ដោតអារម្មណ៍។
៦. អានមេរៀនជាមុន
វាជារឿងដែលល្អខ្លាំងណាស់ដែលទាមទារឲ្យសិស្សគ្រប់គ្នាអានមេរៀនមុនពេលចាប់ផ្ដើមថ្នាក់រៀន។
ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកយល់ខ្លះពីមេរៀន នឹងធ្វើឲ្យអ្នកប្រមូលអារម្មណ៍បានកាន់តែល្អនៅពេលគ្រូពន្យល់។
ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាន់តែលេចធ្លោថែមទៀតផង នៅពេលដែលអ្នកអាចឆ្លើយសំនួរមេរៀនដែលមិនទាន់រៀននោះ។
ប្រភព៖ South College
អត្ថបទដោយ៖ ប៉ោ គឹមហុក





No comments