ព័ត៌មានថ្មីបំផុត

ប្រយោគ​មួយ​ចំនួន​ដែល​មនុស្ស​ឆ្លាត​គេ​មិន​និយាយ​

Loading...
មាន​ប្រយោគមួយ​ចំនួនដែល​ពេល​ខ្លះ​យើង​និយាយ​ទៅអ្នក​ដទៃ អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យស​ខ្លួនឯង​ និង​អារម្មណ៍​របស់​អ្នក​ដទៃ​ផង​ដែរ ។ ​ដូច្នេះបើ​អាច​​គួរ​ជៀស​វាង​កំហុសទាំង​នេះ​ក្នុង​ការ​និយាយ​ វា​អាច​នឹង​អោយ​គេ​យល់​ខុស​ពី​បំណង​នៃ​សំដី​យើង​ក៏ថា​បាន​៖  




១. ​កំុនិយាយ​ថា 'អ្នក​មើល​ទៅ​ស្អាតសម​នឹង​អាយុ​  គួរនិយាយថា  'អ្នក​ស្អាត​ណាស់'
បើ​គេ​ស្អាត​ និយាយ​ថា​ស្អាត​ទៅ កំុ​ប្រៀប​ធៀប​ព្រោះវា​ធ្វើ​អោយ​គេ​មិន​សូ​វ​សប្បាយ​ចិត្ត​វិញទេ។

២. កំុ​ថា 'ខ្ញំុ​ខំ​ធ្វើ​ព្យាយាម​ធ្វើ ​ តែ​វា​ឥតប្រយោជន៍ទៅវិញ​' គួរ​និយាយ​ថា 'យ៉ាង​ណា​ក៏​ដោយក៏ខ្ញំុ​ប្រឹង​អោយ​អស់​ពី​ចិត្ត​ដែរ'

៣. កំុ​និយាយ 'ខ្ញំុ​ជា​អ្នក​ធ្វើ​អ្វី​ៗគ្រប់​យ៉ាង​'  គួរនិយាយថា 'ខ្ញំុ​អាច​ធ្វើ​អ្វី​ទាំង​នេះ​បាន​ដោយ​សា​រ​តែ​ការ​ជួយ​ពី​អ្នក​ទាំង​អស់​គ្នា'

៤. កំុ​ថា 'វា​អត់​យុត្តិធម៌សំរាប់​ខ្លួន'  តែ​សួរ​គេថា 'តើ​កត្តា​អ្វី ដែល​ធ្វើ​អោយ​អ្នក​មិន​ផ្តល់​ឱកាស​អោយ​ខ្ញំុ'

៥. មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​និយាយ​ថា "អ្វី​ដែល​ខ្ញំុ​និយាយ​រាង​ឆ្កួត​បន្តិច​"   គួរ​និយាយ​ថា "ខ្ញំុ​អត់​ច្បាស់​ថាអ្វី ដែល​ខ្ញំុ​និយាយ​ត្រឹម​ត្រូវ​នោះ​ទេ ប៉ុន្តែ..."

៦.​ កំុ​លួង​គេ​ដោយ​និយាយ​ថា 'ខ្ញំុក៏​ធ្លាប់​ជួប​ប្រទះ​រឿង​បែប​នោះ​ដែរ'  តែ​ប្រាប់​គេ​ថា 'មាន​មនុស្ស​ច្រើន​ណាស់​ដែល​ជួប​ប្រទះរឿង​បែប​នោះ​ដូច​យើង ដូច្នេះ​គួរ​កំុ​បោះ​បង់​ចោល​…' 

៧. 'អ្នក​ឯង​កំពុង​បង្កើតបញ្ហា​ដោយ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ​សោះ​'  ទៅជា 'មិន​ថា​បញ្ហា​អ្វីទេ វា​នឹង​សាប​សូន្យ​ទៅ​តាម​ពេល​វេលា ព្រោះ​ថា​បញ្ហា​តែង​កើត​មាន​ដោយ​មូល​ហេតុ​ផ្សេង​ៗ' ។ យើង​មិន​អាច​ប៉ាន់​ស្មាន​ទំហំ​បញ្ហា​របស់​គេ​ ដោយ​គំនិត​ខ្លួន​ទេដូច្នេះ កំុ​ប៉ាន់​ស្មាន​ល្អ​ជាង​។​

មាន​វិធី​ក្នុង​ការ​និយាយ​ច្រើន​ទៀត​ដែល​យើង​មិនគួរ​មើល​រំលង​ ហើយរៀប​រាប់​មិន​អស់​ប៉ុន្តែ​ទោះ​យ៉ាង​ណាក្តីត្រូវ​ចាំ​ថា រាល់​ពេល​និយាយ​អ្វីត្រូវ​គិត​ជាមុន​សិន​ ថាសំដី​នឹង​អាច​ប៉ះ ពាល់​ដល់​អ្នក​ដទៃ​ឬអត់​។

អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត

No comments