ព័ត៌មានថ្មីបំផុត

ចរិត​​ភ័យ​​ខ្លាច​​ក្នុង​​រឿង​​ស្នេហា​​របស់​​តារា​​និករ​​នីមួយៗ​​

Loading...
មនុស្សសុទ្ធតែខ្លាចនេះខ្លាចនោះមិនដូចគ្នាទេ តែបើយើងមកសង្កេតមើលតាមរយៈតារានិករ​របស់ពួកគេវិញនោះ យើងនឹងបានដឹងតារានិករណាខ្លាចអ្វីខ្លះក្នុងរឿងស្នេហា។ ខាងក្រោមនេះអាចបញ្ចាក់​បានថាតារានិករណាខ្លាចអ្វីខ្លះក្នុងរឿងស្នេហា។




១. Aries (ថ្ងៃទី 21 ខែមីនាដល់ 19 ខែមេសា)
អ្វីដែលតារានិករនេះខ្លាចបំផុតគឺការតាំងចិត្ដក្នុងការធ្វើអ្វីមួយ ព្រោះពួកគេ​មិនប្រាកដចិត្ដ​ថា​រឿង​អ្វីមួយណាអាចកើតនៅពេលណា ហើយអាចបញ្ចប់វិញនៅពេលណា។​

២. Taurus (ទី 20 ខែមេសាដល់ថ្ងៃទី 21 ឧសភា)
តារានិករនេះតែគិតថាមនុស្សកើតមកមិនត្រូវបង្កើតកំហុសនោះទេ។ ពួកគេខ្លាចដូច្នេះហើយ គេតែងខំធ្វើខ្លួនយ៉ាង​ណា​​កុំឲ្យមានកំហុស ហើយមួយវិញទៀតតារានិករនេះតែងបណ្ដោយ​ឲ្យបញ្ហាទៅឲ្យមួយ​ខ្យល់​របស់វា ទើបចាប់ផ្ដើមកែរប្រែរស្ថានភាព។

៣. Gemini (ថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 មិថុនា)
សំរាប់តារានិករនេះអ្វីដែលគេខ្លាចនោះគឺ ខ្លាចមិនបានអ្វីដែលខ្លួនចង់បាន។ គេមិនត្រឹមតែចង់អ្វីគ្រប់យ៉ាងសំរាប់ជីវិតស្នេហានោះទេ ប៉ុន្ដែគេចង់របស់ជាច្រើនទៀតសំរាប់​ជីវិតរស់នៅប្រចាំថ្ងៃរបស់គេដែរ។

៤. Cancer​ (ថ្ងៃទី 22 ខែមិថុនាដល់ថ្ងៃទី 22 ខែកក្កដា)
អ្នកកើតក្នុងខែនេះមិនមានអ្វីច្រើនដែលគួរឲ្យខ្លាចនោះទេ តែអ្វីដែលរូបគេខ្លាចនោះគឺមិនអាច​ប្រាប់ពីអ្វីនៅក្នុងចិត្ដទៅកាន់មនុស្សនៅជុំវិញខ្លួនបាន។ តារានិករនេះតែងព្រួយបារម្ភថាអ្វី​ដែលនៅក្នុងចិត្ដគេគឺពិបាកនឹងនិយាយទៅកាន់អ្នកទាំងនោះ។

៥. Leo (ថ្ងៃទី 23 កក្កដាដល់ថ្ងៃទី 22 សីហា)
អ្វីដែលធ្វើឲ្យតារានិករនេះពិបាកចិត្ដឬខ្លាចនោះគឺ គេមិនអាចគ្រប់គ្រងអ្វីដែលខ្លួនអាចគ្រប់​គ្រងបាន។ នៅពេលដែលអ្វីដែលគេបានអ្វីដែលគួរគ្រប់គ្រងបានមកដល់ដៃហើយ គេនៅ​តែស្ទាក់ស្ទើរក្នុង​ចិត្ដថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការគ្រប់គ្រងរបស់នោះឲ្យមាន​ប្រសិទ្ធភាព អ្នកមានការព្រួយបារម្ភ​ច្រើន ទើបធ្វើឲ្យអ្នកគ្រប់គ្រងមិនបានល្អ។

៦. Virgo (ថ្ងៃទី 23 ខែសីហាដល់ថ្ងៃទី 22 ខែកញ្ញា)
តារានិករនេះខ្លាចជាងគេគឺខ្លាចខ្លួនងង ពីព្រោះថា​គេមិនប្រាកដចិត្ដថា​គេនឹងទទួលបាន​អ្វីដែល​គេចង់បានដែរឬទេ ហើយមិនច្បាស់ពីអ្វីដែលខ្លួនគេគួរធ្វើពិតប្រាកដ។

៧. Libra (ថ្ងៃទី 23 ខែកញ្ញាដល់ថ្ងៃទី 22 តុលា)
សំរាប់តារានិករនេះវិញគឺគេខ្លាចថាមនុស្សជាទីស្រលាញ់របស់គេមិនធ្វើអ្វីតាមតម្រូវការរបស់គេ។ គេចង់មនុស្សដែលគេស្រលាញ់ធ្វើតាមគេ ស្គាល់មិត្ដរបស់គេ បំពេញតាមតម្រូវចិត្ដគេ។

៨. Scorpio (ថ្ងៃទី 23 ខែតុលាដល់ថ្ងៃទី 22 ខែវិច្ឆិកា)
ចំពោះតារានិករនេះវិញគឺគេខ្លាចថាខ្លួនគេនេះជាដើមហេតុដែលបំផ្លាញសុភមង្គលខ្លួនងង។ ដូចជានៅក្នុងរឿងស្នេហាជាដើម ដោយគេតែងប្រើអារម្មណ៍ជាធំ និងមានការប្រច័ណ្ឌច្រើន។

៩. Sagittarius (ថ្ងៃទី 23 វិច្ឆិកាដល់ថ្ងៃទី 21 ធ្នូ)
សំរាប់តារានិករ Sagittarius នេះគឺអ្វីដែលគេខ្លាចគឺ គេតែងតែមាន​ភាពវិជ្ជមានចំពោះ​រឿង​ស្នេហា​។ ភាពស្មោះត្រង់ ភាពវិជ្ជមាននេះហើយដែលធ្វើឲ្យគេខ្លាចថាថ្ងៃណា​មួយគេនិង​អាចបាត់បង់​មនុស្សជាស្រលាញ់បាន។

១០. Capricorn (ថ្ងៃទី 22 ខែធ្នូដល់ថ្ងៃទី 20 ខែមករា)
តារានិករនេះគឺគេខ្លាចនោះគឺ គេចូលចិត្ដគិតអ្វីផ្សេងៗជាពិសេសររឿងស្នេហា​ក្នុងន័យ​អវិជ្ជ​មាន​ជាមុនសិន។ ប៉ុន្ដែគេបារម្ភថា​ខ្លាចពេលណាមួយអ្វីដែលគិតនោះអាចក្លាយជាពិតបាន។

១១. Aquarius (ថ្ងៃទី 21 ខែមករាដល់ថ្ងៃទី 18 ខែកុម្ភៈ)
ចំពោះតារានិករនេះវិញអ្វីដែលគេខ្លាចនោះគឺ គេព្យាយាមការពារខ្លួនងងពេក​ តែងគិតថាខ្លួន​ត្រូវ មិនសូវយកចិត្ដទុកចំពោះកំហុសខ្លួន។

១២. Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមិនា)
សំរាប់ Piscesវិញអ្វីដែលគេខ្លាចក្នុងរឿងស្នេហាគឺ គម្លាតរវាងខ្លួនឯងនិងគូស្នេហ៍របស់គេ។ គេតែងព្រួយបារម្ភថាគេអាចនៅឆ្ងាយពីគ្នាបន្ដិចម្ដងៗ រហូតដល់គ្មានទំនាក់ទំនងនឹងគ្នា៕

ប្រែសម្រួលដោយ ធានី
ប្រភព Though Catalog

No comments