ព័ត៌មានថ្មីបំផុត

របៀប​កត់​ត្រា​មេរៀន​ក្នុង​ថ្នាក់​ឲ្យ​ការ​សិក្សា​មាន​ប្រសិទ្ធភាព​

Loading...
សិស្ស និស្សិត មិនគួរមើលរំលងឥទ្ធិពលនៃការកត់ត្រាក្នុងថា្នក់នោះឡើយ។ អ្នកត្រូវទៅរៀនដោយយ៉ាងហោចណាស់ មានប៊ិចមួយនិងសៀវភៅមួយក្នុងដៃដើម្បីកត់ត្រាមេរៀន និងអ្វីដែលគ្រូនិយាយដែលគ្មានក្នុងមេរៀន។ ដើម្បីកត់ត្រាឲ្យមានប្រសិទ្ធភាពអ្នកគួរអនុវត្តវិធីខាងក្រោម៖


១. ត្រៀមខ្លួនឲ្យល្អមុនទៅរៀន
ត្រៀមខ្លួនមានន័យថា អ្នកគួររៀបចំសម្ភារៈឲ្យបានគ្រប់គ្រាន់ដូចជាសៀវភៅ ប៊ិច ប៊ិចហាយឡាយជាដើម។ អ្វីដែលសំខាន់គឺអ្នកត្រូវអានមេរៀននិងកំណត់ត្រាចាស់ៗមុនមករៀនផងដែរ។

២. ពង្រឹងសមត្ថភាពស្តាប់
ដើម្បីកត់ត្រាបានល្អអ្នកត្រូវចេះស្តាប់ឲ្យបានល្អនិងដោយយកចិត្តទុកដាក់បំផុត។

៣. អនុវត្តវិធីកត់ត្រាផ្ទាល់ខ្លួន
ព្យាយាមស្វែងយល់ពីខ្លួនឯង ថាធ្វើយ៉ាងណាទើបរៀនបានច្រើន។ អ្នកខ្លះចូលចិត្តកត់ត្រាដោយប្រើប៊ិចច្រើនពណ៌ អ្នកខ្លះចូលចិត្តសរសេរពាក្យកាត់ អ្នកខ្លះចូលចិត្តគូររូបឬតារាង។

៤. រំលឹកនិងកែប្រែកំណត់តា្រ
ពេលកត់ត្រាហើយមិនមែនទុកវាចោលទេ អ្នកត្រូវយកកំណត់ត្រារបស់អ្នកមកមើលឡើងវិញហើយរកចំនុចដែលគួរកែប្រែ។

អត្ថបទ៖ ជី បូណ៌មី

No comments