ព័ត៌មានថ្មីបំផុត

តិច​​និច​​ឈោង​​ចាប់​​សេច​ក្តី​សុខ​ ដោយ​ពុំ​ចាំ​បាច់​មាន​អ្នក​ដទៃ​

Loading...
មនុស្សមួយចំនួនតែងគិតថា សេចក្តីសុខនិងសុភមង្គលនៅក្នុងជីវិត ភាគច្រើនកើត​ចេញពីអ្នក​ជុំវិញ​ខ្លួន​ដូចជាគ្រួសារ មិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រលាញ់ជាអ្នកផ្តល់អោយ។​ យ៉ាងណា​មិញ ពួកគេបានភ្លេចថា ជាក់ស្តែងសេចក្តីសុខ និងសុភមង្គល​ក្នុងជីវិតយើងមួយ​ចំណែកធំ​បំផុត គឺថាកើត​ចេញពីខ្លូនយើងនេះឯង។

៣ចំនុចខាងក្រោមនេះអាចបញ្ជាក់យ៉ាងច្បាស់ថា ភាពរីករាយតែងតែកើតចេញពីខ្លួនឯងផ្ទាល់ :

១. ចាត់ទុកកំហុសថាជារឿងធម្មតា
គ្រប់គ្នាកើតមកគឺតែងតែមានកំហុស មិនថាតិច​ច្រើន តូចឬធំ វាក៏នៅតែជាកំហុស។​ សូមអ្នកកុំភ្ញាក់ផ្អើល ប្រសិនបើកំហុសទាំងអស់នេះកើតឡើងចំពោះអ្នក ហើយសូមអ្នកកុំចុះចាញ់ ឬបោះបង់អ្វីមូយដោយសារតែកំហុសនេះសោះឡើយ។ អ្នកត្រូវតែប្រាកដថា អ្នកអាចត្រៀមខ្លួនក្នុងការដោះស្រាយកំហុស រួចបន្តធ្វើអ្វីដែលអ្នកចង់ធ្វើ និងគួរតែធ្វើ។

២. យកចិត្តទុកដាក់លើខ្លួនឯងអោយបានច្រើន
ពេលខ្លះគូរតែចំនាយពេល ស្វែងយល់ពីខ្លូនឯងអោយបានច្រើន ទើបយើងអាចមានសុភមង្គលមួយដែលពិតប្រាកដដែលកើតចេញពីខ្លូនឯងពិត។ ក្រោយពីអ្នកបានយកចិត្តទុកដាក់ និងលើកទឹ្ឲកចិត្តខ្លូនឯងអោយបានច្រើនហើយ អ្នកនឹងមានភាពរីករាយស្រស់ថ្លា។ ភាពស្រស់ថ្លាទាំងអស់នេះ ក៏បានហុចបន្តទៅដល់អ្នកដែលនៅជុំវិញខ្លួនអ្នកផងដែរ។​

៣. ព្យាយាមនៅអោយឆ្ងាយពីការរំខានផ្សេងៗ
អារម្មណ៏មិនសប្បាយចិត្តតែងតែកើតមានឡើងនៅពេលដែលអ្នកលឺរឿងមិនល្អផ្សេងៗពីអ្នកដែលនៅជុំវិញខ្លួន ពេលខ្លះវាជាការនិយាយនៅពីក្រោយនរណម្នាក់ ឬរឿងមិនសប្បាយចិត្តអ្វីមួយ។​ ដូចនេះ ប្រសិនបើអ្នកអាចនឹងមិនសប្បាយចិត្តដោយសារតែកត្តាទាំងនេះ​ សូមអ្នករក្សាគម្លាតខ្លួនឯងចេញអ្នកទាំងនោះអោយបាន។


ប្រភព៖ lifehack.org
អត្ថបទដោយ៖ ព្រឿន បញ្ញារី

No comments