ដឹងអត់ អ្វីទៅគឺជាលក្ខណពិសេសនៃភាសាខ្មែរ?
Loading...
ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលមានភាសាផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ដែលយើងហៅថា “ភាសាខ្មែរ”។ អ្វីទៅគឺជាលក្ខណពិសេសនៃភាសាខ្មែរ? សម្រាប់ភាសាខ្មែរគឺមានលក្ខណពិសេសជាច្រើនដែលផ្សេងៗពីគ្នាដូចជា៖

ក. ការបន្លឺសំឡេង
ក្នុងការបន្លឺសំឡេង សូរព្យាង្គភាសាខ្មែរពុំមានឡើងចុះ ឬលើកដាក់ខ្ពស់ទាបទៅតាមសញ្ញាប្រើដាក់លើពាក្យ ដែលនាំឲផ្លាស់ប្ដូរន័យរបស់ពាក្យនោះទេ។ នេះជាចំណុចសំខាន់មួយដែលបង្ហាញនូវភាពប្លែកគ្នារវាងភាសាខ្មែរ និងក្រុមភាសាប្រទេសជិតខាងដូចជា ចិន វៀតណាម ថៃ ឬលាវ ដែលជាភាសាភ្ជាប់ន័យទៅនឹងសំឡេងខ្ពស់ទាប ឬឡើងចុះ។
ខ. ចំនួនព្យាង្គ
ពាក្យខ្មែរសុទ្ធតែមានចំនួនព្យាង្គតិច គឺសម្បូរពាក្យមួយព្យាង្គប្លែកអំពីភាសាបាលី សំស្ក្រឹត ដែលមានចំនួនព្យាង្គច្រើន។ ក្នុងករណីពាក្យខ្មែរមានពីរព្យាង្គ ឬច្រើនព្យាង្គ ការបន្លឺសំឡេងតែងតែមានទំនោរទៅរកការបំប្រួញព្យាង្គច្រើនឲសល់តិចបំផុតដោយបន្ថើរស្នូរ ឬបំប្រួញស្នូរទៅព្យាង្គមុខហើយសង្កត់ស្នូរទៅព្យាង្គក្រោយដូចជា៖
-ប្រអប់ > ប្អប់
-ក្រមា > កមា
-ត្របែក > តបែក
-សៀវភៅ > សភៅ
ទំនោរបង្រួមព្យាង្គនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើពាក្យបាលី សំស្ក្រឹតដែលចូលមកលាយក្នុងភាសាខ្មែរហើយដែលមានចំនួយព្យាង្គច្រើនដូចជា៖
-ជាតិ (Ja ti) អានថា ជាត (២ព្យាង្គនៅសល់១ព្យាង្គ)
-ទុក្ខ (Tuk kha) អានថា ទុក (២ព្យាង្គនៅសល់១ព្យាង្គ)
-និរន្តរៈ (Nirantara) (៤ព្យាង្គនៅសល់២ព្យាង្គ)
គ. ការបង្កើតពាក្យ
ខ្មែរបង្កើតពាក្យដោយប្រើវិធីកំលាយផ្នត់ដើម កំលាយផ្នត់ជែក វិធីបន្សំ និងវិធីគន្លាស់កាត់។
១. ផ្នត់ដើម
ផ្នត់ដើមឋិតនៅខាងដើមពាក្យរឹស។ ផ្នត់ដើមមានទម្រង់គឺ៖
-ព្យព្ជានៈទោល [ព-]
-ព្យព្ជានៈ + ស្រៈ [ពស-]
-ព្យព្ជានៈ + ស្រៈ + ព្យព្ជានៈ [ពសព-]
ហើយផ្នត់ដើមសំខាន់ៗមាន៥គឺ ៖ [ក-] [ច-] [ត-] [ប-] [ស-]
២. ផ្នត់ជែក
ផ្នត់ជែកឋិតនៅកណ្តាលពាក្យរឹស។ ផ្នត់ជែកមានបីរទម្រង់គឺ៖
-ព្យព្ជានៈទោល [-ព-]
ក្នុងទម្រង់នេះផ្នតជែកសំខាន់ៗមាន៣គឺ៖ [-ន-] [-ប-] [-ម-]
-ស្រៈ + ព្យព្ជានៈ [-ពស-]
ក្នុងទម្រង់នេះផ្នត់សំខាន់ៗមាន២គឺ៖ [-អ៊/ន-] [-អ៊/ប-]
-ស្រៈ + ព្យព្ជានៈ + ព្យព្ជានៈ [-ពស/ព-]
ក្នុងទម្រង់នេះផ្នត់សំខាន់ៗមាន២គឺ៖ [-អ ប/ន-] [-អ៊ ម/ន-]
ឃ. មួលភេទ អ-អ៊
សូរស្រៈនិងសូរព្យាង្គខ្មែរចែកជាពីរពួកគឺ ពួក អ និងពួក អ៊ ។
-ស្រៈពួក អ៖ ា (អា) ិ (អិ) ី (អី)
-ស្រៈពួក អ៊៖ ា (អ៊ា) ិ (អ៊ិ) ី (អ៊ី)
-ព្យាង្គពួក អ៖ កា បី កូន
-ព្យាង្គពួក អ៊៖ ទា ស៊ី នំ
ង. សម្ព័ន្ធ
ភាសាខ្មែរជាភាសាអវិភត្តិ។ ភាសាខ្មែរពុំប្រែប្រួលយ៉ាងនេះម្តងយ៉ាងនោះម្តងទៅតាមទីកន្លែង និងមុខងារឡើយ គឺវានៅតែដដែលតាមជាតិកំណើតរបស់វាជានិច្ច។ ទីកន្លែងរបស់ពាក្យបញ្ជាក់ឲ្យដឹងមុខងាររបស់វា។ ពាក្យក្នុងឥណ្ឌូអឺរ៉ុបវិញអាចមាន វចនៈ បុរស កាល ជាប់ជាមួយពាក្យទាំងនោះជាដរាប ហើយវាប្រែប្រួលតាមមុខងារនិងសម្ព័ន្ធភាពរវាងពាក្យនិងពាក្យក្នុងកន្សោមនិងក្នុងល្បៈ។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ វេយ្យករណ៍ខ្មែររៀបរៀងដោយ ជៀប គន្ធា

No comments