នឹងមានអ្វីកើតឡើង បើអ្នកធ្វើឲ្យតារានិករទាំងនេះឈឺចាប់?
Loading...
សំរាប់តារានិករ Aries នេះមិនខ្វល់មិនចាប់អារម្មណ៍ពីអ្វីដែលអ្នកធ្វើឲ្យពួកគេឈឺចាប់នោះទេ។ សំខាន់បើគេឈឺចាប់ដោយសារអ្នកហើយ គេនឹងបំផ្លិចបំផ្លាញសំភារៈប្រើប្រាស់ទាំងឡាយណាដែលជារបស់អ្នកមិនខាន។
Taurus (ទី 20 ខែមេសាដល់ថ្ងៃទី 21 ឧសភា)
ចំណែកតារានិករ Taurus វិញនៅពេលណាដែលអ្នកធ្វើឲ្យគេឈឺចាប់នោះគឺគេនឹងធ្វើមិនដឹងមិនលឺនូវអ្វីដែលអ្នកបាននិយាយ។ និយាយរួមគឺតារានិករនេះចាត់ទុកថាគ្មានវត្ដមានអ្នកនៅក្បែរគេតែម្ដង។
Gemini (ថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 មិថុនា)
តារានិករ Gemini នេះហាក់ដូចជាសាហាវបន្ដិច ប្រសិនបើអ្នកធ្វើឲ្យតារានិករនេះខូចចិត្ដ គឺមានន័យថា តារានិករនេះនឹងស្វែងរកចំណុចណាមួយដើម្បីគំរាមកំហែងហែកកេរិ៍្ដអ្នកជាមិនខាន។
Cancer (ថ្ងៃទី 22 ខែមិថុនាដល់ថ្ងៃទី 22 ខែកក្កដា)
សំរាប់តារានិករ Cancer វិញគឺរាងចិត្ដទូលាយបន្ដិច ប្រសិនណាបើអ្នកធ្វើឲ្យតារានិករនេះខឹង ខូចចិត្ដ តារានិករនេះ ប្រាកដជាមិននិយាយរកអ្នក រហូតទាល់តែអ្នកសុំទោសគេសិន។
Leo (ថ្ងៃទី 23 កក្កដាដល់ថ្ងៃទី 22 សីហា)
ចំពោះតារានិករ Leoវិញ ប្រសិនបើអ្នកធ្វើឲ្យគេខូចចិត្ដ តារានិករនេះប្រាកដជាឈប់រាប់អានអ្នកជាមិត្ដទៀតហើយមិនថានៅលើប្រព័ន្ធសង្គមហ្វេសប៊ុកជាដើម។ និយាយដោយខ្លីគឺblockអ្នកចោលតែម្ដង។
Virgo (ថ្ងៃទី 23 ខែសីហាដល់ថ្ងៃទី 22 ខែកញ្ញា)
តារានិករ Virgo វិញមិនមានអ្វីច្រើននោះទេ។ ប្រសិនបើអ្នកធ្វើឲ្យគេខូចចិត្ដតារានិករនេះគ្រាន់តែអង្គុយយំម្នាក់ឯងតែប៉ុណ្ណោះ។
Libra (ថ្ងៃទី 23 ខែកញ្ញាដល់ថ្ងៃទី 22 តុលា)
សំរាប់តារានិករ Libra វិញ គឺមិនមានអ្វីច្រើននោះទេ នៅពេលមាននរណាម្នាក់ធ្វើឲ្យតារានិករនេះខូចចិត្ដ គឺគេគិតក្នុងចិត្ដថាអ្នកប្រហែលជាមិនចូលចិត្ដគេឬស្អប់គេ។
Scorpio (ថ្ងៃទី 23 ខែតុលាដល់ថ្ងៃទី 22 ខែវិច្ឆិកា)
ចំពោះតារានិករ Scorpio វិញពេលដែលមានគេធ្វើឲ្យខ្លួនខូចចិត្ដនោះ គឺសំបកខ្លួនខាងក្រៅគឺធម្មតានោះទេ តែនៅពេលយូរៗទៅចាប់ផ្ដើមឡូឡាហើយបន្ទោសខ្លួនងង។
Sagittarius (ថ្ងៃទី 23 វិច្ឆិកាដល់ថ្ងៃទី 21 ធ្នូ)
ប្រសិនបើអ្នកធ្វើតារានិករ Sagittarius ខូចចិត្ត នោះមានន័យថាអ្នកប្រាកដជាមិនអាចលេចមុខនៅចំពោះមុខពួកគេបានទៀតឡើយ។ គេនឹងព្យាយាមគេចចេញពីអ្នកមិនខាន។
Capricorn (ថ្ងៃទី 22 ខែធ្នូដល់ថ្ងៃទី 20 ខែមករា)
សំរាប់តារានិករ Capricorn វិញប្រសិនអ្នកធ្វើឲ្យគេឈឺចាប់នោះប្រៀបបីដូចជាអ្នកកំពុងតែធ្វើឲ្យខ្លួនឯងឈឺចាប់ដែរ។ មានន័យថាអ្នកធ្វើតារានិករនេះឈឺចាប់ប៉ុណ្ណាគេនឹងធ្វើឲ្យអ្នកឈឺចាប់ប៉ុណ្ណឺងដែរ។
Aquarius (ថ្ងៃទី 21 ខែមករាដល់ថ្ងៃទី 18 ខែកុម្ភៈ)
ចំពោះ Aquarius វិញមិនខ្វល់ថាអ្នកដទៃធ្វើឲ្យខ្លួនឈឺចាប់ប៉ុណ្ណានោះទេ ដំណោះស្រាយរបស់តារានិករនេះគឺ គេងដណ្ដប់ភួយឲ្យជិត ហើយសួរខ្លួនងងថា តើអ្នកណាជាអ្នកខុស។
Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមិនា)
ចំណែកតារានិករ Pisces វិញ ប្រសិនអ្នកធ្វើឲ្យតារានិករនេះឈឺចាប់ គឺគេនឹងមិននិយាយរកអ្នកមុនជាដាច់ខាត លុះត្រាតែអ្នកមកនិយាយរកគេមុន៕
ប្រែសម្រួលដោយ ធានី
ប្រភព Though Catalog





No comments